វិធីបង្កើនអារម្មណ៍ឱ្យ ឈានដល់ការរួមរ័ក

រឿងបែបនេះពេលខ្លះ គេក៏មិនចាំបាច់តម្រូវ ឱ្យចាប់ផ្ដើមឡើង នៅក្នុងបន្ទប់នោះដែរ ។ ជា ទូទៅការផ្ដើម កំដៅម៉ាស៊ីន តែងធ្វើទៅ តាម រូបមន្ដជាគោលការណ៍ ដូចជាចាប់ផ្ដើមដោយ ការថើបបបោសអង្អែល មុននឹងឈាន ដល់ការរួមរ័ក ។ ដូច្នេះដើម្បីកុំឱ្យរឿងនេះផ្ដើមឡើង នៅក្នុងបន្ទប់ និងពេលចប់ទៅវិញក៏នៅក្នុង បន្ទប់នោះ អ្នក អាចចាប់ផ្ដើមកំដៅវា បានគ្រប់ ទីកន្លែងទាំងអស់ ដោយអាចសាកល្បងដូច ខាងក្រោមនេះ ៖

-ប្រើខ្សែភ្នែកទាក់ទាញ ៖ សម្លឹងមើលគេ ចាប់ពីក្បាលដល់ចុងជើង ខណៈពេលគេកំពុង ឈរជជែក ជាមួយអ្នក ។ បន្ទាប់ មកចោលខ្សែ ភ្នែកឱ្យស្រទន់សម្លឹងទៅចំកន្លែងសំខាន់របស់គេ រួចហើយអូសកែវភ្នែកមក សម្លឹងចំភ្នែករបស់គេ ។ ខណៈនេះអ្នកកុំភ្លេចបញ្ជូនអារម្មណ៍បែប មានន័យនូវអ្វីដែលអ្នកចង់ធ្វើរួមគ្នាជាមួយនឹង គេ ។ អ្នកអាចញាក់ចិញ្ចើម តិចៗ ឬចោលភ្នែកសម្លឹងត្រង់នោះឱ្យយូរខុសធម្មតាបន្ដិច លើក នេះធានាថា គេនឹង ចេញចំហាយក្ដៅភាយៗពី ក្នុង ខ្លួនមិនខាន ។

-ប្រើពាក្យសម្ដីបែប បច្ចេកទេសដោយអាថ៌កំបាំង ៖ ក្នុងខណៈពេលអ្នកជជែកជាមួយគេនាង អាចប្រើ ពាក្យពេចន៍ណា ដែល ចង្អុលឱ្យដឹងពីអត្ថ ន័យងាយស្រួល ដែលអ្នកទាំង២អាចយល់បាន ដូចជានាងចង់ងូតទឹក ក្ដៅឧណ្ហៗ (ប្រសិន បើអ្នកទាំង២ចូលចិត្ដសិចក្នុងអាងទឹកក្ដៅឧណ្ហៗ) ។ ក្នុង ការងារពិសោធន៍ជាច្រើនករណីបាន ចង្អុលបង្ហាញថា ការពោល ពីសិចអាចធ្វើឱ្យអ្នកទទួលបានការ ងារនេះកាន់តែច្រើន និងជាពិសេសកាន់តែស្អិត ល្មួត គ្នាថែមទៀត ។

-បង្អួតពីរបស់ល្អថ្មីៗ ៖ គឺវាអាចធ្វើឱ្យបេះ ដូងគេលោតកាន់តែញាប់ ក្នុងខណៈពេលកំពុង ជជែកគ្នា (ទោះបីរឿងអ្វីក៏ ដោយចុះ) នាងអាចប្រើឡេលាបលើដៃ លើជើង ឬក៏ប្រើដៃចូកសក់ សើយឡើងលើ ដើម្បី បង្ហាញសាច់គល់.កដ៏សខ្ចី ធ្វើហាក់ដូចជានាងចង់បញ្ចេញកំដៅពីក្នុងរាងកាយ ។ ចូរអ្នកចាំទុកថា បុរសគេ ទទួល បានអារម្មណ៍ភ្ញោច តាមរយៈ កែវភ្នែកនេះលឿនបំផុត ។ ទាំងអស់នេះក៏ព្រោះមានហេតុផលរបស់ វាថា បុរសគេ មិន សូវសម្លឹងមើលដៃជើងអ្នក នោះទេ នៅពេលមានសិចជាមួយគ្នា ។ ដូច្នេះ ទង្វើរបស់នាងបែបនេះអាចក្រើន រំលឹកដល់គេនូវអ្វីដែលនាងមាន ហើយនៅទីបំផុតគេក៏នឹក ភ្នកដល់រាងកាយនាងមិនខាន ។

-ប្រើដៃឱ្យមានប្រយោជន៍ ៖ ប្រើម្រាមរបស់ នាងបញ្ជូនជាសញ្ញាដើម្បីបញ្ជាក់អត្ថន័យដោយ ប្រើម្រាម ដៃ ផ្ទាល់ទៅ លើ ដៃរបស់គេ ខណៈពេល អង្គុយនៅក្បែរគ្នា ឬដាក់បាតដៃនាងទៅផ្អឹប លើបាតដៃរបស់គេ បន្ទាប់មក ប្រើមេដៃ អង្អែលថើៗ នៅត្រង់បាតដៃរបស់គេ ។ ទង្វើបែបនេះធានា ថា ឆាប់ទទួលបានផលរហូតដល់ទៅ២ដង ថែមទាំង សិចស៊ីទៀតផង ។

-ទន្ទ្រានគល់ភ្លៅ ៖ ខណៈពេលអ្នកកំពុង អង្គុយលេងជាមួយគ្នានៅទីណាមួយ ឬនៅក្នុង រោងភាពយន្ដ ក្រោយពេល គេបិទភ្លើងហើយ នាងអាចទម្លាក់បាតដៃលើគល់ភ្លៅរបស់គេ រួច ប្រើដៃសន្សឹមៗរុលចូលទៅរកទីតាំង នោះ ដោយ កុំភ្លេចច្របាច់គល់ភ្លៅគេថ្នមៗ ។ បន្ទាប់មក ប្រើចុងក្រចកកៀរថើៗចុះមករកក្បាលជង្គង់ លើក នេះយើងហ៊ានភ្នាល់ ថា គេនឹងមានអារម្មណ៍ពុះ កញ្ជ្រោលនឹកទៅដល់ការរួមរ័ក រហូតអង្គុយ លេងជាប់មិនខាន ។

-ថើបគេយ៉ាងជក់ចិត្ដ ៖ ខណៈពេលអង្គុយ សន្ទនាគ្នាពីរឿងនេះរឿងនោះ ក្នុងឆាកជីវិតប្រ ចាំថ្ងៃដែល គួរឱ្យធុញទ្រាន់ នោះ នាងអាចបញ្ឈប់វាភ្លាម រួចប្រើដៃទាំង២ជ្រោងផ្ទៃមុខរបស់គេឡើង ហើយថើបគេយ៉ាង ជក់ចិត្ដ (មិនមែនថើប តែ បន្ដិចហើយដកចេញនោះទេ គឺថើមដង្ហើម ឱ្យវែងដោយភាពស្និទ្ធស្នាល) ។ ក្នុងខណៈ ពេលថើបនោះ នាងគួរផ្ដោត សម្លឹង ឱ្យចំកែវភ្នែក របស់គេ ។ បន្ទាប់មកលែងដៃទាំង២របស់នាងមកវិញ រួចដក ដង្ហើមឱ្យវែងៗ និងបន្ដការសន្ទនា ដូចដើមបន្ដទៀត ។ ការធ្វើបែបនេះ ព្រោះចង់ បង្ហាញឱ្យគេដឹងថា ប្រសិនបើ មានពេលនៅលើ គ្រែជាមួយគ្នានៅ ពេលនេះ ប្រាកដជាមានអត្ថ ប្រយោជន៍ណាស់ ដើម្បីកាត់បន្ថយនូវទុក្ខកង្វល់ ចោលឱ្យអស់ពីក្នុងចិត្ដ ហើយឈានទៅ រកភាព ជោគជ័យនៅក្នុងជីវិតវិញ៕ ប្រភពពី  lookingtoday.com

 

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: