ថ្មី…បទ​ថៃ​ដែល​មាន​អ្នក​គាំទ្រ​ជាង​២០លាន​នាក់​នោះ​ឥឡូវ​មក​ដល់​ខ្មែរ​ហើយ ហើយ​ពីរោះ​ដូច​គ្នា!

ប្រភពពី News.sabay.com.kh : បទ​ចម្រៀង​ជា​ភាសា​ថៃ​មួយ​បទ​និយាយ​ពី​ចំណង​ស្នេហ៍​កំលោះ​ម្នាក់ និង​ក្រមុំ​ពីរ​នាក់​យ៉ាង​រ៉ូមែនទិក ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​ប្រទេស​ថៃ​នោះ ឥឡូវ​បាន​មក​ដល់​ខ្មែរ​យើង​ហើយ ហើយ​ថែម​ទាំង​ពីរោះ​មិន​លើស​ខ្វះ​គ្នា​ទៀត។

 

 

បទ​ចម្រៀង​ជា​ភាសា​ខ្មែរ​យើង​នា​ពេល​នេះ មាន​ចំណង​ជើង​ថា “Message បង​ធ្វើ​ឲ្យ​អូន​ឈ្លោះ​គ្នា” ច្រៀង​ដោយ​លោក ហ្សូណូ តារា​ចម្រៀង​ផលិតកម្ម​ហង្សមាស។ បទ​នេះ ច្រៀង​ជា​ភាសា​ថៃ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ណាស់ ក្នុង​នោះ​ដោយ​គ្រាន់​តែ​នៅ​លើ​ប្រព័ន្ធ Youtube បទ​នេះ មាន​សន្ទស្សន៍​អ្នក​ចូល​ទស្សនា​ដល់​ទៅ​ជាង ២០លាន​ដង​​ឯណោះ។

វិល​មក​បទ​ខ្មែរ​យើង​ច្រៀង​ដោយ លោក ហ្សូណូ វិញ គឺ​ពីរោះ​មិន​លើស​មិន​ខ្វះ​គ្នា​ទេ ប៉ុន្តែ​បើ​និយាយ​ពី​កាយវិការ​វិញ មិន​ទាន់​ដឹង​ថា​យ៉ាង​ណា​ឡើយ ព្រោះ​បទ​ខ្មែរ​យើង អត់​ទាន់​មាន​វីដេអូ​ចម្រៀង​(MV)ពេញ​លេញ​ទេ ដោយ​ទើប​តែ​មាន​ត្រឹម​ស៊ីឌី និង​វីដេអូ​ឈុត(Teaser)ប៉ុណ្ណោះ។ អីចឹង​ហើយ​អាស្រ័យ​ថា បទ​ដើម​គេ​ដែល​បង្ហោះ​លើ Youtube ទទួល​ការ​គាំទ្រ​យ៉ាង​លើស​លប់​នោះ ចុះ​បទ​យើង​វិញ​យ៉ាង​ម៉េច​ដែរ…!!!

 

 


វីដេអូ​ចម្រៀង(Teaser)ខ្មែរ

អត្ថបទ៖ ទារិកា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: