រកឃើញសត្វព្រៃ រាប់រយក្បាល ក្នុងហាងសត្វចិញ្ចឹមមួយកន្លែង ជិតក្រុងបាំងកក

ព័ត៌មានអន្តរជាតិ ៖ ម្ចាស់ហាងសត្វចិញ្ចឹមមួយកន្លែង ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីក្រុម
មន្រ្តីប៉ូលីស បានរកឃើញ  ថាបានបង្ខាំងទុកនូវសត្វព្រៃខុសច្បាប់  ដល់ទៅរាប់រយក្បាល
ដែលនៅក្នុងនោះ   ក៏រួមមានពូជតោកម្រ  ( rare albino lions ) ១៤ ក្បាលផងដែរ  នេះបើ
យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើប
តែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

គួរបញ្ជាក់ផងដែរថា  ប្រតិបត្តិការឆ្មក់ចូលផ្ទះ  ម្ចាស់ហាងសត្វចិញ្ចឹមមួយកន្លែងនេះ អាច
ធ្វើទៅបានបន្ទាប់ពីមានការសង្ស័យ    ខណៈពេលដែលហាងសត្វចិញ្ចឹមមួយនេះ  មានទី
តាំងនៅជិតទីក្រុងបាំងកក  ដោយបានរកឃើញពពួកសត្វព្រៃជាច្រើន ដែលនៅក្នុងនោះ
រួមមានដូចជា ៖ ពូជតោកម្រ (rare albino lions) ១៤ ក្បាល ពពួកសត្វបក្សី សត្វសំពោច
ពពួកសត្វអណ្តើក ក្ងោក  ស្វា  ក៏ដូចជាពពូជសត្វមួយចំនួនផ្សេងទៀត  ដែលត្រូវបានគេ
ជឿថា បាននាំចូលមកពីក្រៅប្រទេស ក៏ដូចជា មកពីទូទាំងប្រទេសថៃ។

ក្រុមមន្រ្តីប៉ូលីស ក៏ដូចជា មន្រ្តីជំនាញសត្វព្រៃ  និងព្រៃឈើ  ក៏បានរកឃើញ  សត្វផ្សោត
និង   ពពូកសត្វខ្លារខិន ផងដែរ ។  យ៉ាងណាមិញ  បើយោងតាមសម្តីមន្រ្តីប៉ូលីស លោក
Colonel  Ek Ekasart  ក៏បានបន្ថែមថា​  ម្ចាស់ហាងសត្វចិញ្ចឹមមួយកន្លែងនេះ  ដែលមាន
ឈ្មោះ Montri និងមានវ័យ ៤១ ឆ្នាំ ក៏កំពុងប្រឈមមុខទៅនឹងការផ្តន្ទាទោស ដោយជាប់
ពន្ធនាគារដល់ទៅ ៤ ឆ្នាំ ពីបទបង្ខាំងទុកនូវសត្វព្រៃខុសច្បាប់។

ប៉ូលីសរូបនេះ   ក៏បានបញ្ជាក់បន្ថែមថា  ការឆ្មក់ចូលលុកលុយស៊ើបអង្កេត ក្នុងហាងសត្វ
ចិញ្ចឹមមួយកន្លែងនេះ   អាចធ្វើទៅបាន  បន្ទាប់ពីមានការសង្ស័យ  ក៏ដូចជាការត្អូញត្អែរពី
សំណាក់អ្នកជិតខាង ខណៈមានការជះក្លិនជាខ្លាំង។

បន្ទាប់ពីកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយនឹងមានការដោះស្រាយទៅតាម
ផ្លូវច្បាប់    សត្វព្រៃទាំងអស់នឹងត្រូវប្រលែងចូលទៅក្នុងព្រៃ  ក៏ដូចជា បញ្ជូនទៅកាន់សួន
សត្វមួយចំនួនផ្សេងទៀត៕ ប្រភពពី  camnews.com.kh

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: