ប្រដាប់ភេទបុរស មានទំហំ និងប្រវែងប៉ុណ្ណា ទើបរួមរ័កបានស្រួល?

ប្រភពពី lookingtoday.com : បុរសដែលមានប្រដាប់ភេទតូច ជាបញ្ហាចម្រងមួយ ធ្វើឲ្យកើតមានការតូចចិត្ត និងមិនទុកចិត្តខ្លួនឯង នៅពេលរួមភេទម្តងៗ។ បើយោងការស្ទង់មតិ ពីស្រ្តីជាច្រើននាក់ បានឲ្យដឹងថា ពួកគេមិនសូវមានការចាប់អារម្មណ៍ លើប្រដាប់ភេទបុរសនោះទេ។ ប៉ុន្តែយោងតាមការស្ទង់មតិពីបុរសៗវិញនោះ បុរស ៧១ភាគរយ ដែលចាប់អារម្មណ៍ លើប្រវែង និងទំហំប្រដាប់ភេទបុរស។

ទំហំប្រដាប់ភេទបុរសប៉ុណ្ណា ទើបគេចាត់ទុកថាតូច ឬ ធំ និងវែង ឬខ្លី?

យោងតាមរបាយការណ៍ផ្លូវការមួយ បានឲ្យដឹងថា ប្រវែង និងទំហំប្រដាប់ភេទធំ ដែលវាស់នៅពេលរឹងនោះ មិនត្រូវបានធ្វើការរាប់បញ្ចូលតូច ឬធំទាំងស្រុងនោះទេ។ ប្រសិនបើចង់ដឹងថា ប្រដាប់ភេទបុរសធំ ឬតូច យើងត្រូវធ្វើការស្វែង តាមរយៈស្ថិតិមួយចំនួន ដូចខាងក្រោម ៖

-ប្រវែងប្រដាប់ភេទបុរស ដែលវាស់នៅពេលទន់ មានប្រវែងប្រហែល ៩ ទៅ ១០សង់ទីម៉ែត្រ និងនៅពេលរឹង មានប្រវែងប្រហែល ពី១២,៩ ទៅ ១៥សង់ទីម៉ែត្រ។ នេះជាទំហំធម្មតា របស់ប្រដាប់ភេទបុរស។

-ប្រវែងប្រដាប់ភេទបុរស ដែលត្រូវបានគេចាត់ទុកថាតូច គឺនៅពេលវារឹង មានប្រវែងខ្លីជាង ៧សង់ទីម៉ែត្រ។ តាមការស្ទង់មតិលើបុរស ចំនួន១.០០០នាក់ មានតែ ៦នាក់ប៉ុណ្ណោះ ដែលមានប្រវែងខ្លីជាង ៧សង់ទីម៉ែត្រ។

ប្រដាប់ភេទធំ ឬតូចមិនសំខាន់ ប៉ុន្តែត្រូវមានភាពជឿជាក់លើខ្លួនឯង

ប្រសិនបើអ្នកមានប្រដាប់ភេទតូចខុសខ្នាត មិនចាំបាច់មានការភ័យព្រួយបារម្ភនោះឡើយ សំខាន់អ្នកត្រូវបានភាពជឿជាក់លើខ្លួនឯង ហើយត្រូវចង់ចាំថា ការរួមភេទ ដែលឈានដល់ចំណុចជោគជ័យ គឺការបបោសអង្អែល អនាម័យប្រដាប់ភេទ និងការរួមរ័ក បានរយៈពេលយូរ។

យល់ដឹងពីចំណុចសំខាន់ៗ ដែលត្រូវធ្វើការវាយលុក

ចំណុចរំញោចផ្លូវអារម្មណ៍របស់ស្រ្តី មិនមែនស្ថិតនៅចំណុចស្រៀវស្រើប តែម៉្យាងនោះទេ សំខាន់បុរសត្រូវធ្វើការវាយលុក ឲ្យបានច្រើនចំណុច ដែលស្ត្រីពេញចិត្ត ឬអាចឈានដល់ ចំណុចកំពូលជាមួយគ្នាបាន។

បើតាមការស្រាវជ្រាវ បានឲ្យដឹងថា ប្រវែងប្រដាប់វែងរបស់បុរស មិនបានធ្វើឲ្យស្រ្តី មានការពេញចិត្តនោះឡើយ ព្រោះទំហំធំ និងវែង បានធ្វើឲ្យមានការកកិតខ្លាំង នៅពេលធ្វើចលនារុញចេញចូល បង្កើតឲ្យមានការឈឺចាប់។ អ្នកត្រូវចង់ចាំថា ចំណុចស្រៀវស្រើប របស់ស្រ្តីស្ថិតនៅ មាត់រន្ធប្រដាប់ភេទផ្នែកខាងលើ មានជម្រៅប្រហែលជា ២,៥ ទៅ ៥សង់ទីម៉ែត្រតែប៉ុណ្ណោះ។

យល់ដឹងពីភាពគ្រោះថ្នាក់

នៅពេលដែលបុរសដឹងថា ប្រដាប់ភេទធំ និងវែង មានប្រយោជន៍ និងអាចផ្គាប់ចិត្តស្ត្រី មានបុរសជាច្រើន បានទៅចាក់ថ្នាំពង្រីកឲ្យធំនោះ វាមិនមានផលល្អនោះទេ ព្រោះកន្លងមក មិនមានបុរសណាមួយ ទទួលបានលទ្ធផលល្អឡើយ ផ្ទុយទៅវិញបានធ្វើឲ្យបុរសខ្លះ ត្រូវខូចប្រដាប់ភេទ និងអ្នកខ្លះទៀតបានស្លាប់ទៀតផង៕

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: