របៀបតម្លើងពុម្ភអក្សរខ្មែរនៅលើ iOS 7ដោយមិនចាំបាច់ Jailbreak

ប្រភពពី khmer-note.com : អ្វីដែលអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS កំពុងរងចាំ ពេល នេះបានមកដល់ហើយ ជាមួយនឹងការតម្លើងពុម្ពអក្សរខ្មែរនៅ លើ iPhone/iPad/iPod ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ iOS 7 ដោយពុំចាំបាច់ធ្វើការ Jailbreak។ កាលពីយប់មិញ នេះ ទំព័រ 4Khmeriphoneteam បានដាក់បញ្ជេញជាសាធារណៈ នូវរបៀបតម្លើងពុម្ពអក្សរខ្មែរ ដោយមិនចាំបាច់ ធ្វើការ Jailbreak លើទំព័រហ្វេកប៊ុករបស់ពួកគាត់ ក្រោយពី ក្រុមការងាររបស់គាត់បានខិតខំប្រឹងប្រែងធ្វើតេស្តសាកល្បង យ៉ាងច្រើន។ វិធីសាស្ត្រនេះដំណើរការបាននៅលើកម្មវិធី មួយចំនួន ប៉ុន្តែកម្មវិធីខ្លះមិនដំណើរការទេ ដូចជា Safari ជាដើម ។

សូមមេត្តាអានឲ្យបានច្បាស់នូវវិធីណែនាំជាមុនសិន មុននឹង តម្លើង !!!!!!

វិធីតម្លើង៖
១. បើក link ខាងក្រោមនេៈនៅលើ idevice iOS 7:

– ពុម្ភអក្ស បាត់ដំបង (Battambang):

https://www.dropbox.com/s/a045kwu9zxolv16/Battambang.mobileconfig

– ពុម្ភអក្ស នគរា (Nokora) សូមអរគុណដល់បង ដាញ់ ហុង ចំពេាះពុម្ភអក្សរ credit to him:

https://www.dropbox.com/s/dj6dfq1w72n1zud/Nokora.mobileconfig

២. ទាញយក រួចតម្លើង

៣. រូចរាល់អាចប្រើបាន

អាចតម្លើងបានទាំងអស់ប៉ុន្តែដំណើរការ ពុម្ភអក្សរតែមួយគត់ ។ ដូចនេៈត្រូវជ្រើសរើសថា ពុម្ភអក្សរណាដែលចង់ ប្រើ ។

វិធីដកចេញ៖

១. ចូលទៅ Settings —> General —> Profile

២. ចុច remove

“សូមថ្លែងអំណរគុណជាពិសេសអរគុណ Bro Oo Jim ដែលបានជួយបង្កើត files ទាំងអស់អស់នេៈ និងសំណូមពរ អោយបញ្ចេញនៅយប់នេៈ និងសូមអរគុណដល់ Admin (w2no) ដែលបានធ្វើជា screenshots និង សមាជិកក្រុមដែលបានសាកល្បង Bro @DaNa, @Jack, @Bunna and @Vibol”។

Khmer-note ពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះក្រុមការងារទំព័រ 4Khmeriphoneteam ដែលបានខិតខំប្រឹងប្រែងបង្កើត File នេះ ដើម្បីចែកចាយជូនបងប្អូនយើង។

Credit: 4Khmeriphoneteam

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: