ទម្លាប់៧ ដើម្បី​ឈាន​​​​ទៅរ​ក​​​ជីវិត​ជោគជ័យ

ប្រភពពី  LookingToday.com​ : ជោគជ័យមិនមែនកើតឡើង ដោយចៃដន្យនោះទេ តែជោគជ័យគឺជា ទម្លាប់ដ៏ល្អមួយ ហើយខាងក្រោមនេះ គឺជាទម្លាប់ល្អៗមួយចំនួន ដើម្បីជួយលោកអ្នក ឲ្យមានជីវិតជោគជ័យ។

 

១-ការរៀបចំ៖ ធ្វើដូចជាភ្នាក់ងារ​​​សម្ងាត់ម្នាក់ ហើយរៀបចំ ដើម្បីទទួលយក​​​ការងារថ្មី ។ ជ្រើសរើស​​​ការងារមួយ ដែលលោកអ្នក​​​គិត ចង់សម្រេចឲ្យបាន ហើយរៀបផែនការដើម្បីសម្រេចវា។ នៅពេលរួចរាល់គួរជ្រើសរើស ការងារមួយផ្សេងទៀត ។ រៀបចំដើម្បីទទួល បានចំណេះដឹងបន្ថែម និងការងារល្អ ប្រសើរជាមុននេះ ឬរៀបចំដើម្បីចាប់ផ្តើម ធ្វើមុខជំនួញថ្មី។

២-ការអភិវឌ្ឍន៍ទម្លាប់ ៖ លោកអ្នកមានទម្លាប់ ល្អសម្រាប់ខ្លួនឯង រួចទៅហើយប៉ុន្តែតើ ទម្លាប់មានបានជួយ អ្វីខ្លះលោកអ្នក? ឬក៏វាធ្វើឲ្យលោក អ្នកធ្លាក់ទឹកទេដឹង?វានៅមិនទាន់យឺតពេលនេះ ទេក្នុងការផ្លាស់ប្តូរទម្លាប់ អាក្រក់របស់លោកអ្នក។ គួរអភិវឌ្ឍន៍ទម្លាប់អាក្រក់ របស់លោកអ្នកយ៉ាង ហោចណាក៏១៥នាទី ដែរក្នុងមួយថ្ងៃ ដើម្បីបំពេញបំណង ប្រាថ្នានៅពេលអនាគត។ សម្លឹងឲ្យបានជិតពី ទម្លាប់អាក្រក់ប្រចាំ ហើយពិនិត្យមើលថា កន្លែងណាដែល លោកអ្នកគួរធ្វើ ការផ្លាស់ប្តូរវា។ ឧទាហរណ៍ប្រសិន បើលោកអ្នកយឺតយ៉ាវក្នុង ការបង់វិក័យប័ត្រភ្លើង ដោយសារតែរកមិនបាន ពេលនោះវាដល់ពេល ត្រូវប្តូរទម្លាប់ថ្មីហើយ។

៣- និយាយថាទេ ចំពោះគ្រឿងញៀន៖ គ្រាន់តែនិយាយថា ទេចំពោះសូកូឡា ប្រសិនបើលោក អ្នកត្រូវការបញ្ចុះទម្ងន់។ និយាយថាទេចំពោះ ការដណ្តើមយក ការងាររបស់អ្នកដទៃ ដែលគេកំពុងតែធ្វើ។ ពេលដែលលោកអ្នក មិនអាចនិយាយថាទេ ចំពោះនរណាម្នាក់ឬអ្វីមួយ ដែលលោក អ្នកមិនពេញចិត្តនោះ ទីបញ្ចប់អារម្មណ៍ខកចិត្ត និងសោកស្តាយនឹង កើតមានឡើងជាក់ជាពុំ ខាន់ឡើយ។ ពេលដែលនិយាយថា បាទចំពោះអ្វីដែល សំខាន់នោះ លោកអ្នក នឹងមានអារម្មណ៍ជឿរជាក់ លើខ្លួនឯងជាក់ ជាមិនខាន់ឡើយ។

៤- អារម្មណ៍ប្រែដើម្បីរីកចម្រើន៖ កំហុសដែលនឹង កើតមានឡើងនៅក្នុង ជីវិតជោគជ័យនិង មនុស្សគ្រប់រូប ប៉ុន្តែគួរប្រឹងប្រែងដើម្បី រីកចម្រើនតែមិនមែន ដើម្បីភាពល្អឥតខ្ចោះនោះទេ។

៥- ការផ្លាស់ប្តូររបបអាហារប្រចាំថ្ងៃ ៖ ជាការពិតណាស់ថា របបអាហារប្រចំាថ្ងៃ សំខាន់បំផុតសម្រាប់ ជីវិតរបស់លោកអ្នក ប៉ុន្តែគួរគិតថា អាហារប្រភេទណា ដែរគួរទទួលទាន ហើយអាហារ បែបណាដែលមិន គួរទទួលទាន។ ប្រសិនបើញុំាស្ករគ្រាប់ច្រើន វានឹងធ្វើឲ្យលោកអ្នកឈឺ ហេតុដូច្នេះហើយប្រសិន ចង់បានជីវិត ស្រស់ស្រាយជាងនេះ លោកអ្នកគួរបរិភោព អាហារដែលមិនបង្ក ផលប៉ះពាល់ ដល់សុខភាព។

៦- ការសាកល្បងចំពោះជំហានទៅមុខ៖ វានឹងធ្វើឲ្យជីវិតរបស់លោកអ្នក កាន់តែងាយស្រួលជាង ពេលមុនតាមរយៈកាបែងចែក គោលដៅទាំងអស់ជា ដំណាក់កាលតូចៗ។ សាកល្បងបោះជំហាន ទៅមុខយឺតៗហើយ ផ្តោតអារម្មណ៍ទៅលើគោលដៅ ដែលលោកអ្នកអាច ធ្វើបានដូចជា១០នាទី នៃការដើររាល់ថ្ងៃដែរ ឬការបោសសំអាត បន្ទប់រាល់មួយខែម្តង។ លោកអ្នកមានការភ្ញាក់ផ្អើល ជាក់ជាពុំខាន់ឡើយនឹង ដំណើរអភិវឌ្ឍន៍មួយនេះ។

៧- បំពេញការងារឲ្យបានទៀងទាត់៖ នេះប្រហែលជាទម្លាប់ ល្អជាងគេបំផុតសម្រាប់ លោកអ្នកឲ្យឈាន ទៅរកជីវិតជោគជ័យ។ ការបំពេញការងារឲ្យបាន ទៀងទាត់គ្រប់ពេលវេលា វានឹងធ្វើឲ្យលោកអ្នក ក្លាយជាមនុស្សអស្ចារ្យម្នាក់ ប៉ុន្តែមានមនុស្សជាច្រើនណាស់ ដែលបានមើលរំលង ទម្លាប់មួយនេះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: