លោក ហោ ណាំហុង នឹង​​ទៅ​​ប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​​អាស៊ាន និង​ចិន នៅ​ប៉េកាំង រយៈពេល​ពីរ​ថ្ងៃ នៅ​ចុងខែ​សីហា​នេះ​

ប្រភព​ CEN :  ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស អាស៊ាន​-​ចិន នៅ​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៣ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​១០ នៃ​ភាព​ជា​ដៃគូយុទ្ធសាស្ត្រ អាស៊ាន​-​ចិន​។ នេះ​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស​។​

 

​សេចក្តី​ជូន​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៣ បង្ហាញថា ដំណើរ​ទៅកាន់​តុ​ប្រជុំ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ធ្វើឡើង តប​តាម​ការអញ្ជើញ​របស់​លោក វ៉ាង យី ( Wang Yi ) រដ្ឋមន្ត្រីការបរទេស​ចិន​។ លោក វ៉ាង យី ទើបតែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៣​។​

 

​សេចក្តី​ជូន​ព័ត៌មាន​ដដែល លើកឡើង​ថា ​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​-​ចិន រយៈពេល ២ ថ្ងៃ នៅ​ទីក្រុង​ប៉េកាំង នឹង​ផ្លាស់ប្តូរ​ទស្សនៈ​ទៅលើ​បញ្ហា​ជាច្រើន ដើម្បី​ជំរុញ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​បណ្តា​ប្រទេស​ទាំង ១០ ដែល​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ចិន​។​

 

​សេចក្តី​ជូន​ព័ត៌មាន​ដដែល លើកឡើងថា ក្រៅពីនេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដទៃទៀត នឹង​ជួប​សំដែង​ការគួរសម​ជាមួយ​លោក លី ខឺ​ឈាង ( Li Keqiang ) នាយករដ្ឋមន្ត្រី នៃ​ក្រុមប្រឹក្សា​រដ្ឋ ចិន និង​លោក យ៉ាង ជាឈី ( Yang Jiechi ) សមាជិក​ក្រុមប្រឹក្សា​រដ្ឋ​ចិន​។​

 

​សូម​រម្លឹកថា ជា​យូរ​ឆ្នាំ​ណាស់​មកហើយ ប្រទេស​ចិន កំពុង​មាន​ទំនាស់​ដែនទឹក នៅ​សមុទ្រ​ចិន​ខាងត្បូង ជាមួយនឹង​បណ្តា​សមាជិក​អាស៊ាន​មួយចំនួន រួមមាន​៖ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​ព្រុយណេ​។ 

 

​រាល់​កិច្ចប្រជុំ​អាស៊ាន​ម្តងៗ បញ្ហា​ជម្លោះ​ដែនទឹក នៅ​សមុទ្រ​ចិន​ខាងត្បូង តែងតែ​ជា​របៀបវារៈ​ដ៏​រសើប និង​ប្រទាំ​ង​ប្រទើស ដោយ​សមាជិក​អាស៊ាន​ខ្លះ ចង់​ឲ្យ​ចិន ដោះស្រាយ​ជម្លោះ​ដែនទឹក​នោះ ជាមួយនឹង​អាស៊ាន​ជារួម​។ ប៉ុន្តែ​មាន​សមាជិក​អាស៊ាន​មួយចំនួន ចង់​ឲ្យ​ចិនដោះស្រាយ​ដោយ​ផ្ទាល់​ជាមួយ​សា​មី​ប្រទេស ដែល​មាន​ជម្លោះ ដូចគ្នា​នឹង​គោលជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​៕​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: