ថើបយ៉ាងម៉េច ទើបធ្វើឲ្យដៃគូ ឈ្លក់វង្វេង?

ប្រភពពី lookingtoday.com

១-ចូរប្រើប្រាស់ដៃ៖ ចូរអ្នកប្រើដៃ របស់អ្នកស្ទាបអង្វែល ខ្លួនប្រាណរបស់នាង នៅពេលដែល អ្នកថើបនាង។ ការស្ទាប អង្វែលខ្លួនប្រាណរបស់នាង គ្រប់ជ្រុងជ្រោយអាច បង្កើន អារម្មណ៍ក្តៅសាច់ ថែមមួយកម្រិតទៀត។

២-ចូរស្វែងយល់អំពីរបៀប ថើបរបស់ដៃគូ៖ ដោយសារតែមនុស្សភាគច្រើន ចង់ដើរតួជាអ្នករង អំពើក្នុងរឿងហ្នឹង ចូរអ្នកយក ចិត្តទុកដាក់ខ្ពស់អំពី របៀបដែលនាងថើបអ្នក ក៏ដូចជារបៀបដែល នាងចង់ឲ្យអ្នកថើបនាង។ តើនាង ខាំបបូរមាត់ របស់អ្នកដែរឬទេ ឬក៏គ្រាន់តែជញ្ជក់អណ្តាត របស់អ្នកប៉ុណ្ណោះ? តើនាងថើបអ្នក ហាក់ដូចជាចង់ ស្រូបព្រលឹងចេញ ពីខ្លួនអ្នកឬយ៉ាងណា? ឬក៏នាងថើបលឿនពេក យឺតពេក ឬក៏មិនប្រើអណ្តាតសោះ? សូមចងចាំ ថា មិនត្រូវប្រាប់នាងអំពីអ្វីដែល អ្នកមិនពេញចិត្តឲ្យសោះ តែប្រាប់តែអ្វីដែល អ្នកពេញចិត្តបានហើយ នោះនឹង ធ្វើឲ្យ នាងមិនមានអារម្មណ៍ តូចចិត្ត ឬខឹងសម្បារនោះទេ។

៣-ទប់មាត់របស់នាងឲ្យនឹង៖ នៅពេលដែលថើបនាង ចូរយកដៃទប់មុខរបស់នាងឲ្យនឹង ហើយថើបនាងតាម តែ ចិត្តចង់ទៅ។ ប្រសិនបើ ការទប់មុខនាង ធ្វើឲ្យនាងមិនមានអារម្មណ៍ក្តៅសាច់ ពុះកញ្ជ្រោលទេនោះ ចូរប្រើ អណ្តាតរបស់អ្នក ដើម្បីធ្វើឲ្យនាង មានអារម្មណ៍រំភើបវិញ។

៣-ប្តូរវេណគ្នា៖ ចូរប្រាប់នាងថា អ្នកសប្បាយរីករាយខ្លាំងណាស់ ដែលបានថើបនាង ហើយសំណូមពរ ឲ្យនាង ថើបអ្នក ឲ្យដូចដែលអ្នកថើបនាងវិញ ព្រោះអ្នកចង់ដឹងថា ការធ្វើអីចឹងអ្នកនឹងមាន អារម្មណ៍យ៉ាងម៉េច។ ការ និយាយ ដូច្នេះ នោះនាងនឹងយល់ព្រម លើសពី ១០០ភាគរយទៅទៀត។

៤-ចូរថើបឲ្យយូរ៖ ការថើបប្រកបដោយសិល្បៈ គឺពោរពេញដោយអារម្មណ៍ជ្រាលជ្រៅនិងសកម្មភាពខ្លាំង។ ដូច្នេះ ការថើបយឺតៗក្នុងរយៈពេលយូរ អាចនឹងធ្វើឲ្យអ្នកនិងដៃគូ កើតមានអារម្មណ៍នេះ។

៥-ចូរថើបនាងគ្រប់ទីកន្លែង៖ សូមកុំខ្មាស់អៀនអី។ អ្នកមិនត្រូវធ្វើរឿងដដែលៗដ៏គួរឲ្យ ធុញទ្រាន់ដោយ ថើបតែ បបូរមាត់ នាងនោះទេ តែត្រូវចេះថើបផ្ទៃមុខ ទាំងមូលរបស់នាង និងសព្វខ្លួនប្រាណ របស់នាងផងដែរ។ ចូរចេះ ថើប នាងនៅត្រង់ថ្ពាល់ ចង្កា ក និងដើមទ្រូង នាងផងដែរ ៕

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: