តើមើលថែដើមទ្រូងយ៉ាងណាឱ្យបានស្អាត?

ប្រភពពី Khmerload.com : វិធីងាយៗចំនួនបីដូចតទៅនេះអាចជួយធ្វើឱ្យដើមទ្រូងរបស់អ្នកស្អាតជានិច្ច:

១.ផ្អាកជក់បារី: ការជក់បារីធ្វើឱ្យស្បែកដើមទ្រូងស្ងួតក្រៅពី នេះបារីក៏បំផ្លាញទៅដល់ខូឡាចេនដែលជួយធ្វើឱ្យស្បែកភ្លឺថ្លា។ បើជក់បារីយូរៗទៅ ស្បែកអាចជ្រីវជ្រួញ កើតមានអុជក្រហមៗដែលកើតឡើងដោយសរសៃឈាមឆ្មារៗបែក។
២.ចៀសចេញពីពន្លឺថ្ងៃ: ស្បែកត្រង់បរិវេណដើមទ្រូងស្ដើងប្រហាក់ប្រហែល នឹងស្បែកមុខ ការហាលថ្ងៃមិនចាំបាច់យូរពេកនោះទេ ពោលគឺត្រឹមតែ១៥នាទីជាការល្អ។ បើសិនជាសម្បុរស្បែករបស់អ្នកមានពណ៌ស ក៏អាចធ្វើឱ្យខូចស្បែកដែរដូចជាធ្វើឱ្យមានអុជៗពណ៌ត្នោត ធ្វើឱ្យស្បែកជ្រីវជ្រួញមុនវ័យនឹងគ្រោះថ្នាក់ដល់DNA ដោយ ធ្វើឱ្យDNA ប្រែប្រួល និងធ្វើឱ្យកើតជំងឺមហារីកបាន។ ពេលណាក៏ដោយ នៅពេលចេញទៅត្រូវពន្លឺថ្ងៃ អ្នកគួរការពារស្បែក ដោយការលាបក្រែមការពារស្បែកទោះបីជា អ្នកពាក់អាវយឺតពណ៍ស្រទន់ ឬ អាវកាក់ក៏ដោយ អ្នកគួរតែលាបក្រែមការពារកម្ដៅថ្ងៃ ផងដែរព្រោះក្រណាត់ដែលយកមកធ្វើសម្លៀកបំពាក់ទាំងនេះមិនក្រាស់នោះទេ ហើយកាំរស្មីUVពីព្រោះអាទិត្យអាចចាំងទម្លុះចូលដល់បាន។
៣.ធ្វើឱ្យមានសំណើម:រឿងនេះចាំបាច់ណាស់ពិសេសនៅរដូវរងារដែលសំណើម នៅក្នុងបរិយាកាសមានតិចទើបធ្វើឱ្យស្បែកស្ងួតខុសពីប្រក្រតី។ ក្រោយពីងូតទឹក និងមុនពេលចូលដេក គួរលាបឡេ ប្រភេទដែលគ្មានក្លិនដើម្បីថែទាំស្បែកឱ្យមានសំណើមជានិច្ច៕

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: