មានបណ្ដឹងចំនួន ៩ ត្រូវបានអាជ្ញាធរអប្សរាប្ដឹង ពីសំណង់ខុសច្បាប់ទៅតុលាការ

ប្រភព CEN : សៀមរាប: សំណង់​ខុសច្បាប់​ប្រភេទ​វីឡា របៀប​ឃ្លាំង និង​ផ្ទះសំណាក់ ដែលជា​សំណង់​ប្រភេទ​ធ្ងន់​បាន​កសាង​ខុសច្បាប់​នៅ​តំប ន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ក្នុង​ឧទ្យាន​អង្គរ ត្រូវបាន​អាជ្ញាធរ​អប្សរា​ដាក់ពាក្យ​បណ្ដឹង​ចំនួន ៩ ទៅកាន់​តុលាការ​ខេត្ដ​សៀមរាប ដើ ម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។ 

 

​លោក ភុំ ប៊ុន​ផាន់ មេធាវី​ការពារ​ក្ដី​ឱ្យ​អាជ្ញាធរ​អប្សរា បានបញ្ជាក់​ប្រាប់​នៅ​ថ្ងៃទី​២២​ខែសីហា ឆ្នាំ​២០១៣​នេះ​ថា ក្រោយពី​ការបោះឆ្នោត​បានបញ្ចប់​មាន​សំណង់​ធន់​ធ្ងន់​ចំនួន ៩ កន្លែង ត្រូវបាន​អាជ្ញាធរ​អប្សរា​ប្ដឹង​ទៅកាន់​តុលាការ ដោយសារតែ​សំណង់​នោះ បាន​កសាង​នៅលើ​តំបន់ហាមឃាត់ នា​ឧទ្យាន​អង្គរ​ដែល​ច្បាប់​មិនបាន​អនុញ្ញាត​។​

​    ​

​លោក ភុំ ប៊ុន​ផាន់ បាន​បន្ដទៀតថា មាន​សំណង់ ២ កន្លែង​ស្ថិតនៅ​ឃុំ​បាគង ស្រុក​ប្រាសាទបាគង គឺ​មួយកន្លែង​ត្រូវបាន​ម្ចាស់​គេ​កសាង​ជាកា​រ៉ា​ស់​សាំង និង​មួយកន្លែង​ទៀត​ជា​វីឡា​កូនកាត់​។ ដោយឡែក​នៅ​សង្កាត់​គោកចក ក្នុង​ក្រុង​សៀមរាប មាន​សំណង់​ខុសច្បាប់​ចំនួន ៤ គឺ សំណង់​ទាំងនោះ​ជា​ប្រភេទ​ហាង​លក់​វត្ថុ​អនុ​ស្សាវ​រី​យ៏ និង​សំណង់​វីឡា​។ សំណង់​ចំនួន ៣ កន្លែង​ទៀត​ស្ថិតនៅ​សង្កាត់​ទឹក​វិល ក្នុង​ក្រុង​សៀមរាប នៅ​ជិត​ព្រលានយន្ដហោះ​អ​​ន្ដ​រ​ជាតិ​សៀមរាប គឺ​សំណង់​ទាំង ៣ ប្រភេទ​ជាឃ្លាំង​ផ្ទុកទំនិញ ឬក៏​ផ្ទះជួល​។​

​    ​

​លោក​មេធាវី បាន​និយាយថា “​សំណង់​ទាំង ៩ ករណី​ខាងលើ គឺជា​ប្រភេទ​សំណង់​ធុន​ធ្ងន់​ដែល​មិនអាច​លើកលែង ទើប​អាជ្ញា ធរ​អប្សរា​រៀបចំ​បណ្ដឹង​ដាក់​ទៅកាន់​តុលាការ​ខេត្ដ​សៀមរាប ដើម្បី​រក​យុ​ត្ដិ​ធ៌​ម​ទៅតាម​ផ្លូវច្បាប់ ព្រោះថា​សំណង់​ទាំង​នោះបាន បំពាន​ច្បាប់​យ៉ាងធ្ងន់ធ្ងរ ហើយ​កើតឡើង​ក្នុង​ចន្លោះពេល​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិ​កា​ល​ទី​៥​កន្លងទៅ​”​។​

​    ​

​លោក​មេធាវី បាន​និយាយ​ឱ្យដឹងទៀតថា ការប្ដឹង​របស់​អាជ្ញាធ​រ​អប្សរា​ទៅកាន់​តុលាការ ត្រូវបាន​ធ្វើ្វ​ឡើងជា ២ ករណី គឺ​ទី​១ សុំឱ្យ​តុលា​ការចេញ​ដីកា​រក្សា​ការពារ ហាម​មិនឱ្យ​មានការ​សាងសង់​សំណង់​ទាំង ៩ ខាងលើ​តទៅទៀត​។ ដីការ​ក្សា​ការពារ​ទាំង ៩ គឺ​តុលាការ​ខេត្ដ​សៀមរាប​បានចេញ​រួចហើយ ហើយ​សំណង់​បាន​ផ្អាក​ជាប​ណ្ណោះ​អាសន្ន​។ ករណី​ទី​២ គឺ​សុំឱ្យ​តុលា​ការចេញ​ដីកា​​សំរេច​វាយ​សំណង់​ទាំងអស់នោះ​ចោល ដើម្បីឱ្យ​វិល​ទៅរក​ស្ថានភាព​ដើម​វិញ​។ 

 

​លោក​មេធាវី បន្ដថា “​ដីកាកោះ​បានចេញ​ពី​បណ្ដើរៗ​ហើយ និង​បញ្ជូនទៅ​ដល់ដៃ​ចុងចោទ​នៅពេល​ឆាប់ៗ​នេះ​”​។​

​    ​

​ជាគោលការណ៍​របស់​អា​ជ្ញា​ធរ​អប្សរា ត្រូវបាន​លោក​មេធាវី ភុំ ប៊ុន​ផាន់ និយាយថា គឺ​ធ្វើ​បន្ដិច​ម្ដងៗ​បន្ដិច​ម្ដង ហើយ​ធ្វើទៅ លើ​សំណង់​ណា​ដែល​ប៉ះពាល់​ធំៗ ហើយ​គោលការណ៍​បន្ដ និង​ធ្វើ​បន្ដបន្ទាប់​ទៀត​។ លោក​មេធាវី​បាន​បន្ដថា “​សំណង់​ទាំងនេះ​ភាគ ច្រើន​ត្រូវបាន​គេ​កសាង​នៅក្នុង​តំបន់​មួយ​ដែល​ច្បាប់​ហាមប្រាម​ជាដាច់ខាត និង​នៅ​តំបន់​២”​។​

​    ​

​នេះ​ជា​បណ្ដឹង​នៅក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​នីតិកាល​ទី​៥ ដែល​អាជ្ញាធរ​អប្សរា​ប្ដឹង​មាន ៩ ករណី ដោយ​មិន​​ទាន់​គិតពី​នា​ពេលមុន​កន្លងមក​ទេ​។​

​    ​

​សូម​បញ្ជាក់ដែរថា នៅមាន​សំណង់​ស្រាល​រាប់រយ​កន្លែង​ត្រូវបាន​ប្រជាពលរដ្ឋ​កសាង​រំលោភច្បាប់​នៅក្នុង​តំបន់​អង្គ​រដែ​​ល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ខណៈពេលដែល​គណបក្ស​នយោបាយ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នីតិកាល​ទី​៥​កន្លងទៅ​។ សំណង់​នាពេលនោះ​មិនអាច​បង្ក្រាប​បានឡើយ ព្រោះថា​បើសិន​អាជ្ញា​ធរមាន​វិធាន​ពេលនោះ ច្បាស់​ជា​គេ​ចោទថា​ការ​គំ​​រាម​កំហែង​ផ្នែក​នយោបាយ ទើប​អាជ្ញាធរ​អប្សរា​មាន​ភាព​អត់ធ្មត់ ទើប​ក្រោយ​ការបោះឆ្នោត​បានបញ្ចប់​ក៏បាន​ដាក់​បណ្ដឹង​ទៅ​កា ន់​តុលា​ការឱ្យ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: