កម្ពុជា​នឹង​មាន​សារមន្ទីរ​លុយ​ជា​លើក​ដំបូង

ប្រភព Postkhmer : ភ្នំពេញៈ សារមន្ទីរ​លុយ​លើក​ដំបូង​របស់​កម្ពុជា​នឹង​ត្រូវ​បាន​បើក​ដំណើរការ​នៅ ឆ្នាំ​២០១៥ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិរក្ស​រូបិយប័ណ្ណ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។

សារមន្ទីរ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​មាន​ទីតាំង​នៅ​ជិត​នឹង​អគារ​ផ្សារ​ហ៊ុន​ថ្មី​ដែល​កំពុង​សាង​សង់​នៅ​ក្បែរ វត្តភ្នំ។

សារមន្ទីរ​នេះ​ជា​សំណង់​អគារ​សម័យ​អាណានិគម​បារាំង នឹង​ត្រូវ​ជួសជុល​ឡើង​វិញ។

លោក​ស្រី ងួន សុខា អគ្គ​នាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​និយាយ​ឲ្យ​ដឹង​ថា៖ «NBC ចង់​ឲ្យ​មាន​សារមន្ទីរ​មួយ​សម្រាប់​ជា​អត្ថ​ប្រយោជន៍​របស់​ជាតិ​ជា​ពិសេស​សម្រាប់​ជា​អត្ថប្រយោជន៍​មនុស្ស​ក្មេងៗ​ដើម្បី​រៀន​សូត្រ​និង​យល់​ដឹង​ពី​ប្រវតិ្ត​របស់​ប្រាក់ និង​ពី​តួនាទី​របស់​ធនាគារ​កណ្ដាល»។ លោក​ស្រី​បាន​បន្ថែម​ថា ធនាគារ​កណ្ដាល​ជា​ច្រើន​នៅ​លើ​ពិភពលោក​មាន​សារមន្ទីរ​ប្រភេទ​នេះ។

សារមន្ទីរ​នេះ​នឹង​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​ពី​ប្រវត្តិសាស្រ្ត​របស់​ប្រាក់​រៀល​ខ្មែរ និង​ការ​ដាក់​បង្ហាញ​ពី​រូបិយប័ណ្ណ​ផ្សេងៗ​មាន​មក​តាំង​ពី​សម័យ​កាល​ខុសៗ​គ្នា​របស់​ប្រវត្តិសាស្រ្ដ​កម្ពុជា។

ប្រទេស កាណាដា ចិន អាល្លឺម៉ង់ និង​អាមេរិក ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សារមន្ទីរ​នេះ​ដែល​ជា​ការ​ឧទ្ទិស​ដល់ រូបិយប័ណ្ណ​របស់​ខ្លួន​។ ធនាគារ​សហព័ន្ធ​របស់​អាមេរិក​នៅ Chicago បាន​ដាក់​តាំង​បង្ហាញ​រូបិយប័ណ្ណ​ជា​ប្រវត្តិសាស្ត្រ​របស់​អាមេរិក រួម​ទាំង​ក្រដាស់​ប្រាក់ ១០០០ ដុល្លារ​ផង​ដែរ។

គណនីយករ​នៅ NBC ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា៖ «យើង​ចង់​បាន​សារមន្ទីរ​នេះ​ដើម្បី​រក្សា​ឯកសារ​ចាស់ៗ និង​បង្ហាញ​ដល់​ប្រជាជន​ពី​ប្រវត្តិសាស្រ្ដ​របស់​យើង​អំពី​ប្រាក់​កាក់ និង​ក្រដាស់​ប្រាក់»។ លោក​បាន​និយាយ​ថា ធនាគារ​នេះ​មិន​ទាន់​រួច​ស្រេច​ក្នុង​ការ​ប្រកាស​ពី​គម្រោង​ដល់​សាធារណជន​នៅ​ឡើយ​ទេ ប៉ុន្តែ​ព័ត៌មាន​លម្អិត​កាន់​តែ​ច្រើន​នឹង​ត្រូវ​បាន​ចេញ​ផ្សាយ​ទាក់ទង​នឹង​ការ​បញ្ចប់​នៃ​សំណង់​នេះ​។ លោក​បាន​បន្ថែម​ថា ការ​ជួស​ជុល​ឡើង​វិញ​ត្រូវ​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ត្រឹម ២០១៥។

សារមន្ទីរ​ដែល​មាន​កម្ពស់​ពីរ​ជាន់​នេះ​ត្រូវ​ផ្ដល់​មូលនិធិ​ទាំង​ស្រុង​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ប៉ុន្តែ​លោក​មិន​អាច​បង្ហាញ​ពី​តួលេខ​ពិត​ប្រាកដ​នោះ​ទេ។ ខណៈ​ដែល​ប្រាក់​ដុល្លារ​អាមេរិក​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ទូទៅ​នៅ​កម្ពុជា វា​នឹង​មិន​ត្រូវ​បាន​ដាក់​នៅ​ក្នុង​សារមន្ទីរ​នេះ​ទេ។

រូបិយប័ណ្ណ​ជាតិ​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ចន្លោះ​ឆ្នាំ ១៩៥៣ និង​ឆ្នាំ ១៩៧៤ ដែល​ត្រូវ​បាន​ចេញ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បារាំង ហើយ​បាន​លុប​ចោល​ដោយ​របប​ខ្មែរ​ក្រហម។ សារមន្ទីរ​លុយ​អាច​ជា​អ្វី​ដែល​ប្រជាជន​កម្ពុជា​ចាំ​បាច់​ទទួល​បាន​ទំនុក​ចិត្ត​លើ​ប្រាក់​រៀល​ជា​ថ្មី។

លោក Allan Lim អ្នក​និពន្ធ​សៀវភៅ​រូបិយប័ណ្ណ​កម្ពុជា​ស្ដី​ពី​ប្រវត្តិសាស្រ្ដ​ប្រាក់ បាន​ប្រើ​ប្រាស់​នៅ​កម្ពុជា​បាន​ថ្លែង​ថា៖ «វា​អាច​ជួយ​បំបាត់​ប្រាក់​ដុល្លារ​អាមេរិក​ពី​សេដ្ឋកិច្ច​កម្ពុជា​ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ប្រាក់​ដុល្លារ​អាមេរិក»។

លោក​បាន​បន្ថែម​ថា៖ «មាន​សារមន្ទីរ​ស្ដី​ពី​ប្រាក់​កម្ពុជា​ពិត​ណាស់​អាច​ជួយ​ដល់​ប្រជាជន ក្នុង​ស្រុក​បច្ចុប្បន្ន​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​រូបិយប័ណ្ណ​ជាតិ»។

លោក Allan Lim ជា​អ្នក​ប្រមូល និង​ជា​អ្នក​ស្រាវជ្រាវ​រូបិយប័ណ្ណ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ២០០១ បាន​ពន្យល់​ថា កម្ពុជា​មាន​រូបិយប័ណ្ណ​ផ្សេងៗ​គ្នា​ក្នុង​រយៈ​កាល​ប្រាំ​សតវត្សរ៍​កន្លង​មក។ លោក​បន្ត​ថា ការ​ប្រមូល​ទុក​ប្រាក់​រៀល​របស់​លោក​មក​ដល់​បច្ចុប្បន្ន​នេះ​ទំនង​ជា​ការ​ប្រមូល​មួយ​ដ៏​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក»។

ចាប់​តាំង​ពី​ការ​ណែនាំ​ជា​ថ្មី​របស់​ខ្លួន ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ចេញ​ក្រដាស់​ប្រាក់​មួយ​ចំនួន​រួម​ទាំង​ការ​ឲ្យ​ប្រើ​ប្រាស់​ក្រដាស់​ប្រាក់ ១០០ ០០០ រៀល​កាល​ពី​ខែ ឧសភា​ផង​ដែរ។

ទោះ​បី​ជា​ធម្មតា​ត្រូវ​បាន​ជឿ​ថា មិន​មាន​ប្រាក់​កាក់ ឬ​ក្រដាស​ប្រាក់​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​រហូត​ដល់​សតវត្សរ៍​ទី១៥ ក៏​ដោយ ប៉ុន្តែ​ការ​រក​ឃើញ​ថ្មីៗ និង​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា កាក់​ប្រាក់ និង​កាក់​មាស​មាន​តាំង​ពី​សម័យ​នគរ​ភ្នំ មុន​សម័យ​អង្គរ។

សារមន្ទីរ​នេះ​អាច​បង្ហាញ​ប្រាក់​កាក់​បាន​មក​ពី​សតវត្សរ៍​ទី១៥ រហូត​ដល់​សតវត្សរ៍​ទី១៨ ដែល​បាន​ប្រើ​តាម​របៀប​ផ្សេង​គ្នា​នៅ​ក្នុង​ការ​បង្កើត​ឡើង​ជា​រូបភាព ដូចជា ទន្សាយ ដំរី សេះ ក្តាម ក្ងោក ផ្កាឈូក ហាមសា ដែល​ជា​មន្ត​អាគម​មាន​រូប​ប៉ុន​កដៃ​សម​គ្នា និង ហ្ការូដា សត្វ​ស្លាប​មិន​ពិត​នៅ​ក្នុង​សាសនា​ហិណ្ឌូ និង​ពុទ្ធ​សាសនា។

រូបិយប័ណ្ណ បុរាណ​របស់​កម្ពុជា​រួម​មាន​កាក់ ទង់ដែង និង​កាក់​ប្រាក់​បាន​ពី​ការ​គ្រប់​គ្រង​នៅ​សតវត្សរ៍​ទី១៩​របស់​ស្ដេច នរោត្តម និង​កាក់ Piastre និង​ក្រដាស​ប្រាក់​ឥណ្ឌូចិន​របស់​បារាំង បាន​ប្រើ​ប្រាស់​ទូទាំង​កម្ពុជា ឡាវ និង វៀតណាម ក្នុង​អំឡុង​សម័យ​អាណានិគម​និយម​បារាំង​របស់​ប្រទេស​នេះ​។ លោក​បន្ត​ថា៖ «វា​អាច​ផ្ដល់​មោទនភាព​ដល់​ប្រទេស​ជាតិ​ដែល​បាន​បាត់បង់​ការ​ទុក​ចិត្ត​លើ​ប្រាក់​រៀល​ចាប់​តាំង​ពី​ទសវត្សរ៍ ៧០ និង ៨០»។

អ្នក​និពន្ធ​ខ្មែរ​មាន​ដើម​កំណើត​អូស្រ្ដាលី​អាច​ជា​អ្នក​ផ្ដល់​ជំនួយ​ក្នុង​ពេល​អនាគត ដល់​ការ​ប្រមូល​របស់​សារមន្ទីរ​នេះ។ អ្នក​គ្រប់​គ្រង​មក​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ទាក់​ទង​គាត់ កាល​ពី​ខែ មីនា​ស្នើ​សុំ​ការ​ប្រមូល​ក្រដាស់​ប្រាក់​រៀល​របស់​គាត់​ដាក់ បង្ហាញ​នេះ។

ក្រុមហ៊ុន​ម៉ៅការ​បន្ត​កំពុង​ធ្វើ​ការ​លើ​គម្រោង​នេះ​បាន​និយាយ​ថា ការ​ជួស​ជុល​ឡើង​វិញ​របស់​អគារ​នេះ​នឹង​រក្សា​ការពារ​ទុក​បូរណភាព​របស់​ស្ថាបត្យកម្ម​អាណា​និគម​និយម​បារាំង។​វិស្វករ​មក​ពី​ក្រុមហ៊ុន Alpha Property Construction បាន​បន្ថែម​ថា ការ​សាង​សង់​នេះ​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​មុន ហើយ​ថា​ដំបូល និង​បន្ទប់​ខាង​មុខ​នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​ក្រោយ​។ អគារ​នេះ​ត្រូវ​បាន​សាងសង់​តាំង​ពី​ឆ្នាំ ១៩២៦ ដែល​ជា​ទី​តាំង​របស់​ភ្នាក់ងារ​ទេសចរណ៍​មុន​ពេល​ត្រូវ​បាន​គេ​បោះបង់​នៅ​ឆ្នាំ ២០០១។

ធនាគារ ជាតិ​នៃ​កម្ពុជា​បាន​ផ្ដល់​សិទ្ធិ​ដល់​ក្រុមហ៊ុន សិង្ហបុរី ZaStyle ជា​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​សំខាន់​ក្នុង​ការ​ជួសជុល​នេះ។ បច្ចេកទេស និង​សម្ភារ​បន្ថែម​នឹង​ត្រូវ​បាន​នាំ​មក​ពី​ប្រទេស សិង្ហបុរី ដើម្បី បញ្ចប់​ការ​សាង​សង់​នេះ។

វិស្វករ​បាន​បន្ថែម​ថា រូប​សំណាក​មួយ​ឈុត​បាន​យក​មក​ពី​ខេត្ត កំពង់ធំ​នឹង​ដាក់​ជំនួស​រូប​សំណាក​ខាង​មុខ​ដែល​មាន​ស្រាប់៕ PB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: