ប្តឹង​ទារ​សំណង​ពី​គម្រោង​៤២​ជាន់

ភ្នំពេញៈ ក្រុមហ៊ុន ឌូ បេស ខ្មែរ ខូល​អិល​ធី​ឌី (Do Best Khmer Co.,Ltd) របស់​កូរ៉េ​ខាង​ត្បូង ជា​ក្រុមហ៊ុន​ម៉ៅការ​បន្ត​របស់​គម្រោង​អគារ​៤២ជាន់​ប្តឹង​ទាម​ទារ​សំណង​ពី​ ម្ចាស់​គម្រោង​អគារ​នេះ។

អគារ​ដែល​មាន​តម្លៃ​២៤០​លាន​ដុល្លារ ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​សាង​សង់​មិន​មាន​ពេល​កំណត់​ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ។

ក្រុមហ៊ុន ឌូ បេស ខ្មែរ ខូល​អិល​ធី​ឌី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​សុំ​ឲ្យ​ចេញ​ដីកា​រក្សា​ ការពារ​សម្រេច​រឹប​អូស​យក​ជា​បណ្ដោះ​អាសន្ន​នូវ​ទ្រព្យ​សកម្ម​ក្រុមហ៊ុន Hanil Engineering & Construction និង Yon Woo (Cambodia) Co.,Ltd ដើម្បី​ទូរទាត់​សង​បំណុល​ឲ្យ​ខ្លួន។

យោង​តាម​ពាក្យ​បណ្ដឹង​ដែល​បាន​ដាក់​ជូន​ទៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី៧ ខែ​មិថុនា ដែល​ភ្នំពេញ ប៉ុស្ដិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បញ្ជាក់​ថា​ក្រុមហ៊ុន Do Best បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើក​ដំបូង​ដើម្បី​ផ្គត់​ផ្គង់​សម្ភារ​សំណង់​ក្នុង ​ការ​សាង​សង់​កាល​ពី​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០១០​ជាមួយ​ក្រុមហ៊ុន Hanil Engineering & Construction និង​ក្រុមហ៊ុន Yon Woo (Cambodia) មាន​ទឹក​ប្រាក់​ចំនួន ៨៦៣ ៥០០​ដុល្លារ។

ក្នុង​ចំនួន​នេះ​កូន​បំណុល​បាន​សង​ចំនួន ៦៥១ ៨៨៧ ដុល្លារ​អាមេរិក និង​នៅ​សល់​២១១ ៦១៣​ដុល្លារ​ទៀត។

លោក ឡេង ស៊ូហួត មេធាវី​នៃ​ការិយាល័យ​មេធាវី​នៅ​ក្រុមហ៊ុន​មេធាវី P&A Asia Law Firm និង​តំណាង​ឲ្យ​ក្រុមហ៊ុន Do Best បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ជឿ​ថា​ចុង​ចម្លើយ​ពុំ​មាន​ប្រាក់​សង​មក​ក្រុមហ៊ុន Do Best ក្នុង​ទឹក​ប្រាក់​សរុប ៤៧៦ ៣០១,១​ដុល្លារ​នោះ​ទេ​។ ដូច្នេះ​មធ្យោបាយ​គឺ​រឹប​អូស​អចលន​វត្ថុ​លក់​ឡាយ​ឡុង​យក​ប្រាក់​មក​សង​បំណុល ​។ ដើម្បី​ចាត់​វិធានការ​ការពារ​នូវ​ផល​ប្រយោជន៍​ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​ស្នើ ​សុំ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​ឃាត់​ទុក​ទ្រព្យ​សម្បត្តិ ទាំង​អស់​ខាង​លើ​ជា​បណ្ដោះ​អាសន្ន​សិន ទម្រាំ​តុលាការ​សម្រេច​ដល់​រឿង​អង្គ​សេចក្ដី​ចប់​ជា​ស្ថាពរ»។

លោក Kim Tae Yun ជំនួយការ​អ្នក​គ្រប់​គ្រង​នៅ Gold Tower 42 ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​ថា លោក​មិន​បាន​ដឹង​ពី​ការ​ចេញ​ដីកា​ប្រឆាំង​ក្រុមហ៊ុន​លោក​ទេ។

លោក ឡេង ស៊ូហួត បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា លោក​ទើប​តែ​ទទួល​បាន​លិខិត​នោះ​ពី​តុលាការ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ដើម្បី​ធ្វើ​ការ​កែប្រែ​ខ្លះ​ក្នុង​ពាក្យ​បណ្ដឹង​នេះ​។ លោក​បន្ត​ថា៖ «​យើង​នឹង​ពិភាក្សា​ជាមួយ​នឹង​កូន​ក្តី​ពី​អ្វី​ដែល​ពួក​គេ​ចង់​បាន​ដើម្បី​ បន្ត​ពាក្យ​បណ្ដឹង​នេះ។ វា​នឹង​មិន​ត្រូវ​ការ​ច្រើន​ទេ​យើង​អាច​ដាក់​ពាក្យ​បណ្ដឹង​ជា​ថ្មី​ម្ដង​ទៀត ​ក្នុង​ពេល​ឆាប់ៗ​នេះ​»។

មិន​អាច​ទាក់​ទង លោក យូ ប៊ុណ្ណា ចៅក្រម នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ​កាល​ពី​ម្សិលមិញ៕ PB ប្រភពពី  Postkhmer.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: