សហភាព​អឺរ៉ុប ផ្តល់​ជំនួយ​បន្ថែម​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

ភ្នំពេញ: នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៣ សហភាព​អឺរ៉ុប ដែល​តំណាង​ដោយ​លោក ហ្សង់​ហ្វ្រង់​ស័រ កូតាំ​ង ( Jean-François Cautain ) ឯកអគ្គរដ្ឋទូត នៃ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តំណាង​ដោយ​លោក គាត ឈ​ន់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​លោក​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ផ្នែក​ហិរញ្ញវត្ថុ​ថ្មី​មួយ ដើម្បី​គាំទ្រ​ដល់​វិស័យ​កសិកម្ម នៅ​កម្ពុជា​។​

សេចក្តីប្រកាស លើកឡើងថា ក្រោម​កិច្ច​ព្រមព្រៀង​នេះ សហភាព​អឺរ៉ុប នឹង​ផ្តល់​ថវិកា​ចំនួន ២០ លាន​អឺរ៉ូ សម្រាប់​រយៈពេល ៥ ឆ្នាំ ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​វិស័យ​កសិកម្ម និង​ពង្រឹង​អនុវិស័យ​ផលិតកម្ម​សត្វ និង​ជលផល របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​សេចក្តីប្រកាស លើកឡើងថា លោក​ឯកអគ្គរដ្ឋទូត កូតាំ​ង បាន​មានប្រសាសន៍ថា “​មូលហេតុ ដែល​យើង​ផ្តោត​ជា​ពិសេស​ទៅលើ​កសិកម្ម និង​ជលផល​-​ផលិតកម្ម​សត្វ គឺ​ដោយសារតែ​ជលផល និង​ផលិតកម្ម​សត្វ នៅតែ​ជា​កត្តា​សំខាន់​នៃ​វិស័យ​កសិកម្ម​របស់​កម្ពុជា ដោយ​រកចំណូលបាន ៤០% នៃ​ផលិតផល​សរុប​ក្នុងស្រុក​ប្រចាំឆ្នាំ ហើយ​វា​មាន​លក្ខណៈ​សំខាន់​ជា​សារវ័ន្ត​ចំពោះ​សន្តិសុខ ស្បៀង និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​កម្ពុជា​។ អនុវិស័យ​ទាំងនេះ ក៏​ស្ថិត​នៅក្រោម​ការគំរាមកំហែង ដែល​កំពុង​តែ​កើនឡើង​ពី​ការ​រេ​ចរិល​បរិស្ថាន ការប្រែប្រួល​អាកាសធាតុ និង​ឥទ្ធិពល​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ផងដែរ​។

​សេចក្តីប្រកាស​បង្ហាញថា ដោយ​ទទួលស្គាល់​អំពី​ផលប៉ះពាល់​ទាំងអស់នេះ ក៏​ដូចជា​ជា​អំពី​សក្តានុពល​ភាព​ដ៏​ខ្ពស់ ដែល​អនុវិស័យ​ទាំងនេះ មាន​ទាក់ទង​នឹង​កំណើន​សេដ្ឋកិច្ច សហភាព​អឺរ៉ុប បាន​សម្រេចចិត្ត​ទទួលយក​សំណើរ​សុំ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ វា​ជា​លើកទីមួយ​ហើយ​ដែល​សហភាព​អឺរ៉ុប អនុម័ត​យល់ព្រម​លើ​ការប្រើប្រាស់​យុទ្ធសាស្ត្រ​ទូ​ទាំង​ផ្នែក​នៅ​កម្ពុជា នៅក្នុង​វិស័យ​កសិកម្ម ក្រោម​ការគ្រប់គ្រង​ដ៏​ពេញលេញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជំនួស​ឲ្យ​ការប្រើប្រាស់​យុទ្ធសាស្ត្រ ជា​ទូទៅ​លើ​គម្រោង ដាច់ដោយឡែកៗ​ពីគ្នា​។ ចំពោះ​សហភាព​អឺរ៉ុប​នេះ គឺជា​ការបង្ហាញ​អំពី​ទំនុកចិត្ត​ដ៏​ខ្លាំងក្លា​លើ​សមត្ថភាព​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការគ្រប់គ្រង​មូលនិធិ​របស់​សហភាព​អឺរ៉ុប ប្រកបដោយ ប្រសិទ្ធភាព និង​ដោយ​ត្រឹមត្រូវ​។

​សេចក្តីប្រកាស លើកឡើងថា សហភាព​អឺរ៉ុប ជឿជាក់ថា នេះ​គឺជា​មធ្យោបាយ​មួយ​ដែល​ត្រូវធ្វើ ដើម្បី​ធានា​ឲ្យមាន​ការបង្កើន​ភាពជាម្ចាស់ និង​ភាព​ជា​អ្នកដឹកនាំ​ប្រទេស ដោយ​អនុលោម​តាម​គោលការណ៍ នៃ​ការលើកកម្ពស់​ប្រសិទ្ធភាព​ជំនួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ដោយ​ខ្លួនឯង​៕​ ប្រភពព័ត៌មាន ៖ CEN

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: