នាយ ពែកមី និងខ្ញុង សប្បាយឲ្យអស់ដៃ នៅទឹកដីអូស្ត្រាលី

ប្រភព Lookingtoday : ភ្នំពេញៈ រយៈពេលជាង១សប្តាហ៍ហើយ ដែលតារាកំប្លែង នាយ ពែកមី ដឹកដៃ អ្នកនាង ខ្ញុង ឡើងយន្តទៅសម្តែង និងសួរសុខទុក្ខបងប្អូន នៅអូស្ត្រាលី ។ រហូតមកដល់ពេលនេះ តារាកំប្លែងមួយគូនេះកំពុងតែមមាញឹកចេញទៅសម្តែងពីរដ្ឋមួយទៅរដ្ឋមួយ និងក៏មានឱកាសបានទៅដើរលេងជាច្រើនកន្លែង នៅលើទឹកដីនោះផងដែរ ។

តារាកំប្លែង មានភាពលេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន នាយ ពែកមី បានរៀបចំខោអាវដាក់វ៉ាលី ដឹកដៃ កញ្ញា ខ្ញុង និងកុមារី នីឡា ទៅសម្តែងនៅអូស្ត្រាលី រយៈពេល២សប្តាហ៍ ដោយក្រៅពីការចេញទៅសម្តែង ពួកគេទាំង៣នាក់ក៏ត្រូវបានអ្នក Sponsor នាំដើរកម្សាន្តផងដែរ ។

បើតាមរយៈការបង្ហោះរូបថត ក៏ដូចជាឃ្លីបវីដេអូ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាយ ពែកមី ហាក់ដូចជាឃើញមាន ភាពលេចធ្លោជោគជ័យខ្លាំង នៅអូស្ត្រាលី ។ ក្រៅពីការងារសម្តែងក្រុមកំប្លែង នាយ ពែកមី ក៏ត្រូវបានគេនាំដើរកម្សាន្តនៅកន្លែងមួយចំនួន នៅអូស្ត្រាលីផងដែរ។

ជាមួយគ្នានោះ នាយ ពែកមី និង នាង ខ្ញុង ក៏បានរំលេចឃ្លីបវីដេអូបង្ហាញ មហាជនពីភាពសប្បាយរីករាយរបស់ពួកគេ នៅលើទឹកកក ដោយមានលាយឡំជាមួយ សំឡេងសើចក្អាកក្អាយ រួមជាមួយ និងភាពជោគជ័យពីការសម្តែងនោះផងដែរ ៕

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: