នេះ​នែ…កុមារ​ខ្មែរ​វ័យ​ជាង​១០​ឆ្នាំ​ទេ ប៉ុន្តែ​សិល្បករ​អាជីព​សុំ​ខ្មាស!!!

ប្រភពពី News.sabay.com.kh : ទស្សនិកជន​ដែល​តាម​ដាន​ទស្សនា​កម្មវិធី “ផ្កាយ​រះ​ក្នុង​សួន” របស់​ទូរទស្សន៍​អប្សរា ម្នាក់ៗ​ចង់​ភាំង​ស្រឡាំងកាំង ដោយ​ការ​នឹក​ស្មាន​មិន​ដល់ ពេល​ឃើញ​កុមារ​ខ្មែរ​រូប​ដែល​មាន​វ័យ​តែ​ប្រមាណ ១១-១២​ឆ្នាំ​សោះ មាន​ទេពកោសល្យ​សិល្បៈ​ក្រាស់​ក្រែល ល្មម​រៀម​ច្បង​សិល្បករ​មួយ​ចំនួន​សុំ​ខ្មាស។

កុមារ​ខ្មែរ​ពេញ​ដោយ​ទេពកោសល្យ​ទាំង​ពីរ​នេះ​ម្នាក់​មាន​ឈ្មោះ សោម វីរៈបុត្រ អាយុ ១១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ទួន ឆាន​ឈុន អាយុ ១១​ឆ្នាំ​ដូច​គ្នា។ ពួក​គេ​កំពុង​ប្រើ​ទេពកោសល្យ​ក្រមិចក្រមើម ប្រឡង​ប្រជែង​គ្នា​ដណ្តើម​ជយលាភី​ក្នុង​កម្មវិធី “ផ្កាយ​រះ​ក្នុង​សួន” ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ្វៃ សំអាង។

វីរៈបុត្រ និង ឆាន​ឈុន បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នា​ពីរ​សបា្តហ៍​ចុង​ក្រោយ​នេះ តាម​រយៈ​ការ​សម្ដែង​ទេពកោសល្យ​សិល្បៈ​រួម​គ្នា​ក្នុង​បទ​ចម្រៀង “ចេក និង​ពង​មាន់” លំនាំ​បទ “ជ័យ​លក់​នំ​បញ្ចុក”កាល​ពី​សបា្តហ៍​មុន និង​បទ “ដើរ​រើស​ប្រពន្ធ​គ្រប់​ខេត្ត​ក្រុង”ទៀត​នៅ​យប់​មិញ​នេះ។

ប្រិយមិត្ត​ម្នាក់​ឈ្មោះ ភារិទ្ធ ដែល​បាន​ទស្សនា​ការ​សម្ដែង​របស់​កុមារ​ទាំង​ពីរ បាន​លើក​ឡើង​ថា “ពួក​គេ​ទាំង​ពីរ​ពិត​ជា​មាន​ទេពកោសល្យ​មែន​ទែន បើ​នៅ​ស្រុក​យើង​មាន​កម្មវិធី “Got Talent” ដូច​ស្រុក​គេ ខ្ញុំ​ធានា​ថា ពួក​គេ​នឹង​ជាប់​ក្នុង​កម្មវិធី​នេះ​មិន​ខាន!”។

ពាក់​ព័ន្ធ​នឹង​វត្តមាន​របស់​កុមារ​ឆ្លាត​វៃ​ទាំង​ពីរ​ក្នុង​កម្មវិធី​ របស់​ខ្លួន លោក ហ្វៃ សំអាង មិន​ទាន់​អាច​ទំនាក់​ទំនង​សុំ​ព័ត៌មាន​បន្ថែម​បាន​ទេ​នៅ​ព្រឹក​នេះ ដោយ​ទូរស័ព្ទ​របស់​លោក​អត់​មាន​អ្នក​ទទួល។

យ៉ាង​ណា លោក មិញ សុធីវណ្ណ ជា​គណៈ​កម្មការ​ដាក់​ពិន្ទុ​ក្នុង​កម្មវិធី​ខាង​លើ ប្រាប់​ថា​លោក ក៏​ភ្ញាក់​ដូច​គ្នា​ចំពោះ​ទេពកោសល្យ​កុមារ​យើង​ទាំង​ពីរ។ លោក បន្ត​ថា ទាំង វីរៈបុត្រ និង​ឆាន​ឈុន មាន​ចំណុច​ល្អ​ទាំង​ព្រម​ដូច​គ្នា ពួក​គេ​ច្រៀង​បាន​ល្អ ត្រូវ​ណោត​ភ្លេង និង​ចង្វាក់​បាន​ល្អ ហើយ​ពួក​គេ​មាន​សមត្ថភាព​សិល្បៈ​ផ្សេង​ៗ​រៀង​ខ្លួន​ទៀត ដូច​ជា វីរៈ​បុត្រ​ចេះ​រាំ​បាន​យ៉ាង​ល្អ​ទៀត​ផង។

តន្ត្រី​ករ​ជើង​ចាស់ និង​ជា​គណៈ​កម្មការ​រូប​នេះ បញ្ជាក់​ថា ទាំង វីរៈបុត្រ និង ឆាន​ឈុន ជា​បេក្ខជន​ក្នុង​ចំណោម​៦នាក់​ចុង​ក្រោយ​ដូច​គ្នា ប៉ុន្តែ​មាន​តែ​ពួក​គេ​ទាំង​ពីរ​នាក់​ប៉ុណ្ណោះ​តូច​ជាង​គេ ឯ​៤នាក់​ផ្សេង​ទៀត​ជា​មនុស្ស​ធំ​ជាង។លោក បន្ត​ថា “ពួក​គេ​នឹង​មាន​ការងារ​ធ្វើ​នៅ​ទូរទស្សន៍​អប្សរា​ដូច​គ្នា ប៉ុន្តែ​ធម្មតា​ការ​ប្រឡង​ប្រជែង​ត្រូវ​មាន​អ្នក​លេខ​១ អីចឹង​ពួក​ប្រជែង​គ្នា​យក​លេខ​១”។

វីរៈបុត្រ និង ឆាន​ឈុន កុមារ​ឆ្លាត​របស់​យើង មាន​ទេព​កោសល្យ​ប៉ុណ្ណា អីចឹង​តោះ​ទស្សនា​ទាំង​អស់​គ្នា​ទៅ​មើល ហើយ​ចាំ​ដាក់​ពិន្ទុ​លើក​ទឹក​ចិត្ត​ពួក​គេ​ផង…!!!

វីរៈបុត្រ និង ឆាន​ឈុន ច្រៀង និង​សម្តែង​ក្នុង​បទ “រើស​ប្រពន្ធ​២៤​ខេត្ត​ក្រុង”

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: