បុណ្យចូលឆ្នាំថ្មី

ពិធីបុណ្យចូលឆ្នាំខ្មែរ

អត្ថបទចូលឆ្នាំថ្មីរបស់ខ្មែរ

បុណ្យចូលឆ្នាំថ្មីខ្មែរ ជាឈ្មោះនៃថ្ងៃឈប់សម្រាករបស់ប្រជា​ជនកម្ពុជា ដែលមាន
កិត្តិសព្ទ័ ថា​ ឆ្នាំថ្មី។ ចូលឆ្នាំ មានរយះពេល ៣ថ្ងៃ ដែលចាប់ពីថ្ងៃ ចូលឆ្នាំដែល
យើងហៅថា ថ្ងៃទី១ ។ ជារៀងរាល់ខែ មេសា ទី ១៣ ប៉ុន្តែពេលខ្លះ ទី១៤
ដែលរក្សាទុក នៅក្នុង ប្រតិទិន ចន្ទ័គតិ។ ប្រជាជនខ្មែរ រស់នៅប្រទេសដ៏ទៃបាន
ផ្លាស់ប្តូរ ថ្ងៃទី ដូច្នេះ ធើ្វពិធី នៅចុងសបា្ភហ៏។ ជាពេលវេលាមួយ នៃឆ្នាំ ជារដូវ
មួយដែលបញ្ជប់ចម្រូត។​ កសិករទាំងអស់ មានការសប្បយរីករាយនិងទទូលផល
ពីការច្រូតកាត់របស់ពួកគាត់និង សម្រាកមុនពេល រដូវវស្សាមកដល់។

ថ្ងៃទាំងបី នៃចូលឆ្នាំថ្មី

មហាសង្រ្កាន្ត

មហាចង្រ្កាន ក្លាយមកពី បាលីសំស្រ្កឹត មហា សង្រ្កានទី​ ដែលជាឈ្មោះ នៃថ្ងៃ
ចូលឆ្នាំដំបូង ។ ពាក្យថាចូលឆ្នាំ មានន័យថាបានបញ្ចប់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។
ប្រជាពលរដ្ឋរៀបចំតុបតែងនិង​​ រៀបចំភ្លឺទៀន និង​ អុចធូក ដើម្បីសុំសេចក្តីសុខ។
ញ្ញាតិសន្តាននៃ ក្រុមគ្រួសារ បានថ្វាយ​ សក្ការបូជា​ ដើម្បីសុំសេចក្តីសុខ ពីទេវតា
ដោយលត់ជង្គង់ និង​ ក្រាបថ្វាយបង្គំដោយខ្លួនគេចំនួនបីដង នៅពីមុខបដិមាករ ឬ
ព្រះពុទ្ធ។ សម្រាប់អោយមានសំណាងល្អ ប្រជាពលរដ្ឋបានលាងមុខមាត់របស់ពួក
គេ ជាមួយទឹកមុន នៅក្នុងពេលព្រឹក ជាមួយទ្រូងនៅពេលថ្ងៃត្រង់ និង ជាមួយ
ជើង ក្នុង ពេលល្ងាច ដែលមុនពេលពួកគេចូលទៅសម្រាក។

វ័នបត

វ័នបត គឺជា ឈ្មោះ របស់ថ្ងៃទីពីរ នៃពិធីបុណ្យចូលឆ្នាំថ្មី ។ប្រជាជន បានបរិចា្ចគ
នូវអំណោយបន្តិចបន្តួច ដើម្បីជួយទៅដល់ ជនក្រីក្រ អ្នកបម្រើ អ្នកដែលគ្មានផ្ទះ
សំបែង និង ជនក្រីក្រជាច្រើនទៀត​។ ក្រុមគ្រួរសារ​ យកចិត្តទុកដាក់ ទៅលើការ
ឧទិ្ទស ពិធីបុណ្យដើម្បីទៅដល់ ជីដូនជីតា ឬ អ្នកមានគុណរបស់ពួកគេ នៅឯវត្ត ។

ថ្ងៃឡើងស័ក

ថ្ងៃឡើងស័ក គឺជាឈ្មោះថ្ងៃចូលឆ្នាំទីបី នៃពិធីបុណ្យ ។ព្រះសង្ឃ បានលាងសំអាត
គឺថា ជូតសំអាតជាមួយនឹងរូបព្រះពុទ្ធចាស់ៗ ហើយ​ បាញ់ទឹកអប់អោយមានសោភ
ណ័ភាព ។ ការសំអាត ឬ​ រូបងូតទឹកអោយព្រះពុទ្ធ គឺជាសញ្ញាមួយដែល ទឹកនិងជា
តម្រូវការសម្រាប់ប្រភេទនៃរុក្ខជាតិ​ និង ការរស់នៅរបស់ប្រជាជន ។ ផងដែរ
នោះ តាមការគិត អាចជាប្រភេទ នៃអំពើដែល និងនាំយកទីឃាយភាព(មានអាយុ
វែង) មានសំណាងល្អកូនអាចគោរពទៅតាមនូវគោលបំណងដ៏ល្អរបស់ពួកគេនិង​
ផ្តល់នូវការទូន្មានល្អ សម្រាប់ថ្ងៃអនាគត។

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

នៅ​តាមវត្តអារាមមនុស្សបាន ពូនដីខ្សាច់ នូវបរិវេនវត្ត ។ពួកគេ ពូនជាគំនូកដ៏ធំ
មានកំពូលស្រួច នៃខ្សាច់ ឬ ធ្វើជាចំនុចកណ្តាល ដែលតំណាង សាគីយ៉ាមូណី
សាតយ៉ាស្ទូបផា នៅឯ តាវាធីមសា ដែលជាកន្លែង កេសារបស់ព្រះពុទ្ធ និង
បញ្ជរេតដែលត្រូវបានគេបញ្ចុះ ។ ស្ទូបផាដ៏ធំ គឺជា​ការព័ទ្ធជុំវិញ ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ចូលឆ្នាំ
ខ្មែរ ជាពេលវេលាមួយ ដើម្បីរៀបចំ នូវនំនែក ។នំមួយក្នុងនំទាំងនេះ គឺ នំ ក្រ
ឡាននំនេះធ្វើឡើងដោយការចំហុយ ឬ ការដុត អង្ករ ដែលលាយជាមួយ
សណ្តែកឬ សណ្តែកបារំាង កោសដូសដាក់ និង ដាក់ទឹកខ្ទិសដូស។នៅពេល
ដែលយើងផ្សំ ឬ លាយគ្នាអោយសប់ហើយយើងដាក់ចូលក្នុង បំពង់ឬស្សី
ហើយនិងដុតវា។

ថ្ងៃ ទេពធីតាមហាសង្រ្កាន គ្រឿងអាភរណះ
ថ្ងៃអាទិត្យ ទុង្សា សៀតផ្កាទទឹម គឿ្រងប្រចាប់បទុមរាគ ភក្សា
ហារផែ្លឧទុម្ពរ អាវុធស្តាំកងច័ក្រ ឆេ្វងសង័្ខពាហនៈគ្រុឌ
ថៃ្ងច័ន្ទ គោរាគ សៀតផ្កាអង្គាបុស្ស គឿ្រងប្រដាប់បុក្តា ភក្សា
ហារប្រេង អាវុធស្តាំព្រះខ័ន
ឆេ្វងឈើច្រត់ ពាហនៈខ្លា
ថៃ្ងអង្គារ គោរាក្សសាសៀតផ្កាឈូក គឿ្រងប្រដាប់មោរា ភក្សា
ហារលោហិត អាវុធស្តាំត្រី
សូល៍ឆេ្វងធ្នូ ពាហនៈអស្សតរ
ថៃ្ងពុធ មណ្ឌា សៀតផ្កាចម្បា គឿ្រងប្រដាប់ពិទូរ្យ ភក្សាហារ
ទឹកដោះសិប្បី អាវុធស្តាំម្ជុល
ឆេ្វងឈើច្រត់ ពាហនៈ លា
ថៃ្ងព្រហស្បតិ៏ កិរិណី សៀតផ្កាមណ្ឌា គឿ្រងប្រដាប់មរកត ភក្សាហារ
សណែ្តក ល្ង អាវុធស្តាំកងេ្វរ
ឆេ្វងកាំភ្លើង ពាហនៈដំរី
ថៃ្ងសុក្រ កិមិរា សៀតផ្កា ចង្កុលនី គឿ្រងប្រដាប់បុស្សរាគម័ភក្សា
ហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆេ្វងពិណពាហនៈក្របី
ថៃ្ងសៅរ៏ មហោទរា សៀតផ្កាត្រកៀត គឿ្រងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆេ្វងត្រីសូល៍ ពាហនៈក្ងោក
This page is creatingThank

ងាយស្រួលក្នុងការទំនាក់ទំនង

នាម :
គោតនាម :
លេខសម្ងាត់​​​​ :
លេខសម្ងាត់ម្តងទៀត :
អ៊ីមែល :
Country :

អ្នកចូលមកទីនេះ​ ក្នុងគោលបំណងអ្វី?
រកមេរៀន
ចូលមកលេងប៉ុណ្ណោះ
រកល្បែងសម្រាប់លេង
ច្រឡំដៃចុច
មានបំណងតែម្តង
រកបទចម្រៀងសម្រាប់ស្តាប់
សម្រាប់រកមិត្តភក្តិ

ពិធីបុណ្យចូលឆ្នាំខែ្មរ
ខ្មែរនិយមចូលឆ្នាំថ្មីនៅខែចែត្រ តាមពិតខ្មែរចូលឆ្នាំជាពីរលើក ។ លើកទី ១ គិត
តាមដំណើរព្រះចន្ទ័ និង ការផ្លាស់ឈ្មោះសត្វប្រចាំឆ្នាំ។ ឈ្មោះសត្វប្រចាំឆ្នាំទាំង ១២ មាន
១ ឆ្នាំជូត នាមសត្វកណ្តុរ
២ ឆ្នាំឆ្លូវនាមសត្វគោ
៣ ឆ្នាំខាលនាមសត្វខ្លា
៤ ឆ្នាំថោះនាមសត្វទន្សាយ
៥ ឆ្នាំរោងនាមសត្វនាគ ឬ ពស់ធំ
៦ ឆ្នាំម្សាញ់នាមសត្វពស់ ឬពស់តូច
៧ ឆ្នំាមមីនាមសត្វសេះ
៨ ឆ្នាំវកនាមសត្វពពែ
៩ ឆ្នាំវកនាមសត្វស្វា
១០ ឆ្នំារកានាមសត្វមាន់
១១ ឆ្នាំចនាមសត្វឆ្កែ
១២ ឆ្នាំកុរនាមសត្វជ្រូក
ការចូលឆ្នាំត្រូវនៅក្នុងថ្ងៃទី១ ខែចែត្រ ។លើកទី២ គិតតាមដំណើរព្រះអាទិត្យ
ហើយដែល គេសម្គាល់ថាចូលឆ្នាំជាសាមញ្ញ ឬ របស់ពលរដ្ឋ។ ការចូលឆ្នាំនេះមិនសូវទៀងទាត់ ជួនកាលត្រូវលើថ្ងៃទី ១៣ ជួនកាលត្រូវលើថ្ងៃ
ខែមេសា ប៉ុន្តែច្រើនតែត្រូវលើថ្ងៃ ១៣ ជារឿយៗជាង។ នៅចន្លោះពេលពីរថ្ងៃ
ចូលឆ្នាំលើកទី១ នៅថ្ងៃចូលឆ្នាំលើលទី២ តែងតែមានពេលយូរ ឬ ឆាប់តាម
កាលះទេសះ។
សព្វថ្ងៃនេះ អ្នកស្រុកនិយមធ្វើបុណ្យចូលឆ្នាំជាឧឡារឹកតែនៅពេលចូលឆ្នំា គិត
តាមដំណើរព្រះអាទិត្យនេះ ហើយបុណ្យនេះត្រូវធ្វើចំនួន ៣ឬ ៤តាមការកំណត់
របស់ក្រុមហោរាសាស្ត្រ។
ប្រទេសខ្មែរយើងពីដដើម គឺពីត្រឹមសម័យក្រុងនគរធំឡើងទៅ ប្រើចន្ទគតិជាសំ
ខាន់ទើបបានដាក់លេខរៀងមិតសិរជាខែទី១ ហើយចូលឆ្នំាក្នុងខែនេះតាមដែល
មានកំណត់របស់បេសកជនចិនឈ្មោះជាវតាកួនដែលបានមកស្រុកខ្មែរក្នុង
គ្រិស្កសករាជ ១២៩៥ ដែលបានកត់ត្រាពីប្រវត្តិការណ៏ស្រុកខ្មែរមានសេចក្តីថា
ខ្មែរចូលឆ្នាំក្នុងទី១ ត្រូវនឹងខែទី១០ របស់ចិន។ ខែដែលថាត្រូវនឹងខែទី១០ របស់
ចិនគិតទៅឃើញត្រូវនឹងខែកតិ្តក (ទី១២) របស់ខ្មែរ បើថាត្រូវនឹងខែទី ១១ របស់
ចិននោះត្រូវចំជាង តែសេចក្តីពិតក៏មិនខុស ព្រោះពីដើមគេរាប់ពីថ្ងៃ១រោច ខែ
កត្តិកដល់ពេញបូណ៌មីខែមិគសិរ។ លុះពេលក្រោយមកប្រមាណពីពេលក្រោយ
ដែលផ្តើមប្រើចុល្លសករាជមក ទើបត្រឡប់ប្រើសុរិយគតិ ហើយកំណត់ចូលឆ្នាំ
ខែចែត្រ ។ ហើយកំណត់ព្រះអាទិត្យចូលកាន់មេសរាសី ដែលជាសាមញ្ញ
សង្រ្កាន គឺព្រះអាទិត្យដើរត្រង់ពីលើក្បាលសង្រ្កាន្តវិញ មិនយកតាមអាយន្ត
សង្រ្កាន្ត ដូចមុនកាលកំណត់តាមសាមញ្ញសង្រ្កាន្ត (សុរិយាគតិ)។
ឈ្មោះទេវធីតា មហាសង្រ្កាន្ត និង គ្រឿងអភរណះ ទំនាយតាមរម្រា ដូច
តទៅនេះ :
បើសង្រ្កានជាថ្ងៃអាទិត្យ ឈ្មោះ ទុង្សា សៀតផ្កាទទឹម គ្រឿងប្រចាប់ទុមរាគ
ភក្សាហារផ្លែឧទុម្តរ អាវុធស្តាំកងច័ក្រ ឆ្វេងសង្ខ័ពាហនះគ្រុឌ។
បើថ្ងៃច័ន្ទឈ្មោះ គោរាគ សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារ
ប្រេង អវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនះខ្លា។
បើថ្ងៃអង្គារ ឈ្មោះ គោរាក្សសា សៀតផ្កាឈូក គ្រឿងប្រដាបមោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៏ ឆ្វេងធ្នូ ពាហនះអស្សតរ។
បើថ្ងៃពុធ ឈ្មោះមណ្ឌា សៀតផ្កាចម្បា គ្រឿងប្រដាប់ពិទូរ្យ ភក្សហារទឹក
ដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនះលា។
បើថ្ងៃព្រហស្បត្តិ៏ ឈ្មោះ កិរិណី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សា
ហារសណ្តែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង ពាហនះ ដំរី។
បើថ្ងៃសុក្រ ឈ្មោះ កិមិរា សៀតផ្កាចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សា
ហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ណាហនះ ក្របី។
បើថ្ងៃសៅរ៏ ឈ្មោះមហោទរា សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៏
ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៏ពាហនះក្ងោក។
ក. ទំនៀមចូលឆ្នាំ
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២
ជាថ្ងៃវណបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ ឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំ
ចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់
នោះ គេអាចដឹងបានយ៉ាងទៀតទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្រ្តបែប
បុរាណគឺក្បួនមហាសង្ក្រាន្តនេះឯង។
តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា? ថ្ងៃណា? ចាប់ពីត្រឹមសម័យក្រុង
នគរធំឡើងទៅខ្មែរយើងប្រើចន្ទគតិ (វិធីដើរនៃ ព្រះចន្ទ) ទើបកំណត់យកខែមិត
សិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកក្តិក ជាខែទី១២ ។
លុះក្រោយមកទើបគេនិយមប្រើសុរិតគតិ (វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់វិញ
ហើយកំណត់ចូលឆ្នាំក្នុងខែចែត្រ (ខែទី៥) ដែលជាឆ្នាំកំណត់ព្រះអាទិត្យចូល
កាន់មេរាសី ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី ១៣ នៃខែមេសា (ចែត្រ) រៀង
រាល់ឆ្នាំ ប៉ុន្តែយូរៗ ទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ។ មហាសង្រ្កាន្ត ដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា(សាមញ្ញសង្រ្កាន្ត) (ព្រះអាទិត្យដើរត្រង់លើក្បាលជាសង្រ្កាន្ត) ។មហាសង្រ្កាន
ដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា (អាយន្ត សង្រ្កាន្ត) (ពេលដែលព្រះ
អាទិត្យដើរបញ្ឈៀងមិនត្រង់ពីលើ)។
គេនៅប្រើចន្ទគតិអែបគ្នា និង សុរិតគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធ
ប្បញ្ញត្តិច្រើន។ ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងទាត់ជាថ្ងៃណាមួយ
ទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្ទើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ។ ប៉ុន្តែ
ក្នុងរវាង ១ខែគឺមិនមុនថ្ងៃ ៤កើត ខែចែត្រ និងមិនហួសថ្ងៃ ៤កើត ខែពិសាខទេ
ដូចនេះសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន។
ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀនចំតាមប្រពៃណីដូចតទៅ នៅពេលមុនចូល
ឆ្នាំគេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ សំអាតផ្ទះសម្បែង រែកទឹកដាក់ពាង
រកអុសទុកកាត់សម្លៀកបំពាក់ថ្មីៗជាដើម។
ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការះបូជាសម្រាប់ទទួលទេវតាថ្មីមាន បាយ
សីមួយគូ សា្លធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ សា្ល៥ ម្លូ៥ បារី៥ ផ្កា លាជ ទឹកមួយ ផ្តិល និង ភេសជ្ជះ នំនែក ផ្លែឈើ គ្រប់មុខ។ ចំណែកផ្ទះ សម្បែង គេ
តុបតែងរំលេច ដោយអំពូលអគិ្គសនីខ្សែតូចៗចម្រុះពណ៏ ឬ ចង្កៀងគោម គ្រប់
ពណ៏សម្រាប់ទទួលទេព្តាថ្មី។
លុះដល់វេលាកំណត់ទេព្តាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែង
រៀបគ្រឿងសក្ការះនោះ ហើយអុជទៀន ធូប បាញ់ទឹកអប់បន់ស្រន់សុំសេចក្តីសុខចម្រើនគ្រប់ប្រការពីទេព្តាថ្មី។
ល្បែងឈូង

ល្បែងឈូងជាល្បែងប្រជាប្រិយរបស់ខ្មែរ ដែលមានប្រជាប្រិយភាពណាស់ ក្នុងចំណោមល្បែងប្រជាប្រិយរនស់ខ្មែរដែលគេនិយមលេង ក្នុងឪកាសបុណ្យចូលឆ្នំាថ្មី ។
ពេលនោះហើយដែលគេសង្កេតឃើញក្នុងស្រទាប់យុវវ័យពេញទៅដោយ
សម្រស់ធម្មជាតិ
ដូចជាផ្កាកំពុងរីក ពោរពេញដោយសម្លៀកបំពាក់ចម្រុះពណ៏ដែលគេបានផ្ចិតផ្ចង់ជម្រើស
សម្រាប់មកបង្អួតគ្នា។ ពាក្យសម្តីច្រៀងតាមបែបបទ ប្រកបដោយលក្ខណះទំយើ មានពាក្យ
កែវព្រលឹង មាសបង ប្រុសស្ងួន ដែលជាគន្លឹះទាក់ទាញចិត្តរវាងស្រី និង ប្រុសឪ្យស្ថិតក្នុង
ភាពផ្អែមត្រជាក់។ ពេលលេងគេចែកគ្នាជាពីរពួក ប្រុសមួយពួក និងស្រីមួយពួក ឬ ក៏ចម្រុះ
គ្នាក៏បាន។ ក្នុងមួយពួកៗ មានគ្នាពី ១០នាក់ ឬ ២០ នាក់ឡើងទៅ ដោយឈរជាជួរទល់មុខ
គ្នាឃ្លាតពីគ្នាប្រមាណ ៨ ឬ ១០ម៉ែត្រ។
ប្រភព
តាមរឿងនាលិនិកាជាតកនិទានថា
មានឥសីមួយមានម្តាយជាក្តាន់ញី ឪពុកជាព្រាហ្មណ៏។ ឥសីនោះមានមហិទិ្ធឬទិ្ធខ្លាំងណាស់
អាចធ្វើឪ្យនគរកាសីកើតគ្រោះរាំងស្ងួតបាន។ ទោះបីស្តេចនៃនគរនោះខំបួងសួងយ៉ាងណាក៏ដោយ ក៏គ្មានភ្លៀងធ្លាក់ដែរ។ ពេលមួយនោះ
សក្កទេវរាជ (ព្រះឥន្ទ) បានមកសណិ្ធតប្រាប់សេ្តចនោះថា បើចង់មាន ភ្លៀងត្រូវ ធ្វើឪ្យ ឥសីនោះអស់មហិទិ្ធឬទិ្ធ ដោយបញ្ជូនក្សត្រីព្រះអង្គព្រនាមនាលិនិកាទៅលួងលោម។ ពេលដែលក្សត្រី ទៅដល់អាស្រមនោះ ព្រះនាងបានយកឈូងលេងកម្សាន្តជាមួយភី
លៀង។ ពេលត្រឡប់មកដល់អាស្រម ឥសីបានប្រទះឃើញក៏ ចាប់ចិត្តសេ្នហា ក្រោយមក
ក៏មានភ្លៀងធ្លាក់ធម្មតាវិញដល់ព្រះនគររបស់ព្រះនាង។
ល្បែងឈូងនេះអាចធ្វើអោយមានសេចក្តីត្រេកត្រអាល និង ជារឿងស្រវឹងខាងផ្លូវ
តណ្ហារបស់ស្រី្ត ដែលអាចលួងលោមចិត្តបុរស។ នៅប្រទេសក្លឹងខាងត្បូង ជំនាន់ដើមមុន
នឹងរៀបការយកគ្នាជាប្តីប្រពន្ធ គេត្រូវនាំគ្នាលេងឈូងរៀងរាល់យប់ ហើយស្រីៗជាអ្នក
ច្រៀង។ ទំនៀមទំលាប់ នេះបានក្លាយទៅជាប្រពៃណីនៃការលេងកម្សាន្ត ដោយច្រៀង
ឆ្លងឆ្លើយគ្នារវាងប្រុស និង ស្រី ឬ ច្រៀងជាគូៗក្នុងពិធីផ្សេងៗតរៀងមក នេះប្រហែល
ជាត្រូវទទួលឥទិ្ធពលពីអារ្យធម៌ក្លឹងតរៀងមក។
របៀបលេង
ក . សម្ភារះ គេយកក្រមា ឬ កន្សែង ឬ ស្រទនចេកមកមូរឆ្នូលឪ្យមូល ចងរឹតឪ្យតឹង
ណែនល្មមមានទំហំប៉ុនលលាដ៏ដូង ហើយទុកកន្ទុយ បន្ទិច ហៅថា ឈូងសម្រាប់កាន់
បោះ ឬ ចោលទៅមករកគ្នា។
ខ . ប្រភេទឈូង : ឈូងមានពីរប្រភេទ គឺឈូងច្រៀងនិង ឈូងលោះ។
១ . ឈូង : មុនដំបូងពួកខាងប្រុសបោះឈូងទៅអោយពួកខាងស្រី ពូកខាងស្រី
ប្រុងចាប់កុំអោយធ្លាក់ដល់ដី បើធ្លាក់ដល់ដីគេចាត់ទុកថាស្អុយ។ ហើយគេចាប់ផ្តើមបោះ
អោយខាងប្រុសវិញ ពួកខាងប្រុសប្រុងចាប់ឈូងកុំអោយធ្លាក់ដល់ដី។ កាលចាប់បាន
ហើយ គេក៏បានចោលសំដៅទៅពួកខាងស្រី ពិសេសនាងណាដែលខ្លួនពេញចិត្ត បើ
ចោលខុស គេចាត់ទុកថាស្អុយ រួចផ្តើមសារជាថ្មី បើចោលត្រូវស្រីណាហើយ ស្រីនោះ
ត្រូវច្រៀងរាំយកឈូងទៅជូនខាងប្រុស (ហៅថាច្រៀងរាំជូនឈូង) ។ របៀបច្រៀងរាំនេះ
មា្នក់កាន់ឈូងនាំមុខ ម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា : (ប្អូនចាប់ឈូង
បាន ឈួងបែកជាបួន ព្រលឹងប្រុសស្ងួនទទួលឈួងទៅ) ពួកខាងស្រីៗទាំងអស់នោះ
បន្ទរថា :( ឪកែវណា កែវពិអា ឪណាកែវអើញ អឺអឺងអើយ ) ។រូចហើយហុចឈួងទៅឪ្យ
ពួកប្រុសៗទទួលហើយ ក៏ចាប់ផ្តើមបោះទៅអោយពួកស្រីៗវិញ។

ល្បែងទាញព្រ័ត្រ
ល្បែងទាញព្រ័ត្រ ជាល្បែងកំសាន្តសប្បាយរបស់យុវជន យុវនារីយើងទាំងប្រុស
ទាំងស្រី។ គេលេងល្បែងនេះ ដោយប្រើកម្លាំងកាយជាសំខាន់ ហើយលេងនៅរដូវចូលឆ្នាំ
និង នៅពេលពិធីបុណ្យផ្សេងៗទៀត ដូចជា អកអំបុក សំពះព្រះខែជាដើម។ ទីកន្លែងគេ
និយមលែង នៅក្នុងវត្ត ព្រោះមានទីធ្លា ធំទូលាយ ងាយស្រួល ក្នុងការលេង តែគេក៏អាចលេង
តាមភូមិ បានដែរ អោយតែភូមិនោះមានមនុស្សផ្តុំគ្នាច្រើន ហើយល្មមមានទីវាលអាចលេង
បាន។ គេច្រើនលេងនៅពេលថ្ងៃ ឬ យប់ក្រោមពន្លឺព្រះចន្ទ័។
ប្រភព
តាមរឿងនិទី១
ល្បែងទាញព្រ័ត្រមានដើមកំណើតដំបូងមកពីពួកយក្ស និងពួកទេវតាប្រណាំងកម្លំាងត្មា។ មានកាលថ្ងៃមួយនោះ ពួកយក្សច្រណែននឹងពួកទេវតាថា ពួកនេះគ្មានមហិទ្ធិឬទ្ធីខ្លាំងពូកែ ជាងពួកយើងទេ ប៉ុន្តែបែរជាពួកនេះមានកម្លំាងខ្លំាងជាងពួកយើងជាយក្ស នេះដោយសាតែ ព្រះឥសូរទ្រង់ប្រោសប្រាណ តែបើល្បងកម្លាំងគ្នា មុខជាពួកនេះចាញ់យើងមិនខាន។ ពួកទេវ តា ឮក៏អៀនខ្មាស នាំគ្នានិយាយដាក់យក្សវិញថា “ យើងមិនខ្លាចទេមាឌប៉ុនយក្សនោះ បើចង់ ប្រកួតគ្នាយើងក៏មិនខ្លាំដែរ លើកលែងតែប្រើយុទ្ធវិធី” ។ ពួកយក្ស និងពួកទេវតាក៏ព្រមព្រៀង គ្នាយកវិធីទាញព្រ័ត្រនេះ ដើម្បីល្បងកម្លំាងគ្នាថា បើពួកយក្សឈ្នះពួកទេវតា ពួកយក្សត្រូវ បានឋានះខ្ពស់ជាង ទោះបីត្រូវ ចូលគាល់ព្រះឥសូរក្តី នៅទីប្រជុំដ៏ទៃក្តី ត្រូវពួកយក្សបានទីអង្គុយខ្ពស់ជាងទេវតាជាដរាប។ កាលបើព្រមព្រៀងគ្នាហើយ កំណត់ពេល វេលា និងទាញព្រ័ត្រក្នុងថ្ងៃស្អែក ពួកទេវតាចេះតែដើរស្រចុះស្រឡើង ជាពួកៗ នៅមុខព្រះ លានព្រះឥសូរ។ គាប់ជួនពេលនោះស្តេចពាលីបានទ្រង់ជា្របទ្រង់តា្រស់ប្រាប់ឧបាយថា “ឪ្យយកនាគធ្វើជាព្រ័ត្រ ហើយពួកទេវតាទាញខាងក្បាល ឯពួកយក្សទាញខាងកន្ទុយ ដល់ពេលទាញ ឪ្យទេវតាមួយអង្កយកម្រាមដៃចុចត្រង់ផ្ចិតនាគៗ នឹងរសើបហើយវាត់កន្ទុយ ឪ្យរបូតពីដៃយក្ស ស្ទុះទៅខាងទេវតា ទេវតាមុខនឹងជាឈ្នះមិនខាន” ។ ដល់ពេលទាញ ទេវតា សុំនៅខាងក្បាល យក្សក៏ព្រមលុះទាញទៅទេវតាឈ្នះពួកយក្សមែន។ ហើយមានភស្តុតាង
ជាក់ស្តែងរូបចម្លាក់នៅជញ្ជាំងប្រាសាទអង្គវត្តរូបនាគមួយសន្លឹងយ៉ាងវែង ខាងក្បាលសុទ្ធតែពួកទេវតា ឯខាងកន្ទុយសុទ្ធតែពួកយក្សប្រជែងគ្នា
ទាញរបៀបដូចទាញព្រ័ត្រសព្វថ្ងៃនេះសុទ្ធសាទ។
រឿងនិទានទី២
រឿងនេះដំណាលថា ពួកយក្សនិងពួកអាទិទេពបបួលគ្នាកូរសមុទ្រឪ្យខះ ដើម្បីយកទឹកអម្រឹត (អមតះ) ផឹកកុំឪ្យស្លាប់។ ដោយយកនាគ ឈ្មោះ វាសូគី ធ្វើជាខ្សែសម្រាប់ទាញបង្វិលភ្នំ ចំណែកព្រះនារាយណ៏ បានកាឡាខ្លូនធ្វើជាអណ្តើកកធ៌មះ ជួយធ្វើជាកំណល់ទ្រភ្នំឈ្មោះ មន្តរះ។ ហើយពួកអាទិទេញកាន់នៅក្បាលនាគ ចំណែកពួកអសុរះកាន់នៅកន្ទុយនាគ ។ នៅពេលបង្វិលបានធ្វើឪ្យនាគពុល ហើយកែរចេញ ចំហាយពីសពណ៏ខ្មៅផ្ទុកដោយអណ្តាត ភ្លើងពីក្នុងមាត់មក ពេលនោះក៏បង្គហេតុឪ្យកើតបានភ្លៀង នៅខាងពួកអាទេទេព។ នេះជាកណីដែលមានល្បែងទាញព្រ័ត្រមកដល់សព្វថ្ងៃយើងនេះ។

ល្បែងអង្គញ់
ល្បែងអង្គញ់ គឺអោយឈ្មោះទៅតាមវត្ថុគេលេង គឺផ្លែអង្គញ់ដែលក្រៀម
ស្ងួត។ ល្បែងនេះគឺលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅពេល
ថ្ងៃ ឬ ពេលយប់ខែភ្លែនារដូវចូលឆ្នាំ។ ល្បែងនេះគេលេងបានតាំងពីមានគ្នាពីរ
នាក់ឡើងទៅដល់ដប់នាក់។ បើគេគិតនិយមកោយកែងទេ គឺគេដាំ ៣ បោះ៣
តែបើគ្នាច្រើនគែដាំ៥ ប៉ុន្តែគេមិនអោយតិច ឬ ច្រើនជាងនេះទេ។ គេចែកគ្នា
ជាពីរពួកមានចំនួនស្មើគ្នា ស្រីមា្ខងប្រុសមា្ខង ឬ ចម្រុះគ្នាក៏បាន។
របៀបលេង
ប្រដាប់ប្រដាលេង
មាន (កោយ) ចែកជាពីរហៅថា (កោយដាំ) និង (កោយបោះ) ។ កោយមួយផ្នែក
មានចំនួន ៣ ឬ ៥ គឺថាបើដាំកោយ ៣បោះ ក៏៣ ដែរ បើដាំកោយ ៥ បោះក៏៥ដែរ
។ ដែលថាកោយដាំគឺជាកោយដែលគេដាំភ្ជាប់ទៅនឹងដីកន្លែងចេញពីកោយ
កណ្តាលមួយគេហៅថា (មេកោ្លង ឬ កន្លោង) មូយឬពីរខាងស្តាំ មួយឬពីរខាង
ឆ្វេង មានសណ្ឋានដូចក្អែកទឹកហើរជាមេខ្យល់នាំមុខ (ត្រីកោណ)។ រីឯ កោយ
បោះគឺជាកោយទាំងឡាយដែលគេកាន់បោះ។ ត្រង់រណ្តៅតូចៗដែលគេឆ្លៀលដី
ដាំកោយ ហៅថា (រន្ធឬ រន្ធកោយ)។ គេកំណត់កន្លែងមួយពីមុខកោយដាំប្រមាណ ៣ ឬ ៤ ម៉ែត្រសន្មតហៅថា (ទី)
គឺជាកន្លែងដែលគេឈរបោះ។
ការលេង
អ្នកឡើងបោះមុនសម្រេចលើការព្រមព្រៀងគ្នា ជាធម្មតាគេតែងអោយអ្នក
ខ្សោយបោះមុន។ ឯការចាញ់ឈ្នះ អស្រ័យលើអ្នកណាបោះត្រូវកោយដាំចប់
សព្វគ្រប់មុនគេ គឺគ្រប់បែបថ្នាក់ ។ល្បែងនេះមានលក្ខខណ្ឌ បើធ្វើខុសបទ
វិន័យ និង ត្រូវទទួលពិន័យភ្លាមៗ។ លក្ខខណ្ឌទាំងនេះមាន បោះ
1. បោះ(កាន់បោះពីទីតម្រង់ទៅកោយ)
2. ស៊ីគោល(ដាក់លើក្បាលជង្គង់ យកមា្រមដៃបាញ់)
3. ស៊ីប៉ារ៉េត(ដាក់ផ្ទាល់នឹងដី យកម្រាមដៃបាញ់)
4. ត្រកង (ប្រមៀលអង្គញ់ពីទី)
5. ចាក់ខ្នែក ឬ ខ្ទាក់ខ្ទែក( ដាក់អង្គញ់លើខ្ទងជើង ឈានបីជំហាន)
6. បោះជោះ(បោះសម្រេចជាចុងក្រោយចំផុត)
របៀបលេងក្នុងសង្កាត់នីមួយៗ
ថា្នក់ទី១ បោះ
អ្នកដែលត្រូវឡើងបោះ គេបោះតម្រង់ទៅកោយដាំណាមួយ កាលបើបោះទៅ
ត្រូវកោយដំាហើយ កោយនោះខ្ទាតចេញពីរន្ធ ហើយកោយនោះទៅជំនួសក្នុង
រន្ធកោយដាំ អ្នកដាំទះកោយនោះកប់ថែមទៀត បែបនេះគេហៅថា(ស្អុយ)។
បើបោះត្រូវកោយណាមួយហើយដល់បោះកោយមួយទៀតទៅត្រូវកោយដដែល
គេហៅថា (ម៉ាយ)។
អ្នកបោះប្រព្រឹត្តខុសវិន័យទាំងនេះ អ្នកបោះត្រូវទៅដាំ អ្នកដាំត្រូវទៅបោះវិញ។
កាលបើបោះត្រូវកោយដែលដួលអស់ហើយ នោះគេត្រូវចាប់បន្តទៅធ្វើស៊ី
គោលទៀត។

2 Responses

  1. I have been in Germany since 1966. It is the first time I read something about Cambodian new year. Thank you very much for the information. I would like to know more because I will no have chance to go home.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

%d bloggers like this: