បដិមាដែលអាមេរិក ប្រគល់ឲ្យខ្មែរ បាននាំមក ដល់កម្ពុជាហើយ បន្ទាប់ពីឃ្លាតឆ្ងាយ ជាង ៤០ឆ្នាំ

ភ្នំពេញៈ រូបបដិមា នៃសតវត្សរ៍ទី១០ ចំនួនពីរ ដែលសារមន្ទីរមេត្រូប៉ូលីតែន (Metropolitan
Museum) នៅទីក្រុងញ៉ូវយ៉ក បានសម្រេចប្រគល់ឲ្យកម្ពុជាវិញ បានដឹកបញ្ជូនមកដល់កម្ពុជា
វិញហើយ នៅម៉ោង៦ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ បន្ទាប់ពីជនខិលខូចលួចលក់ទៅ
ក្រៅប្រទេសអស់រយៈពេលជាង ៤០ឆ្នាំ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីនាពេលកន្លងមក បានឲ្យដឹងថា
រូបបដិមាថ្មពីរ នៃសតវត្សរ៍ទី១០ មានឈ្មោះថា “បនទវៈ លុតជង្គង់” (Kneeling Pandawas)
ពេលខ្លះត្រូវបានគេស្គាល់ថា “ជាអ្នកបំរើ លុតជង្គង់” (Kneeling Attendants) ត្រូវបានគេលួច
ចេញពីប្រាសាទចិន នៅកោះកែរ អំឡុងពេលសង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា នាទស្សវត្សរ៍
ទី៧០។ បដិមាទាំងពីរ ត្រូវបានសារមន្ទីរ Metropolitan នៅទីក្រុងញ៉ូវយ៉ក សម្រេចប្រគល់មក
ឲ្យកម្ពុជាវិញ ក្រោយពីមានការពិភាក្សា ជាច្រើនលើកជាមួយទីស្តីការគណរដ្ឋមន្រ្តី។

លោក Thomas P. Campbell នាយកសារមន្ទីរ Metropolitan បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌
មាន របស់ខ្លួន កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ថា «សារមន្ទីរប្តេជ្ញាចិត្តអនុវត្ត យ៉ាងហ្មត់
ចត់នូវបទដ្ឋាន នៃទីកន្លែងដើម មិនគ្រាន់តែទៅលើរបស់ដែលទើបទទួលបានថ្មីៗប៉ុណ្ណោះទេ
ថែមទាំងទៅលើការសិក្សា ស្វែងយល់ពីការងារក្នុងការ  ប្រមែប្រមូលសន្សំទុក របស់ខ្លួនដ៏យូរ
យារមកហើយ ក្នុងកិច្ចខិតខំប្រឹងប្រែង ដែលកំពុងតែប្រព្រឹត្តទៅ ដើម្បីសិក្សាស្វែងយល់ឲ្យ បាន
ច្រើនដែលអាចធ្វើបានទៅលើប្រវត្តិ នៃកម្មសិទ្ធិផង»។

លោក Thomas P. Campbell បានឲ្យដឹងទៀតថា សារមន្ទីរកំពុងតែពង្រឹងទំនាក់ទំនងល្អ ដែល
ខ្លួនបានរក្សាជាយូរមកហើយនោះ ជាមួយនឹងស្ថាប័នអ្នកសិក្សាស្រាវជ្រាវ និងសហសេវិកកម្ពុជា
ក៏ដូចជាការជំរុញ និងបន្តនូវទំនាក់ទំនងល្អព្រមទាំងកិច្ចពិភាក្សាល្អរវាងគ្នា និងគ្នា។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈ
រដ្ឋមន្ត្រី បានបញ្ជាក់ថា រូបបដិមាថ្មពីរ ដែលមានឈ្មោះថា “បនទវៈ លុតជង្គង់” ឬ “ជាអ្នកបំរើ លុត
ជង្គង់” នេះ គឹជាផ្នែកមួយនៃរូបបដិមាមួយក្រុម ដែលតំណាងឲ្យការប្រយុទ្ធតស៊ូ ដ៏ល្បីល្បាញរវាង
ភីម (Bhima) និង ឌូរីយោដាន (Duryod hana) នៃរឿងព្រេង មហាភារតៈ (Mahabharat) ហើយ
ដែលត្រូវបានគេកាច់បំបាក់ យ៉ាងឃោរឃៅ ពីជើងទម្ររបស់វា និងបញ្ជូនចេញទៅក្រៅប្រទេស៕  ប្រភពពី    Camnews.com.kh

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: