ទឹក​រំអិល​​ទ្វារ​មា​ស​អាច​ជួយ​​ឲ្យ​​​ការ​រួ​ម​​ភេទ​របស់​ស្ត្រី​មាន​ការ​ស្រើប​ស្រាល​ខាំ្លង…..

ប្រភពពី http://www.techno2day.biz/

រាជធានី​ភ្នំពេញ ៖ ទឹករំអិល​ទ្វារមាស​ស្ដ្រី ត្រូវបាន​ផលិត​ចេញ តាមបែប​ធម្មជាតិ ហើយ​កោសិកា​ទាំងឡាយ នៅក្នុង​ទ្វារមាស​ស្ដ្រី ផលិត​ចេញ នូវ​បាក់តេរី ល្អប្រសើរ​សម្រាប់​សុខភាព ដែលមាន​គុណប្រយោជន៍ ជួយ​រក្សា​បរិវេណ​ទ្វារមាស ឱ្យមាន​សំណើម​។ កម្រិត ទឹករំអិល​មួយចំនួន កើតមាន​ជាធម្មតា សូម្បីតែ​មិនមាន​ការ​ភ្ញោ​ច អារម្មណ៍​ពី​បុរស​ក៏ដោយ​។​

 

 ​ការកើនឡើង​លំហូរ​ឈាម ក្នុងអំឡុងពេល​ស្រើបស្រាល ពេល​រួមភេទ ជួយ​ផលិត​ចេញ​នូវ​ទឹករំអិល ដែល​ស្ដ្រី​ត្រូវការ​ចាំបាច់ ដើម្បី​សម្រួល​ដល់​ការរួម​ភេទ បាន​រអិល​ស្រួល​។ ក្រពេញ Bartholin  ស្ថិតនៅក្នុង​បរិវេណ​ទ្វារមាស បញ្ចេញ​នូវ​វត្ថុ​រាវ ដែល​បង្កើន​នូវ​ភាព​រអិល របស់​ទ្វារមាស​។ បរិមាណ និង​ស្ថេរភាព​នៃ​ទឹករំអិល​ទ្វារមាស ស្ដ្រី​អាច​ផ្លាស់ប្ដូរ ដោយ​ការប្រែប្រួល​អ័ក​ម៉ូ​ន នៅក្នុង​រាងកាយ​ស្ដ្រី​។​

 

​បញ្ហា​បង្ក​ការប៉ះពាល់ ដល់​ការផលិត​ចេញ ទឹករំអិល​ទ្វារមាស​ស្ដ្រី ៖ ទឹករំអិល​ទ្វារមាស​ស្ដ្រី ភាគច្រើន​ហូរ​ចេញពី​ជម្រាប​តាមរយៈ​សរសៃឈាម ដែល​ផ្គត់ផ្គង់​ជញ្ជាំង​ទ្វារមាស​។ ទឹករំអិល​សាមញ្ញ មាន​លក្ខណៈ​ថ្លា មិនមាន​ក្លិន និង​មិន​បណ្ដាលឱ្យ​ក្រ​ហុ​ល ក្រហាយ​ទ្វារមាស​នោះទេ​។ អាកា​រៈ​អស់​រដូវ​ស្ដ្រី ការ​បំបៅ​ដោះ​កូន ការព្យាបាល​ជំងឺមហារីក ការជក់បារី ឬ​ដំណើរ​ច្របូកច្របល់ នៃ​ប្រព័ន្ធ​ការពារ​រាងកាយ ការប្រើ​ឱសថ និង​ការវះកាត់​អូវែ អាច​បណ្ដាលឱ្យ កម្រិត​អ័ក​ម៉ូ​ន Estro-gen ធ្លាក់ចុះ​។ ការធ្លាក់ចុះ​អ័ក​ម៉ូ​ន Estrogen បណ្ដាលឱ្យ​ជញ្ជាំង ទ្វារមាស​ស្ដើង និង​ប្រែ​ទៅជា​ស្ពឹក មិន​រលាស់​ខ្លាំង​ដូច​ប្រក្រតី ជាហេតុ​ដឹកនាំ​ទៅរក អាកា​រៈ​ស្ងួត​ទ្វារមាស​។​

 

​មូលហេតុ​ធ្វើឱ្យ​ទឹករំអិល ទ្វារមាស​ស្ដ្រី​មានការ​ប្រែប្រួល ៖ គុណប្រយោជន៍​ជំនួយ ដល់​ការផលិត​ចេញ​ទឹករំអិល និង​សុខភាព​ទ្វារមាស​ស្ដ្រី សម្រេចបាន​ពី​កត្ដា​សរីរាង្គកាយ ផ្សេងៗ​ជាច្រើន​។ ជាទូទៅ​គុណប្រយោជន៍​នោះ សម្រេចបាន​ដោយសារ សារធាតុ lactobacilli ជា​សារធាតុ​ម្យ៉ាង រកឃើញ​នៅក្នុង​បាក់តេរី​ប្រូ​បាយ អូ​ទិ​ក​(Probiotic) ។ ជាធម្មតា​កម្រិត PH នៃ​ទ្វារមាស​ស្ដ្រី មាន​លក្ខណៈ​ជា​អាស៊ីដ ដោយសារ​បាក់តេរី ប្រកបដោយ​គុណប្រយោជន៍​របស់​វា​។​ទ្វារមាស និង​ក​ស្បូន​ស្ដ្រី ជា​រន្ធ​ឆ្ពោះទៅកាន់​ស្បូន និង​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​ស្បូន ផលិត​ចេញ​នូវ​ភ្នាស​ទឹករំអិល​។​ស្ថេរភាព និង​បរិ​មាណនៃ​ទឹករំអិល​ប្រែប្រួល តាមរយៈ​វដ្ដ​នៃ​ការ​មក​រដូវ​របស់​ស្ដ្រី និង​ក្រោយពេល​អស់​រដូវ​។ ការធ្លាក់ចុះ​កម្រិត អ័ក​ម៉ូ​ន Estrogen អាច​បណ្ដាលឱ្យ​ការផលិត​ចេញ​ទឹករំអិល​ទ្វារមាស មានការ​ថយចុះ​៕​

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: