គង់ ច័ន្ទស្រីមុំ បណ្តោយ​ខ្លួន ឲ្យ​ប្រុសៗ​ឱប​ថើប​តាម​ចិត្ត

ភ្នំពេញ៖ កន្លងទៅតារាសម្តែង សិចស៊ីវ័យក្មេង គង់ ច័ន្ទស្រីមុំ ធ្លាប់បានបង្ហោះ រូបភាពជាច្រើន
បង្ហាញភាពស្និទ្ធស្នាល កៀកកើយជាមួយប្រុសៗ នៅក្នុងក្លឹប ហើយត្រូវបា នបណ្តាញសារព័ត៌
មាន មួយចំនួនយកមក ចុះផ្សាយព្រោងព្រាង តែវាហាក់មិនធ្វើឲ្យ តារាសម្តែងសម្បូរមន្ត ស្នេហ៍
រូបនេះ ឈឺក្បាលវិលមុខ និងមានប្រតិកម្មអ្វីនោះឡើយ ។

បើទោះបីជារឿងបែបនេះ ធ្លាប់កើតមានចំពោះនាង ជាច្រើនដងមកហើយក្តី ក៏នាងនៅតែមិន
ខ្លាច មាត់ចាបមាត់ព្រាប ពីអ្នកដែលរង់ចាំ តាមដាននាង ធ្វើការរិះគន់នាងនោះទេ ។ ជាក់ស្តែង
ថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក មហាជន អ្នកប្រើប្រាស់ បានឃើញរូប
ភាពរបស់ គង់ ច័ន្ទស្រីមុំ បង្ហោះព្រោងព្រាត នៅលើបណ្តាញសង្គម ដ៏ពេញនិយមមួយនេះ និង
មានលក្ខណស្អិតល្មួត ជាងមុខទៀតផង។

រូបភាពរបស់តារាសម្តែង ដើមទ្រូងទ្រលុកទ្រលន់ គង់ ច័ន្ទស្រីមុំ ដែលគេបានឃើញ នៅលើ
គេហទំព័រ Facebook ហើយត្រូវបានមហាជន អ្នកប្រើប្រាស់ Share តៗគ្នានោះ បង្ហាញឲ្យ
ឃើញថា គង់ ច័ន្ទស្រីមុំ បានបណ្តោយខ្លួន ឲ្យប្រុសៗឱបតាមចិត្ត ហើយបុរសដែលឱបថើប
ថ្ពាល់ ដ៏រលោងនាងនោះ គេដឹងថា មិនមែនជាសង្សារ សំណព្វចិត្ត គឺលោក គឹម សីហា នោះ
ទេ ពោលគឺគេឃើញ លោក រ៉ូលីន ប្រហែលជាអាចមានអាការៈស្រវឹង ថើប និងឱបស្និទ្ធជាង
គេ ។

ចំពោះរូបភាពបែបកៀកកើយ ឱបថើបរបស់ស្រីស្រស់ គង់ ច័ន្ទស្រីមុំ ជាមួយអ្នកផ្សេង គេមិន
ដឹងថា អ្នកណាជាបង្ហោះរូបភាពនោះទេ ហើយការបង្ហោះនេះដែរតើអាចប៉ះពាល់ដល់អារម្មណ៍
របស់ លោក គឹម សីហា យ៉ាងណា ក៏មិនទាន់បាន ដឹងច្បាស់នោះដែរ ព្រោះលោក គឺជាសង្សារ
របស់នាង ដែលធ្លាប់សាង អនុស្សាវរីយ៍ល្អូកល្អឺន រស់នៅក្នុងដំបូលផ្ទះជាមួយគ្នា ស្ទើរក្លាយជា
ប្ដីប្រពន្ធទៅហើយ និងតែងតែឃើញនាង ទៅក្រៅប្រទេសជាមួយគ្នា ជាញឹកញាប់ ឯក្រៅប្រ
ទេសផងដែរ ។

តើជុំវិញការលេចចេញ នូវរូបភាពឱបថើប ស្និទ្ធស្នាលរវាង គង់ ច័ន្ទស្រីមុំ និងប្រុសៗបែបនេះ
គេមិនដឹងថា អាចបណ្ដាលឲ្យ រង្គោះរង្គើដល់ស្នេហា ផ្អែមល្ហែមរបស់អ្នកទាំងពីរ ឬយ៉ាងណា
នោះទេ? តែកន្លងមកគេ បានឃើញ គង់ ច័ន្ទស្រីមុំ ធ្លាប់កៀកកើយស្និទ្ធស្នាល ជាមួយប្រុស
ផ្សេងដែរ តែលោក គឹម សីហា មិនមានការប្រចណ្ឌ ចំពោះនាងឡើយ ។ ហេតុដូច្នេះ នៅពេល
នេះ គេមិនទាន់ដឹងថា យ៉ាងម៉េចនោះទេ រវាង លោក គឹម សីហា និង គង់ ច័ន្ទស្រីមុំ ព្រោះរូប
ភាពបែក ចេញនៅពេលនេះ ហាក់ដូចជា ជ្រុលហួសហេតុបន្តិច៕  ប្រភពពី Camnews.com.kh

 

 

 

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: