តុលាការយុត្តិធម៌ ទីក្រុងឡាអេប្រកាស សាលដីកានៅ ល្ងាចថ្ងៃនេះ

ប្រភព៖ ដើមអម្ពិល

ភ្នំពេញ៖ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ) នឹងប្រកាសលទ្ធផល នៃការបកស្រាយឡើងវិញ នូវសាល ដីកាឆ្នាំ១៩៦២ លើសំណុំរឿងប្រាសាទព្រះវិហាររបស់ខ្មែរនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ម៉ោង ៤ល្ងាច (ម៉ោង កម្ពុជា) ត្រូវនឹងម៉ោង ១០ព្រឹក (ម៉ោងនៅទីក្រុងឡាអេ) ។

នៅមុនការប្រកាសលទ្ធផលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវ នាវឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធការពារព្រំដែនបន្តរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ឲ្យបានខ្ពស់ ដើម្បី រក្សាបាននូវសន្តិសុខ សន្តិភាព តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងតាមរយៈវីដេអូរយៈពេល ១១ និង៣០នាទីពីក្នុងលំនៅដ្ឋាន ដែលចាក់ផ្សាយ តាមរយៈកញ្ចក់ទូរទស្សន៍ជាតិ កាលពីរាត្រីថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៣។

សម្តេចក៏បានលើកឡើងពីប្រវត្តិ នៃដំណើរការតស៊ូមតិរបស់កម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈយន្តការតុលា ការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ តាមព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ រហូតតុលាការបានសម្រេចឲ្យខ្មែរក្លាយជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ និង តំបន់ជុំវិញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ការដែលរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ បក ស្រាយសាលដីកាឆ្នាំ១៩៦២នេះ គឺមិនមែន ដើម្បីដុតបំពកបន្ថែមនូវជម្លោះ ឬមហិច្ឆិតាដណ្តើមទឹកដីពីប្រទេស ជិតខាងនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលយល់ថា ចំណាត់ការនេះ ជាមធ្យោបាយមួយ ប្រកបដោយប្រសិទ្ធ ភាព និងចាំបាច់បំផុត ដើម្បីភាគីទាំងពីរអាចឈានទៅបញ្ចប់បញ្ហានេះ បានដោយសន្តិវិធី ក្នុងស្មារតីគោរពច្បាប់ អន្តរជាតិ ការគោរអធិបតេយ្យជាតិ បរណភាពទឹកដីទៅវិញទៅមក និងរក្សាទំនាក់ទំនងជាអ្នកជិតខាងល្អ»។

សម្តេចក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឹងម៉ាត់ក្នុងការខិតខំកសាងនូវខ្សែ បន្ទាត់ព្រំដែនមួយច្បាស់លាស់ និងប្រែក្លាយតំបន់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងឲ្យទៅជាតំបន់ព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងកាអភិវឌ្ឍ។

ពាក់ព័ន្ធលើបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ប្រាសាទព្រះវិហារនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា សម្តេច និងលោកស្រី យ៉ីងឡាក់ ស៊ីណាវាត្រា នាយករដ្ឋមន្រ្តីថៃ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ មានជំហរ ស្របគ្នា ក្នុងការរក្សាសន្តិភាពតាមបន្ទាត់ព្រំដែន ទោះបីសាលក្រមរបស់ ICJ នៅថ្ងៃទី១១ ខែវិច្ឆិកា ចេញមក យ៉ាងណាក៏ដោយនោះ។

សម្តេចបញ្ជាក់យ៉ាងដូច្នេះ «បើទោះបីសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ ចេញមកបែបណាក៏ដោយ ក៏ប្រទេសទាំងពីរ ត្រូវតែគោរពតាមសេចក្តីសម្រេចនេះ ហើយខិតខំរក្សា ឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាព នៅតាមបណ្តោយព្រំដែន»។

សម្តេចនាយករដ្ឋមន្រ្តី បានទទូចដល់កងកម្លាំងប្រដាប់អាវុធថា «ក្នុងន័យនេះ ខ្ញុំ ព្រះករុណាខ្ញុំ សូមអំពាវនាវដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងបំពេញភារកិច្ចការពារព្រំដែន សុំរក្សាភាពស្ងប់ស្ងាត់ ប្រកាន់ការ អត់ធ្មត់ និងជៀសវាងសកម្មភាពទាំងឡាយណា ដែលអាចបង្កភាពតានតឹង និងប៉ះទង្គិចគ្នាជាយថាហេតុ»។

ជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងលោកស្រី យីងឡាក់ នាយករដ្ឋមន្ដ្រីថៃ កាលពីថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០១២កន្លងមក មេដឹកនាំរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានឯកភាពកែសម្រួលកងទ័ពនៅ តំបន់គ្មានកងទ័ពបណ្ដោះអាសន្ន ក្បែរប្រាសាទព្រះវិហាររបស់ខ្មែរ ដោយគោរពទៅតាមសេចក្ដីសម្រេចរបស់ តុលាការយុត្ដិធម៌អន្ដរជាតិទីក្រុងឡាអេ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១។

ការកែសម្រួលកងទ័ពនៃប្រទេសទាំងពីរដោយស្មគ្រ័ប្រទេសកម្ពុជា និងប្រកាសកែសម្រួលជាផ្លូវការនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ប៉ុន្ដែខាងភាគីថៃ មិនទាន់បានប្រកាសនៅឡើយទេ។

សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ប្រាប់អ្នករាយការណ៍ព័ត៌មាននៅសៀមរាបថា «យើងបានឯកភាព គ្នាធ្វើការកែសម្រួលកងទ័ព គ្រាន់តែពេលវេលាខុសគ្នាប៉ុណ្ណោះ ហើយក៏ជាការបង្ហាញសុឆន្ទៈល្អទាំងអស់គ្នា»។

សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនោះថា «ការដកកងទ័ពចេញពី តំបន់ដែលគ្មានកងទ័ព កំណត់ដោយតុលាការយុត្ដិធម៌អន្ដរជាតិ គឺបង្ហាញពីឆន្ទៈរបស់ភាគីទាំងសងខាង»។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ ទៀតថា «ការដកកងទ័ពនេះ មិនមានន័យ ថា ជាការដកកងទ័ពចេញ ពីទឹកដីរបស់ខ្លួននោះទេ តែអនុវត្ដទៅតាមការកំណត់របស់ តុលាការយុត្ដិធម៌អន្ដរជាតិ»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកែសម្រួលកងទ័ពចំនួន៤៨៥នាក់ ដោយជំនួសវិញ នៅភ្នាក់ងារ នគរបាល ២៥៥នាក់ សម្រាប់រក្សាសណ្ដាប់ធ្នាប់នៅ តំបន់គ្មានកងទ័ពបណ្ដោះអាសន្ន និងកម្លាំងអភិរក្សប្រាសាទ ជាង២០០នាក់ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពបើកច្រកទ្វារ ប្រាសាទព្រះវិហារជាផ្លូវការសម្រាប់ឱ្យភ្ញៀវជាតិ និងអន្ដរជាតិចូលទស្សនាប្រាសាទព្រះវិហាររបស់ខ្មែរ ព្រមទាំង បើកច្រកអានសេះ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ទល់នឹងខេត្ដអ៊ូប៊ុនប្រទេសថៃជាផ្លូវការ។

ជាមួយគ្នានេះ មន្ដ្រីជាន់ខ្ពស់ ដែលចូលរួមជួបពិភាក្សាការងារជាមួយលោកស្រី យីងឡាក់នោះ ក៏បានបញ្ជាក់ផង ដែរថា ភាគី ថៃ នឹងធ្វើការដកកងទ័ពផងដែរ ជាមួយភាគីកម្ពុជា ។

គួរបញ្ជាក់ថា ប្រទេសថៃ បានលើកកងទ័ពមកឈ្លានកម្ពុជានៅតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានគណៈកម្មការបេតិភណ្ឌវប្បធម៌ពិភពលោករបស់អង្គ ការយូណេស្កូសម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា នាសម័យប្រជុំលើកទី៣២ របស់អង្គការវប្បធម៌ពិភពលោកមួយនេះ។

កងទ័ពរបស់ថៃ បានដកចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០ ១០ វេលាម៉ោង ១០ព្រឹក។ ចាប់តាំងពីកងទ័ពថៃចូលលុកលុយឈ្លានពានតំបន់ក្បែរប្រាសាទព្រះវិហារ និងវត្ត កែវសិក្ខាគិរីស្វារៈរបស់ខ្មែរ កងទ័ពឈ្លានពានរបស់សៀម បានប្រកាសសង្គ្រាមឈ្លានពានខ្មែរ ដោយបានវាយមកលើកងទ័ពខ្មែរនៅដើមខែកុម្ភៈ ឆ្នាំ២០១១ នៅតំបន់ប្រាសាទព្រះវិហារ និងបាញ់កាំភ្លើងផ្លោងបំផ្លាញវត្តកែវ សិក្ខាគិរីស្វារៈ និងនៅចុងខែមេសា ឆ្នាំ២០១១ នៅតំបន់ប្រាសាទតាមាន់ តាក្របី ស្រុកគោកមន ខេត្តឧត្តរមាន ជ័យ បណ្តាលឲ្យទាហានខ្មែរស្លាប់មួយចំនួន និងរងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺនគ្រួសារ។ ថ្ងៃទី២៨ ខែ មេសា កម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ អំពីសៀមប្រកាសសង្រ្គាមវាយខ្មែរ ដោយសុំឲ្យកងទ័ពសៀមដកចេញពីតំបន់ប្រាសាទព្រះវិហារ និងប្តឹងឲ្យតុលាការកំពូលអន្តរជាតិបកស្រាយសាលក្រមតុលាការ ក្រុងឡាអេ ១៥ មិថុនា ១៩៦២ ឡើងវិញផងដែរ។

នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានកាត់សេចក្តីប្រគល់ប្រាសាទ ព្រះវិ ហារ និងដីនៅម្តុំនោះ ព្រមទាំងវត្ថុបុរាណ ដែលថៃលួចឲ្យមកខ្មែរវិញ ព្រមទាំងបញ្ជាឲ្យដកទាហាន និងឆ្មាំ ចេញពី បរិវេណប្រាសាទព្រះវិហាររបស់ខ្មែរ៕

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: