សាលាក្រុង នឹង​ជួប​ប្រជុំ​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១៨​តុលា​

ប្រភពមកពី CEN.com.kh : ភ្នំពេញ: លោក ឃួ​ង ស្រេង ​អភិបាលរង សាលា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យដឹងថា ខាង​សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​លិខិត​ជូន​ស្តីពី​ការធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ រួចហើយ​។ នៅ​ថ្ងៃ​ទី​១៨ ខែតុលា លោក​នឹង​ប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​ខាង​គណបក្ស សង្គ្រោះ​ជាតិ អំពី​ការធ្វើ​បាតុកម្ម​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​

 

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ មាន​សិទ្ធិ​អនុញ្ញាត​ឲ្យធ្វើ​បាតុកម្ម​តែ​ក្រោម ២០០ នាក់​ទេ​។ បើ​លើស​ពី ២០០ នាក់ ត្រូវ​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ​។​

 

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា ទាក់ទង​ការធ្វើ​បាតុកម្ម​នេះ បើ​តាម​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​លោក គឺ​ចំពោះ​រដ្ឋសភា និង​រាជរដ្ឋាភិបាល គឺ​បាន​សម្រេច​អស់ហើយ ហើយ​គាត់​នៅ​តវ៉ា​អំពី​បញ្ហា​អ្វី​ទៀត សាលា​រាជធានី​ភ្នំពេញ និង​ពិនិត្យមើល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើ​ប​បញ្ហា​នេះ​។ 

 

​លោក​អភិបាលរង បន្តថា គួរតែ​គណបក្សប្រឆាំង បង្វែរ​ការធ្វើ​បាតុកម្ម​ទៅ​ពិនិត្យ​មើល​ប្រជាជន ដែល​កំពុង​តែ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ល្អ​ជាង​។​

 

​សូម​រម្លឹកថា អ្នកដឹកនាំ​បាតុកម្ម នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ជូនដំណឹង ស្តីពី ការធ្វើ​មហា​បាតុកម្ម​អហិង្សា និង​ដង្ហែ​ក្បួន​ដោយ​សន្តិវិធី​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៣.២៤.២៥ ខែតុលា ទៅ​អភិបាល​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៣ ដើម្បី​ស្វែងរក​ការពិត និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព​ឲ្យបាន​ពេញលេញ​តាម​កិច្ចព្រមព្រៀ​ង​ទីក្រុង​ប៉ារីស​៕​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: