រកឃើញ ផូស៊ីលថនិកសត្វ នាំអោយមានការ វិវត្តន៍មកក្លាយជាមនុស្ស

ព័ត៌មានអន្តរជាតិ ៖  ផូស៊ីលថនិកសត្វ  ដែលនាំអោយមានការវិវត្តន៍មកក្លាយជាមនុស្ស
លោកនាពេលសព្វថ្ងៃនេះ ត្រូវបានរកឃើញ នេះបើតាមការអះអាងអោយដឹងពីអ្នកវិទ្យា
សាស្រ្ត។

គួរបញ្ជាក់ផងដែរថា ផូស៊ីលថនិកសត្វមួយនេះ គឺមានអាយុកាលដល់ទៅ ៥៥ លានឆ្នាំ
មុន   ហើយផូស៊ីលសត្វប្រភេទនេះ  គឺជាការវិវត្តន៍របស់មនុស្សលោក​  ពីពូជស្វាកន្ទុយ
វែង​ ទៅជា ពូជស្វាគ្មានកន្ទុយ និង ទៅជាមនុស្សលោកតែម្តង ( monkeys, apes,  and
humans)​ ។

លើសពីនេះ    ប្រភពព័ត៌មានដដែល  ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា  ផូ
ស៊ីលថនិកសត្វ ដែលនាំអោយមានការវិវត្តន៍មកក្លាយជាមនុស្សត្រូវបានរកឃើញនៅឯ
បឹងបុរាណមួយកន្លែង ស្ថិតនៅក្នុងខេត្ត Hubei ប្រទេសចិន ខណៈផូស៊ីលមួយនេះ ត្រូវ
បានដាក់ឈ្មោះថា Archicebus achilles ។

Archicebus achilles មានទម្ងន់មិនលើសពី  ៣០ ក្រាមនោះទេ  ហើយវាគឺជាថនិកសត្វ
ដែលចូលចិត្តឡើងដើមឈើ និងស៊ីសត្វល្អិតជាអាហារ  ។ គួររំឭកផងដែរ ទន្ទឹមនឹងការ
មានអាយុកាលដល់ទៅ ៥៥ លានឆ្នាំមុន  Archicebus  achilles  បានក្លាយជាបេក្ខភាព
ថ្មី ក្នុងការក្លាយជា  ផូស៊ីលថនិកសត្វ   ដែលនាំអោយមានការវិវត្តន៍មកក្លាយជាមនុស្ស
មានវ័យចំណាស់  ជាងគេលើលោក    ដោយបានផ្តួលបេក្ខភាពចាស់   ដែលមានអាយុ
កាលត្រឹមតែ ៤៨ លានឆ្នាំមុនតែប៉ុណ្ណោះ៕ ប្រភពពី  camnews.com.kh

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: