កម្ពុជា​បានទទួល​រង្វាន់​ក្នុងការ​កាត់បន្ថយ​គ្រោះ​អត់ឃ្លាន​មុនពេល​កំណត់

ភ្នំពេញ: ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO) បានឱ្យដឹងថា កម្ពុជា​បានទទួល​ប័ណ្ណសរសើរ កាលពី​ពីថ្ងៃ​អាទិត្យ កន្លងទៅនេះ ក្នុងការ​កាត់បន្ថយ​គ្រោះ​ទុរភិក្ស​បាន​ពាក់កណ្តាល មុនពេល​កំណត់ របស់​គោលដៅ ការ​អន្ដរជាតិ សម្រាប់​ឆ្នាំ ២០១៥​។​

​បទ​បង្ហាញ​ដែល​បាន​ធ្វើឡើង​នៅឯ​ពិធី​ កម្រិត​ខ្ពស់​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ នៅក្នុង ទីក្រុង​រ៉ូម មានការ​ចូលរួម​ដោយ​ប្រមុខរដ្ឋ​នៃ​ប្រទេស​ជាច្រើន ព្រមទាំង​លោក Jose Graziano da Silva អគ្គនាយក​របស់​FAO​។​

​ក្រៅពី​ កម្ពុជា ក៏មាន​សមាជិក​របស់ FAO ចំនួន ១៩ ប្រទេស​ផ្សេងទៀត​ដែរ​ដែល​បានទទួល​លិខិត​សរសើរ សម្រាប់​ការសំរេច បាន​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​អង្គការសហប្រជាជាតិ មុនពេល​កំណត់​។ សមាជិក FAO ទាំងនោះ​មានដូចជា ប្រទេស​អាល់​ហ្សេ​រី អង់​ហ្គោ​ឡា បង់​ក្លា​ដែ​ស បេ​នី​ន ប្រេ​ស៊ី​ល កា​មា​រ៉ូ​ន​, ឈី​លី សាធារណរដ្ឋ​ដូ​មី​នី​កែន ហ្វី​ជី ហុង​ដុ​យ​រ៉ា​ស ឥណ្ឌូនេស៊ី ហ្ស៊​កដា​នី​, មា​ឡា​វី​, ម៉ា​ល់​ឌី នី​ហ្គឺ នី​ហ្សេ​រី​យ៉ា​, បា​ណា​ម៉ា តុង​កូ និង ប្រទេស​អុ​យ​រ៉ា​ហ្កា​យ​។​

​លោក Graziano da Silva បាន​មានប្រសាសន៍ថា “​អ្នកជា​ភស្តុតាង​រស់​ដែលថា នៅពេលដែល​សង្គម សម្រេចចិត្ត​បញ្ចប់​កុំ​ឲ្យ មាន​គ្រោះ​អត់ឃ្លាន ហើយ​នៅពេលដែល​មានការ​ប្តេជ្ញា​ចិត្ត​ខាង​នយោបាយ​ពី​រដ្ឋាភិបាល យើង​អាចធ្វើ​សកម្មភាព និង​ទទួល លទ្ធផល​”​។​

​ពិធី​នេះ​បាន​ធ្វើឡើង​ ក្នុងអំឡុងពេល​កិច្ចប្រជុំ​រយ​:​ពេល​មួយ​សប្តាហ៍​នៃ​ក្រុមប្រឹក្សា FAO និង​សមាជិក​រដ្ឋាភិបាល ជាន់ខ្ពស់ របស់​ទីភ្នាក់ងារ អង្គការ សហប្រជាជាតិ​។ ប្រតិភូ​កម្ពុជា​ត្រូវបាន​ដឹកនាំ​ដោយ​លោក​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕ ប្រភពព័ត៌មាន ៖ CEN

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: