មេ​អណ្តើក​នាំ​ស្ត្រី​ខ្មែរ​ធ្វើ​ពេស្យា​នៅ​ថៃ​ត្រូវ​ចាប់​ខ្លួន

ប្រភព កោះសន្តិភាព : រាជ​ធានីភ្នំពេញ ​៖ ​ស្ត្រី​ជា​មេ​អណ្តើ​កម្នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​២០ សីហា ​​​បាន​​ត្រូវ​​​នគរ​បាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ និងការ​ពារ​អនី​តិជន​រាជ​ធានីភ្នំពេញ​ឃាត់​ខ្លួន​យោង​​តាម​ពាក្យ​បណ្តឹង​របស់​នារី​រង​គ្រោះ​២​នាក់​ដែល​ត្រូវគេ​នាំ​យក​ទៅ​​ធ្វើ​ជា​ស្រី្ត​​​ពេស្សា នៅ​ប្រទេស​​ថៃ​ ។ ស្ត្រី​​ជា​​មេ​អណ្តើក​​ដែល​ត្រូវ​ឃាត់​ខ្លួន​​នេះ​​ឈ្មោះ​ជ្រា លីន​ដា ហៅ​វីន ​អាយុ​២៣ឆ្នាំ ​ជា​អ្នក​រត់តុ នៅភោជនីយ​ដ្ឋាន​ជីកា​ហ្គោ ស្នាក់​នៅ​ផ្ទះ​ជួល​​ក្នុង​សង្កាត់​ភ្នំពេញ​​ថ្មី​ ខណ្ឌសែនសុខ ។

 

​​ចំពោះ​​ការឃាត់​ខ្លួន​នាង​មេ​​អណ្តើក​ម្នាក់​​​នេះ​ត្រូវ​​នគរ​​បាល​ការិយាល​័យ​ប្រឆាំង​ការ​ជួយ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិជន​​​ឱ្យ​ដឹង​ថា​ គឺ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ជន​​រងគ្រោះ​​២​នាក់​ដែល​​បាន​​ប្តឹង​ឱ្យ​សមត្ថកិច្ច​​ឃាត់​ខ្លួន​ភ្លាម​ៗ ។​​ តាម​​​​ពាក្យ​​​បណ្តឹង​​របស់​ជន​​រងគ្រោះ​ដែល​ជា​អ្នក​​រត់​​តុ​​តាម​ហាង​ដូចគ្នា បាន​បញ្ជាក​់​ថា ​កាល​ពី​ថ្ងៃទី​១៧ សីហា ​ឈ្មោះ​ជ្រា លីនដា ហៅវីន បានទៅជួល​បន្ទប់​ស្នាក់​នៅ​ក្បែរ​​បន្ទប់​របស់​ពួក​​​នាង​​​ដែល​ពេល​នោះ​ឈ្មោះ​វីន បាន​និយាយ​ថា ​មានបុរស​​ម្នាក់​បបួល​​ដើ​រ​លេង​ក្នុង​១​យប់​គេ​ឱ្យ​៣០០​ដុល្លារ​ ​ហើយ​​​ដោយសារ​ចង់បានប្រាក់​​ពួក​នាង​​ក៏​យល់​ព្រម​ទៅ​តាម​​ ។ ក្រោយពី​ស្ម័គ្រ​ចិត្តហើយ​មាន​នារី​២​នាក់​ទៀត​​ទៅ​ជាមួយ​ដែរ​ ដោយ​បាន​ណាត់ជួប​គ្នា​នៅ​ក្លិប​កម្សាន្ត​ស្កាយ​ម្តុំ​ផ្សារ​​ដី​ហុយ​ និ​ងមាន​រថយន្ត​តាក់ស៊ី​​មួយ​គ្រឿង​​នៅចាំ​ទទួល ។ ​ នារី​រង​គ្រោះ​បាន​ប្រាប់​សមត្ថ​កិច្ច​ទៀត​ថា ​ពេល​ជួប​ជុំ​គ្នា​ហើយ​មេ​​អណ្តើក​បាន​នាំ​ពួក​​​នាង​​​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​កោះកុង និ​ងបាន​ទៅ​ឈប​់​នៅ​​ផ្សារ​មួយ​ដែល​​ពួកនាង​មិនស្គាល់ បន្តិច​ក្រោយ​មកក៏​មាន​មនុស្សស្រី​ម្នាក់​​​ទៅជួប​​​​ ហើយ​មនុស្ស​ម្នាក់​​នោះ​ក៏នាំ​ដើរ​ចេញពី​ផ្សារ​មួយ​ក្នុង​ខេត្ត​​កោះ​កុង​ ដោយ​ឆ្លង​កាត់​បន្ទាយ​ទាហាន ដោយ​ឡើង​ភ្នំ​​ចុះ​​ភ្នំ ​អស់​រយៈពេល​ជាង​៣​ម៉ោង​ទើប​ចូល​ដល់​​ដីថៃ​គឺស្រុក​ខ្លងស្រុ៊ន ដែលជា​តំបន់​ទេស​ចរ​ណ៍​​ផ្លូវ​ភេទ ។ ពេល​ទៅដល់​ដី​ថៃ អ្នកជូន​ដំណើរ​​បាន​នាំ​ពួក​​នាងចូល​ផ្ទះបន​មួយ​កន្លែង​ ពេល​នោះ​ស្ត្រី​ម្នាក់​ទំនង​ជា​ថៅ​កែ​បន បាន​សួរ​​ថា​​​ តើ​​ព្រម​ធ្វើ​ស្រី​ប​ន​ទេ ? ​ពួក​នាង​បាន​ប្រកែក ទើប​មេ​បន​នៅ​ស្រុកខ្លង​ស្រ៊ុន​​ ប្រទេស​ថៃ​ ដេញ​នាង​ឱ្យ​វិល​​​មក​វិញ​ ។ 

ជន​រងគ្រោះ​បានប្រាប់​នគរ​បា​ល​ទៀត​ថា ​ពេល​​ពួកនាង​​​ទៅដល់​ប្រទេស​ថៃ​បាន​១​ថ្ងៃ​ ក៏​​ត្រូវ​ឈ្មោះ​ជ្រា លីនដា ​បម្រុង​លក់​​​​ឱ្យ​​នៅ​បម្រើ​ផ្លូវ​ភេទ តែដោយ​នាង​មិន​ព្រម​ក៏ត្រូវ​គេ​បញ្ជូន​ឱ្យ​​មក​ស្រុក​
ខ្មែរ​វិញ ។ ក្រោយ​ពេល​ម​ក​ដល់​ ​នាង​បាន​ស្វែង​រកជួប​មេ​អណ្តើក​ឈ្មោះ​​​វីន ​ក៏​ឃើញ​​​​នៅ​បន្ទប់​ផ្ទះ​ជួលខាង​លើ ទើប​ទូរ​ស័ព្ទ​​ទាក់​ទង​ទៅ​សមត្ថកិច្ច​ឱ្យ​ឃាត់ ខ្លួនតែ​ម្តង​ទៅ​ ។ ក្រោយ​ពី​ឃាត់​ខ្លួន​ 
មន្ត្រី​នគរ​បាល​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​​ដូរ​មនុស្ស​​និង​ការ​ពារ​អនីតិជន​រាជ​ធានី​ភ្នំពេញ​ បាន​​កសាង​សំណុំ​រឿង​​បញ្ជូន​មេ​អណ្តើក​រូប​នេះ​ទៅ​កាន់​​សាលា​ដំបូង​រាជ​ធានី ​ដោយ​ចោទ​​ប្រកាន់​ពីបទ​ជួញ​​ដូរ​មនុស្ស​​​ឆ្លងដែន​ខុសច្បាប់ ។  ​

ទោះជា​យ៉ាងណា​ ស្ត្រី​ជាប់​​ចោទ​បាន​បដិ​សេធ​​ថា ខ្លួន​មិន​បាន​ដឹង​​​​ទេ ​គឺ​ធ្វើ​ទៅ​តាម​​ស្ត្រី​​ម្នាក់​ដែល​​មក​ទទួល​ពួកនាងទៅ​កោះ​កុង​ប៉ុណ្ណោះ ។ ទោះ​បីជា​បាន​បដិសេធ​ក្តី​ ក៏​ស្ត្រី​​ជាប់​ចោទជា​មេ​អណ្តើក​នេះ​គឺជា​​ជន​អូ​​សទាញ​ដំបូង​ឱ្យ​ពួកនាង​ធ្លាក​់​ក្នុង​បណ្តាញ​ពួក​ជួញ​​ដូរ​មនុស្ស​ ន​ិង​ចាត់​ទុក​​​ថា​ជាសំណាង​​​​ហើយ​ដោយសារផ្ទះ​បន​នៅ​ថៃ​​ព្រម​ឱ្យ​វិល​​ត្រឡប់​មក​វិញដោយ​​ស្រួល​នោះ ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: