កាយវប្បកម្មទៅចូលរួមប្រកួតជើងឯកអាស៊ាននៅវៀតណាម

ប្រភព CEN : ភ្នំពេញ: សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​២៧ ​សីហា​នឹង​បញ្ជូន​កីឡាករ​ខំ​នួន ​៩ ​រូប​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​អាស៊ាន​លើក​ទី​៤៧ ​នៅ​ទីក្រុង​ហូជីមិញ​ ប្រទេស​ វៀតណាម ។​ 

 

 

 ​កីឡាករ​ទាំង ៩ រូបនោះ​មាន​សំបូរ ណាន សុខ សុ​ភ័ក្ដិ ទឹក ប៊ុន​រី ឆេង គឹម​ស្រ៊ុន សេង ធា នុត សុផល សំ សំ​ណា​ង រស់ សោ​ភ័​ណ្ឌ និង កីឡា​ករហេង ប៊ុន​អៀង ។ កាយ​វប្បកម្ម​ជា​ប្រភេទ​កីឡា​ដែលមាន​សក្ដានុពល​បំផុត​របស់​កម្ពុជា ។ រាល់​ការប្រកួត​នៅក្រៅ​ប្រទេស​កន្លងមក​ក​ម្ពុ​ជា​តែងតែ​បានទទួល​មេដាយ និង លទ្ធផល​ល្អ​មិនដែល​ខាន​ឡើយ ។​

 

 

​លោក​ រស្មី សុខ​មង្គល​ ដែលជា​ប្រធាន​សហព័ន្ធ​មាន​ជំនឿ​ចិត្ត​ថា ​ការប្រកួត​នេះ​កីឡាករ​ របស់លោក​នឹង​ដណ្ដើម​បាន​មេដាយ​ជាមិនខាន ។ ​កន្លងមក​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​កម្រិត​អាស៊ី​ឯណោះ​ហើយ​បាន​លទ្ធផល​ល្អ​ទៀតផង ​ពេល​នេះ​ការប្រកួត​កម្រិត​អាស៊ាន​កម្ពុជា​នឹង​កាន់តែ​មានលទ្ធភាព​ក្នុងការ​ដណ្តើមមេដាយ ។​

 

​    ​គួរបញ្ជាក់​ថា​ កីឡា​កាយសម្ព័ន្ធ​បានប្រកាស​ពី​ការបញ្ជូន​កីឡាករ​របស់ខ្លួន ​ទៅ​ចូលរួម​ប្រកួត​កីឡា SEA Games លើក​ទី​២៧ ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ។​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: