កម្ពុជា​ឆ្ពោះ​ទៅ​ពិពិធកម្ម​វិនិយោគ

ភ្នំពេញៈ រដ្ឋ​មន្រ្តី​ពាណិជ្ជកម្ម​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា នឹង​ឆ្ពោះ​ទៅ​រក​ចង្វាក់​ផលិតកម្ម​ដែល​មាន​តម្លៃ​ខ្ពស់ និង​ឱកាស​វិនិយោគ​លើ​វិស័យ​មួយ​ចំនួន​ទៀត ដូច​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ថាមពល បន្ទាប់​ពី​វិស័យ​កាត់​ដេរ។

តាម​រយៈ​ការ​ទស្សនកិច្ច​ជា​លើក​ដំបូង​នៅ​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច ​ពីរ​សប្ដាហ៍​នៅ​តំបន់​អាស៊ាន លោក Lord Green ឲ្យ​ដឹង​ថា​៖ «ច្បាស់​ណាស់​ឧស្សាហកម្ម​កាត់​ដេរ​គឺ​សំខាន់​សម្រាប់​កម្ពុជា​នៅ​ពេល​នេះ​ ហើយ​វា​ជា​ប្រភព​ធន​ធាន​ដ៏​មាន​សារៈ​សំខាន់​នៃ​ការ​ផ្គត់​ផ្គង់​ចូល ទៅ​កាន់​ទី​ផ្សារ​អង់គ្លេស»។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ការ​វិនិយោគ​របស់​អង់គ្លេស​នៅ​កម្ពុជា​គ្រប​ ដណ្ដប់​រួច​ហើយ​នូវ​វិស័យ​ធំៗ ជា​ច្រើន​ក្រៅ​ពី​ឧស្សាហកម្ម​កាត់ដេរ​ដូច​ជា សេវា​ហិរញ្ញវត្ថុ និង​សេវា​លក់​ទំនិញ​រាយ។ លោក​បន្ត​ថា​៖ «ពេល​ខាង​មុខ​ខ្ញុំ​អាច​សន្មត​បាន​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​ទទួល​បាន​ការ​ ធ្វើ​ពិពិធកម្ម​កាន់​តែ​ច្រើន​ជាមួយ​នឹង​ការ​ដំឡើង​តម្លៃ​ចង្វាក់​ផលិតកម្ម ហើយ​កំណើន​ទាំង​នេះ​នឹង​បើក​ឱកាស​ជា​ច្រើន​ផ្សេង​ទៀត»។

លោក​ថ្លែង​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​សេចក្ដី​ត្រូវ​ការ​ដ៏​ធំ​សម្រាប់​ការ​វិនិយោគ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​វិស័យ​ថាមពល​ក្នុង​ការ​ដឹក​ជញ្ជូន​ព្រលាន​យន្ត​ ហោះ​ផ្លូវ​ថ្នល់​ជា​ដើម​ប៉ុន្តែ​ក្រៅ​ពី​នេះ​នឹង​បង្កើត​ឱកាស​ច្រើន​សម្រាប់ ​ការ​ចូល​រួម​ពាណិជ្ជកម្ម​របស់​អង់គ្លេស​»។

លោក Lord Green និយាយ​ថា​ទាំង​ឧស្សាហកម្ម​ធានា​រ៉ាប់​រង​និង​ធនាគារ បាន​រួម​ចំណែក​តិច​ទៅ​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​កម្ពុជា​ធៀប​នឹង​ មធ្យម​ភាគ​តាម​បណ្ដា​ប្រទេស​អាស៊ាន​ដូច្នេះ​អ្នក​អាច​ជឿ​ជាក់​ថា​ការ​កើន​ ឡើង​សេវា​ហិរញ្ញវត្ថុ​របស់ កម្ពុជា​នឹង​មាន​យ៉ាង​ឆាប់​រហ័ស។

ទិន្នន័យ​បាន​ពី​ស្ថានទូត​អង់គ្លេស​ប្រចាំ​ទីក្រុង​ភ្នំពេញ​បង្ហាញ​ថា ពាណិជ្ជកម្ម​រវាង​អង់គ្លេស និង​កម្ពុជា​បាន​កើន​ដល់​ប្រហែល​៧៥០​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​គឺ​កើន​ ឡើង​២៧​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១១​។ ទិន្នន័យ​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ចេញ​ភាគ​ច្រើន សម្លៀក​បំពាក់ ស្បែក​ជើង ស្ករ​ស និង​គ្រាប់​ធញ្ញជាតិ​ទៅ​អង់គ្លេស​ខណៈ​អង់គ្លេស​នាំ​មក​កម្ពុជា​ភាគ​ច្រើន​ជា រថយន្ត វាយនភ័ណ្ឌ សូត្រ ក្រណាត់ ម៉ាស៊ីន ព្រម​ទាំង​ផលិតផល​ថ្នាំ​ពេទ្យ។

តួ​លេខ​បាន​ពី ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ជា​ច្រើន​របស់​អង់គ្លេស​បាន​វិនិយោគ​គិត​ជា​ទឹក​ប្រាក់ ២,៤​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៩៥ ដល់ ២០១១​៕ PB postkhmer.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: