ស្គាល់​អត្តចរិត​មនុស្ស​ តាម​រយៈ​ការ​ដេក​

ប្រភព Lookingtoday.com

រាល់សកម្មភាព របស់អ្នកសុទ្ធតែ បានលាទត្រដាងពី អ្វីដែលមានលាក់បង្កប់ ទុកក្នុងខ្លួនរបស់អ្នក ដែលពេលនេះយើងលើកយកពី អត្តន័យតាម សកម្មភាពដេក ដើម្បីបញ្ជាក់ពីលក្ខណៈ ផ្សេងៗរបស់អ្នក ?

១-ដេកផ្ងារសន្ឋឹងដៃជើងៈ ជាមនុស្ស ស្រលាញ់ ឥស្សរភាពចូលចិត្ត នូវអ្វីដែលងាយៗនិងសប្បាយៗ។ជាអ្នកចំណាយលុយច្រើនទៅលើរបស់របរ ដែលស្រស់ស្អាត។ សម្រាប់រឿងអាក្រក់វិញ ក៏មានដែរតែមិនច្រើនពេក នោះទេ។

២-ដេកត្បៀតដៃចន្លោះភ្លៅៈ ជាប្រភេទមនុស្ស ដែរភាគច្រើនជាអ្នកទន់ខ្សោយ ងាយនិងកើតការតូចចិត្ត ហើយថែមទាំងអៀនខ្មាស់ ច្រើនទៀតយផង ។ ក្រៅពីនេះចូលចិត្ត សន្សំរឿងរ៉ាវយកមក ដេកគិតតែម្នាក់ឯង មិនចូលចិត្តពិគ្រោះ ប្តូរយោបល់ ជាមួយនរណា ។ លក្ខណៈបែបនេះ អាចហៅបានថា ជាបុគ្គលបង្កបញ្ហា ឲ្យខ្លួនឯង ហើយដោះស្រាយ ដោយខ្លួនឯង។

៣-ដេកផ្អៀងចំកោងដងខ្លួនៈ លោកអ្នកជាមនុស្ស ឆាប់កើតការមួម៉ៅ បំផុតហើយក៏ជា អ្នកដែលសំកុករង់ចាំ ឱកាសសងសឹកវិញ ឲ្យទាល់តែបានក្រោយពី បានខឹងនរណា ម្នាក់ហើយនោះ។ មធ្យោបាយដែលល្អ អ្នកគួរតែហ្វឹកហាត់ធ្វើ ជាមនុស្សចេះបញ្ចេញ នូវអារម្មណ៍កុំឲ្យកើតតប់ប្រមល់ ទើបជាការប្រសើរ។

៤-ដេកផ្អៀងកើយដៃៈ អ្នកគឺជាមនុស្សដែលគួរ ឲ្យស្រលាញ់បំផុត ព្រោះអ្នកមានអារម្មណ៍ ស្រស់ថ្លា មានសន្តានចិត្តល្អ និងមានមេត្តារហូតក្លាយ ទៅជាបុគ្គដែលគួរឲ្យស្រលាញ់ រាប់អានជាទីបំផុតពី បណ្តាលមិត្តភក្តិ។ ក៏ប៉ុន្តែអ្វីដែល នៅខ្វះខាតនោះ គឺខ្វះការជឿជាក់លើខ្លួនឯង បន្តិចតែប៉ុណ្ណោះ។

៥-ដេកផ្ងារស្រាក់ដៃកើយនៅត្រង់កញ្ចឹងកៈ ជាមនុស្សមានភាពឆ្លាត វៀងវៃបំផុត ហើយក៏ជាអ្នកស្រលាញ់ ការសិក្សារៀនសូត្រពី វត្តុផ្សេងៗ ព្រមទាំងមានចិត្ត អាណិតស្រលាញ់ ក្រុមគ្រួសារទៀតផង ។ប្រសិនបើនិយាយពី រឿងស្នេហា វិញអ្នកពូកែជ្រើសរើស បំផុត ប្រសិនបើ បន្ឋូរបន្ថយការជ្រើសរើស បន្តិចនោះពិតជាឆាប់ ទទួលបានដៃគូមកជជែក កែអផ្សុកបានយ៉ាងប្រាកដ។

៦- ដេកផ្ងារបញ្ឆរជង្គង់ៈ សម្រាប់អ្នកដែល មានទម្លាប់ដេកបញ្ឆរ ជង្កង់នោះអាច បញ្ចក់ថាជា ប្រភេទមនុស្សដែល ចូលចិត្តទាញ យករឿងចាស់ៗ មកគិតតែ ម្នាក់ឯង។ លក្ខណៈបែបនេះ ក៏ព្រោះថាអ្នកកំពុងតែ ខ្វះនូវការកក់ក្តៅ ក៏ថាបាន។ សរុបរួមមកអ្នក គឺមនុស្សដែលមានស្រមោល អតីតកប់ចូល យ៉ាងជ្រៅ នៅក្នុងបេះដូង។

៧- ដេកផ្ងារហើយខ្វែងជើងគងលើគ្នាៈ ជាមនុស្សដែលមាន ការឈ្លក់វង្វេង លើខ្លួនឯងបំផុត ហើយមិនចូលចិត្ត ភាពប្រែក្រឡាស់ ទៀតផង។ អ្នកស្រលាញ់ ភាពសន្តោសប្រណី មានភាពអត់ធន់ យ៉ាងពិសេស ហើយក៏ហាក់ដូចជា មិនសូវចូលរួម ក្នុងសង្គមទៀតផង។

៨- ដេកផ្អៀងធម្មតាៈ អ្នកគឺជាមនុស្សមាន ការជឿជាក់លើស សមត្ថភាពខ្លួនឯង ខ្ពស់បំផុតជាអ្នកឧស្សាហ៍ ព្យាយាមគិតគូររឿងការងារ។ លើសពីនេះទៅទៀត ក៏ជាមនុស្សសំបូរ ល្បិចកល ដែលអាចធ្វើឲ្យនរណា ក៏លង់ស្នេហ៍បាន ដោយងាយទៀតផង ។

៩- ដេកផ្កាប់មុខៈ សម្រាប់អ្នកដែលដេក ផ្កាប់មុខវិញជា ប្រភេទមនុស្សដែលពូកែ ខាងទ្រឹស្តីបំផុត ហើយអ្វីដែលមិនល្អនោះ គឺអ្នកគឺមនុស្សអាត្មានិយម។ចំណុចដែលសំខាន់ អ្នកមិនចេះនៅស្ងៀម មួយកន្លែងទៀតផង៕

 

 

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: