ចោរប្លន់យ៉ាង សកម្ម ក្នុងរាជធានីភ្នំពេញ ក្នុងភូមិសាស្រ្ត ខណ្ឌដង្កោ ខណៈពួកគេរៀបគម្រោង ប្លន់ម៉ូតូត្រូវ នគរបាល ចាប់ក្របួចបាន

ភ្នំពេញ ៖ ក្រុមចោរប្លន់ពីរនាក់ ល្បីខាង យក ដែកឆាប នឹងដំបងឈើ វាយមនុស្សប្លន់ យកម៉ូតូនឹងទ្រព្យ សម្បត្តិ តាមផ្លូវ សាធារណៈ ជាច្រើន លើ ច្រើន សារ នៅក្នុងភូមិសាស្រ្ត ខណ្ឌដង្កោ ដ៏ដូចជាក្នុងរាជធានី ភ្នំពេញ ពេលនេះ ត្រូវអស់លក្ខ័ ខណៈពួកគេរៀបចំគម្រោង ប្លន់ម៉ូតូ នៅតាម  ផ្លូវ ព្រៃស ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ត្រូវនគរបាល ដែលកំពុងជិះម៉ូតូល្បាត ឃើញក៏ចាប់ឃាតសួរនាំ ទើបដឹកថា ពួកជាចោរប្លន់ សមត្ថកិច្ច សម្រេចវាយខ្នោះចោរប្លន់ពីរនាក់នេះ យកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌដង្កោ កាលពីវេលាម៉ោង ៥ នឹង ៣០ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៣ ។

លោក យឹម សារ៉ាន់ អធិការខណ្ឌដង្កោ បានឲ្យដឹងថា ក្រុមចោរប្លន់ពីរនាក់ ដែលនគរបាលឃាត់ខ្លួន ខាងលើនេះ ទី១ ឈ្មោះ ឡាន ប៊ុនធឿន ភេទ ប្រុស អាយុ២៥ឆ្នាំ នឹងទី២ ឈ្មោះ ស៊ុក សក ហៅតូច ភេទប្រុស អាយុ២៧ឆ្នាំ ពួកគេមានមុខរបរ ជាចោរប្លន់តែម្តង នឹងមានស្រុកកំណើត នៅភូមិ បារាជ ឃុំព្រៃឈ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។

លោកអធិការបានបន្តថា មុននឹងឈានដល់ការចាប់ខ្លួន ចោរប្លន់ខាងលើនេះ នគរបាលខណ្ឌដង្កោ ក្រោមការ បញ្ជាផ្ទាល់ របស់លោកនោះ គឺបាន ជិះម៉ូតូដើរល្បាត តាមផ្លូវដែលគួរឲ្យកត់ សម្គាល់នៅក្នុងភូមិសាស្រ្ត រហូត ពេលជិះល្បាត នៅតាមបណ្តោយផ្លូវព្រៃស ក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ នគរបាលបានឈ្មោះ ឡាន ប៊ុនធឿន នឹង ឈ្មោះ ស៊ុក សក ហៅតូចរត់កាច់ព្រៃ ខ្លួនប្រលាក់សុទ្ធតែភក់ នឹងកាន់ដែកឆាប ដែលប្រឡាក់ ឈាម តែទាំងមានដំបង នៅជាប់ដៃពួកគេទៀតនោះ ទើបកម្លាំងនគរបាលមាន ការសង្ស័យក៏បាន ព័ទ្ធចាប់ ដើម្បីសាកសួរ ប៉ុន្តែពេលនោះក្រុមចោរ ប្លន់ដឹកខ្លួន បានព្យាយាមគេចពីនគរបាល តែជាលទ្ធផលត្រូវ នគរបាល ចម្រុះ ខណ្ឌដង្កោ ចុះឡោព័ទ្ធចាប់ក្របួចបានភ្លាមៗ យកទៅកាន់អធិការ ដ្ឋាននគរបាល ខណ្ឌដង្កោ ដើម្បីបន្តការ សាកសួរ ។

លោកអធិការខណ្ឌដង្កោ យឹម សារ៉ាន់ បានបន្តថា ដោយសមត្ថកិច្ចសាកសួរ ទៅតាមជំនាញ ព្រហ្មទណ្ឌនោះ ក្រុម ចោរប្លន់ទាំងពីរនាក់ បានឆ្លើយ សារភាពថា កន្លងមកពួកគេបានធ្វើ សកម្មភាពប្លន់យកម៉ូតូជាច្រើនដង មក ហើយ សុទ្ធតែបានសម្រេចទាំងអស់ ដោយពួកគេគ្រាន់តែយកដែកឆាប នឹងដំបងឈើជ្រុង មកវាយមនុស្ស កំពុងជិះម៉ូតូតាមផ្លូវ ។ លើសពីនេះចោរប្លន់ទាំងពីរនាក់ នេះធ្លាប់បន្លំហៅម៉ូតូឌុបជិះ ធ្វើដំណើរតាមផ្លូវព្រែកថ្លឹង ក្នុងសង្កាត់ព្រែកកំពឹស រួចបានធ្វើសកម្មភាព យកដែកឆាបចាក់ម្ចាស់ម៉ូតូ ហើយប្លន់យកម៉ូតូជិះរត់គេចខ្លួនបាត់ នឹងធ្លាប់វាយនារីម្នាក់ ប្លន់យកម៉ូតូ អាយខុន មួយគ្រឿង នៅក្នុងភូមិសាស្រ្តសង្កាត់ព្រែកកំពឹស នៅមានករណី ដែល ជាច្រើនដែលគេបានសារភាពថាពួកគេធ្លាប់វាយ នឹង ចាក មនុស្សប្លន់យកទ្រព្យសម្បត្តិ ។

ជាជំហានដំបូងចោរប្លន់ពីរនាក់នេះ បាននិយាយប្រាប់សមត្ថកិច្ចពួកគេ បានធ្វើសកម្មភាពប្លន់បានចំនួន ៦ លើក ហើយនៅក្នុងរាជធានីភ្នំពេញនេះ គឺភាគីច្រើនពួកគេប្រើអាវុធ ជាដែកឆាប នឹងដំបងឈើ ជាឧបករណ៍ប្លន់តែម្តង ។ នេះបើតាមការសារភាព នឹងឆ្លើយបំភ្លឺនៅ ចំពោះមុខសមត្ថកិច្ច គឺសមត្ថកិច្ច បានឲ្យដឹងថា ពួកគេជា ចោរប្លន់ ដែលភាគច្រើនល្បីខាង ចាក់នឹងដែកឆាប  វាយនឹងដំបងឈើ សម្លាប់មនុស្សប្លន់យកម៉ូតូ ។

សមត្ថកិច្ចបានបញ្ជាក់ថា ចោរប្លន់ទាំងពីរខាងលើនេះ ត្រូវបានសមត្ថកិច្ចនៅនឹងកំពុង ធ្វើការស៊ើបសួរ នឹងកសាង សំណុំរឿងបញ្ជូនខ្លួន ពួកគេទៅ កាន់ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីសុំឲ្យតុលាការ ផ្តន្ទាទោស ទៅតាមនីតិវិធីច្បាប់ ៕

 

 

 

 ប្រភព ដើមអម្ពិល

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: