Galaxy Note 13.3 នឹងប្រើប្រព័ន្ធប្រតិបត្តិការ ពីរទន្ទឹមគ្នា គឺ Windows RT និង Android

ប្រភពពី Camnews.com.kh : ដូចអ្វីដែលយើងធ្លាប់បានដឹងមកហើយថា Samsung កំពុងតែមានការផ្តោតចិត្ត ក្នុងការអភិវឌ្ឍន៍
Tablet ជាងស្មាតហ្វូន នៅក្នុងឆ្នាំ ២០១៤ ខាងមុខនេះ។ កត្តានេះ នឹងជួយឲ្យក្រុមហ៊ុនអាចពង្រីក
ទីផ្សារភាគហ៊ុន នៅក្នុងផ្នែកនេះ និងកាត់បន្ថយកម្លាំងនៃការឆ្ពោះទៅមុខរបស់ iPad មកពី Apple។

Samsung បានកំណត់នូវគោលដៅផលិត Tablet ចំនួន ៤២លានគ្រឿង នៅក្នុងឆ្នាំ ២០១៤។ ក្រៅ
តែពី Tablet ទំហំ 7 inch, 8 inch, 10 inch, ក្រុមហ៊ុន Samsung នៅបានសម្រេចចិត្ត ធ្វើការអភិវឌ្ឍន៍
ទាំង Tablet ទំហំ 12.2 inch និង 13.3 inch ថែមទៀតផង។

គំរូផលិតផល Tablet 12.2 inch គឺធ្លាប់បានលេចចេញនូវលក្ខណៈពិសេស កាលពីពេលមុននេះ មិន
យូរប៉ុន្មានឡើយ។ ដោយឡែក Tablet 13.3 inch នៅតែស្ថិតជាអាថ៌កំបាំងនៅឡើយ ចំពោះបណ្តា
ព័ត៌មានចចាមអារាម ស្តីពីបច្ចេកវិទ្យា នៅលើពិភពលោក។ ឧបករណ៍នេះ ត្រូវបានគេចាត់ទុកថាជា
គូប្រជែងដោយផ្ទាល់ជាមួយនឹង ស៊េរី Laptop ធម្មតា និងកុំព្យូទ័រលើតុ ។

 

Tablet 13.3 inch លទ្ធភាពច្រើនវានឹងមានឈ្មោះកូដថា Galaxy Tab 2014 Edition ដែល Support នូវ
ប្រព័ន្ធប្រតិបត្តិការពីរទន្ទឹមគ្នាគឺ Windows RT និង Android។ ប្រភពព័ត៌មានចចាមអារាមជាច្រើនបាន
ឲ្យដឹងថា ផលិតផល Tablet 12.2 inch និង 13.3 inch នឹងត្រូវបាន Samsung ធ្វើការបង្ហាញនៅក្នុង
សមាជទូរស័ព្ទពិភពលោក (MWC) នៅប្រទេសអេស្បាញ ឆ្នាំក្រោយនេះ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: