ទុក្ខ​ស្ត្រី​បោះបង់​ប្តី​ទៅ​ស្រវា​មន្ត្រី​ធំ

ភ្នំពេញៈ ជាមួយ​នឹង​ភាព​សោកសៅ ដិតជ្រៅ​នៅ​ក្នុង​ដួង​ចិត្ត​នោះ ម្ចាស់​ហាង​ឯកទេស​កែសម្ផស្ស​ម្នាក់​នៅ​ភ្នំពេញ​ដែល​មាន​ឈ្មោះ​ក្រៅ កក្កដា មាន​វ័យ​២៨​ឆ្នាំ​បាន​លើក​កកាយ​រឿងរ៉ាវ​នៅ​ក្នុង​គ្រួសារ​ឲ្យ​ដឹង​ថា អ្នកស្រី​បាន​បាត់បង់​ក្តី​សុខ​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​ខណៈ​ដែល​ស្វាមី​នាង​ជា​មន្ត្រី​រដ្ឋាភិបាល​ម្នាក់ បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​នាង​ជា​ស្រ្តី​ទន់ខ្សោយ​ទាំង​ខ្លួន​គាត់​ជា​ មនុស្ស​ម្នាក់​មាន​ភាព​ចេះ​ដឹង​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់។

អ្នកស្រី កក្កដា បាន​ឲ្យ​ដឹង​ថា ស្វាមី​នាង​ឈ្មោះ​គ.ម អាយុ​៤០​ឆ្នាំ​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ម្នាក់​។ នាង​បាន​និយាយ​ដោយ​ឥត​លាក់បាំង​ថា ប្តី​ប្រពន្ធ​នាង​មិន​បាន​រៀបការ​ក្រាប​ក្បាល​ដល់​កន្ទេល​តាម​ប្រពៃណី​នោះ​ ទេ គឺ​សម្រេច​ចិត្ត​រួមរស់​ជាមួយ​គ្នា​ដោយ​ចិត្ត​ស្ម័គ្រ​អស់​រយៈពេល​ជាង​១​ ឆ្នាំ​មក​ហើយ ដោយ​ផ្តល់​កំណើត​បាន​កូន​ប្រុស​ម្នាក់​អាយុ​ជាង​១​ឆ្នាំ តែ​នៅ​ពេល​នេះ ស្នេហា​ផ្អែមល្ហែម​បែរ​ជា​ល្វីង​ប្រៃ​ទៅ​វិញ​។

ទោះ​ជា​យ៉ាង​ណា នាង​មិន​បាន​លាក់បាំង​ពី​ប្រវត្តិ​អតីតកាល​នាង​ឡើយ​ដោយ​នាង​បាន​និយាយ​ដោយ​ បើក​ចំហ​ថា ហ៊ឺ! ខ្ញុំ​ប្រហែល​ជា​ត្រូវ​បណ្តាសា​ស្នេហ៍​ពី​ប្តី​មុន​ហើយ​មើល​ទៅ​! ប្តី​ជា​មន្ត្រី​រដ្ឋាភិបាល​នោះ​មិនមែន​ជា​ប្តី​ទី​១​របស់​ខ្ញុំ​ទេ​ខ្ញុំ​ ធ្លាប់​រៀបការ​ស្រប​ច្បាប់​ម្តង​រួច​មក​ហើយ​ហើយ​ប្តី​មុន​ជា​មនុស្ស​ចេះ​ ស្រឡាញ់​និង​ឲ្យ​តម្លៃ​ប្រពន្ធ​កូន​ណាស់​តែ​ដោយសារ​ខ្ញុំ​លង់​ស្នេហ៍​នឹង​ ពាក្យ​ផ្អែមល្ហែម និង​ទឹកប្រាក់​របស់​មន្ត្រី​នោះ​ខ្ញុំ​ក៏​ភ្លេច​គិត​ថា​ខ្លួន​ជា​ស្រ្តី​មាន ​ប្តី​មាន​កូន​ក៏​ចុះ​ចោល​ប្តី​និង​កូនប្រុស​មុន​មក​រួមរស់​ជាមួយ​នឹង​លោក​ ប្តី​មន្ត្រី​ម្នាក់​នេះ​តែ​ដឹង​អី​បុរស​ដែល​ខ្ញុំ​សុខ​ចិត្ត​បោះបង់​ប្តី​ រត់​តាម​ម្នាក់​នេះ​បាន​ផ្តល់​មក​ឲ្យ​ខ្ញុំ​ត្រឹម​តែ​គ្រាំគ្រា​ចិត្ត​ទាំង​ វិប្បដិសារី​ហាក់​ដូចជា​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្អែត​ចិត្ត​តែ​ម្តង​។

អ្នក​មាន​ឯកទេស​កែសម្ផស្ស​ដែល​គ្រាំចិត្ត​ ក្រោយ​ពី​ប្តូរ​ស្នេហ៍​ប៉ះ​នឹង ​មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​រៀបរាប់​ថា កាល​ពី​ឆ្នាំ​២០០២ លោក​ម.គ​ធ្លាប់​តាម​សុំ​ស្រឡាញ់​នាង​ម្តង​មក​ហើយ​ប៉ុន្តែ​ពេល​នោះ​លោក ម.គ​មិន​មាន​ឱកាស​តាម​នាង​ជាប់​ស្អិត​ទេ​ព្រោះ​មិន​ស្គាល់​កន្លែង​ធ្វើការ​ ហើយ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​របស់​នាង។ តែ​ថ្ងៃ​មួយ​ក្នុង​ឆ្នាំ​២០១០​វា​ពិត​ជា​ចៃដន្យ​ដែល​លោក​ម.គ​បាន​នាំ​ក្មួយ​ របស់​គាត់​ម្នាក់​ទៅ​គ្លីនិក​ដែល​នាង​ធ្វើការ​ហើយ​ក៏​បាន​ជួប​គ្នា ពេល​នោះ​ក៏​ចាប់​ផ្តើម​មាន​ទំនាក់ទំនង​គ្នា​ជា​បន្តបន្ទាប់ រហូត​រូប​នាង​លង់​ស្នេហ៍​លើ​លោក​មន្ត្រី​រូប​នោះ​ដល់​ថ្នាក់​ក្បត់​ចិត្ត​ ស្វាមី​ដែល​បាន​រៀបការ​ពេញ​ច្បាប់​មាន​ចាស់ទុំ​ដឹង​ឮ​គ្រប់​គ្នា​ចុះ​មក​ រួមរស់​ជាមួយ​មន្ត្រី​គ្មាន​សីលធម៌​ម្នាក់​នោះ តែ​មិន​ទាន់​បាន​៣​ឆ្នាំ​ផង​ក្តីស្រឡាញ់​និង​ភាព​ផ្អែមល្ហែម​ដែល​បុរស​ក្រោយ ​ធ្លាប់​មាន​ពី​មុន​ចំពោះ​នាង​ក៏​បាត់បង់​អស់​ប្តូរ​មក​ប្រើ​អំពើ​ហិង្សា​លើ ​នាង​វិញ​។

ហាក់​ដូចជា​អស់​សង្ឃឹម​នឹង​ចំណង​ស្នេហា​ ស្ត្រី​ចាក​ប្តី​ដើម​ស្រវា​ មន្ត្រី​មាន​លុយ​រូប​នេះ​បាន​និយាយ​ទាំង​ទឹកភ្នែក​ថា កាល​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ដាក់​ចិត្ត​ស្រឡាញ់​លោក​ប្តី​ក្រោយ ដល់​ថ្នាក់​ក្បត់​ប្តី​នេះ ក៏​ដោយសារ​តែ​បុរស​នេះ​ពូកែ​សម្តែង​ចរិត​លន់តួ​ចំពោះ​មនុស្ស​ស្រី​ទើប​ខ្ញុំ ​ដាក់​ចិត្ត​ស្រឡាញ់​គាត់​តែ​ដឹង​អី ចរិត​សម្តែង​មុន​នោះ​ជា​ចរិត​សុភាពបុរស​ក្លែងក្លាយ​សោះ​បាន​តែ​មួយ​ឆ្នាំ​ រូប​គាត់​ក៏​បាន​បញ្ចេញ​ចង្កូម​ពិត ប្រើ​អំពើ​ហិង្សា​ទៅ​វិញ​។

អ្នកស្រី​ដែល​ហ៊ាន​ក្បត់​ប្តី​ទៅ​រស់នៅ​ ជាមួយ​ប្រុស​ថ្មី​បន្ត​ថា តាម​ពិត​ទៅ​អំពើហិង្សា​ផ្លូវកាយ​ដែល​បុរស​ជា​ប្តី​ក្រោយ​ធ្វើ​មក​លើ​នាង​មិន ​ជា​ញឹកញាប់​ប៉ុន្មាន​ទេ​តែ​ការ​ប្រើ​ពាក្យ​សម្ដី​ជេរប្រមាថ​គឺ​ពិត​ជា​ ញឹកញយ​ណាស់។ នាង​ឆ្ងល់​ថា​មនុស្ស​ដែល​ទទួល​បាន​ការ​សិក្សា​ខ្ពស់​ដល់​ថ្នាក់​ទៅ​មាន​ តួនាទី​ខ្ពស់​ហើយ មិន​ត្រឹម​តែ​ជេរ​ប្រមាថ​រូប​នាង​ទេ​មាន​ពេល​ខ្លះ​គេ​ជេរ​ដៀលត្មិះ​ដល់​ឪពុក ​ម្តាយ​នាង​ទៀត​។ នាង​បាន​សួរ​ថា តើ​គាត់​សម​ជា​អ្នក​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ទេ?

ការណ៍​ដែល​ឈឺ​ចិត្ត​រហូត​ដល់​ហ៊ាន​បើក​ កកាយ​រឿងរ៉ាវ​នៅ​ក្នុង​គ្រួសារ​ និង​ដាក់​ពាក្យ​ប្តឹង​ស្វាមី​រូប​នេះ នាង​លើក​ឡើង​ថា កាល​ពី​ដើម​ឆ្នាំ​២០១៣​នាង​នៅ​ចាំ​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១២​យប់​នៅ​ពេល​ដែល​គាត់​ត្រឡប់​មកពី​ពិធី​ជប់លៀង​មួយ ក៏​បាន​បបួល​នាង​និយាយ​គ្នា​ពី​រឿង​ជីវិត​រកាំរកូស​និង​ការ​ឈ្លោះ​ទាស់ទែង​ គ្នា​ជា​ហូរហែ​រហូត​មក។

នាង​និយាយ​ថា​ក្រោយ​ពី​នាំ​គ្នា​ជជែក​ វែកញែក​ក៏​កាន់​តែ​ក្តៅគគុក​និង​ តឹង​សរសៃក​រៀង​ៗ​ខ្លួន​រហូត​ខ្ញុំ​និយាយ​ថា​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ខ្ញុំ​ឈប់​ ធ្វើ​អ្វី​ៗ និង​ឈប់​បំពេញ​តួនាទី​ជា​ភរិយា​ហើយ ពេល​នោះ​ប្តី​កំរោល​ចូល​រូប​នេះ​ឮ​ក៏​បាន​តប​មក​វិញ ដោយ​ប្រើ​សម្តី​ទាំង​កំហឹង​បណ្តេញ​ខ្ញុំ​ចេញ​ពី​ផ្ទះ រួច​ក៏​ប្រើ​កម្លាំងបាយ​ទាំង​កំរោល​ចាប់​ខ្ញុំ​បោក​ផ្ទប់​ទៅ​នឹង​កូនប្រុស​ យំ​ទ្រហឹង ហើយ​គាត់​ក៏​ថែម​ទាំង​ចាប់​ច្របាច់.ក​ខ្ញុំ​ទៀត​ផង​។

ជាមួយ​នឹង​អារម្មណ៍​ឆ្អែត​ចិត្ត នាង​បន្ត​ថា ជាតិ​នេះ​ខ្ញុំ​ដូចជា​ឆ្អែត​នឹង​ស្នេហា​ហើយ​ពិសេស​ពេល​ដែល​ខ្ញុំ​នេះ​មាន​ ប្តី​ជា​មនុស្ស​មាន​មុខ​មាត់​ក្នុង​សង្គម​ទៅ​ហើយ​តែ​បែរ​ជា​ទទួល​អំពើហិង្សា ​ពី​គាត់​នេះ​ទៅ​វិញ​ហើយ​ពេល​នេះ​ខ្ញុំ​ក៏​បាន​ដាក់​បណ្តឹង​ប្តឹង​ទៅ​ ប៉ុស្តិ៍​រដ្ឋបាល​សុំ​ផ្តាច់​ទំនាក់ទំនង​គ្នា​ហើយ និង​បាន​សុំ​ឲ្យ​អង្គការ​ការពារ​ស្រ្តី​មាន​វិបត្តិ​ជួយ​ទៀត​ផង​។ តែ​យ៉ាង​ណា​ខ្ញុំ​នៅ​មិន​ទាន់​ច្បាស់​ថា ខ្ញុំ​ធ្វើ​នោះ ខុស​ឬ​ត្រូវ​ឡើយ តែ​ខ្ញុំ​មិន​ចង់​រស់​នៅ​ក្នុង​សភាព​បែប​នោះ​ទេ​៕ ប្រភពព័ត៌មាន ៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: