វិធី៧យ៉ាង ជួយទប់ស្កាត់​​​ជម្ងឺមហារីកសុដន់

ប្រភពពី Healthcambodia.com : យោងតាមទិន្នន័យ​​​បូកសរុបរបស់ មន្ទីរពេទ្យក្វាង​​​ចូវ​​​ទំនើប​​​ផ្នែកមហារីក បានបង្ហាញថា ប៉ុន្មានឆ្នាំកន្លង​​​មកនេះ អត្រាកើតជម្ងឺមហារីក​​​សុដន់កាន់តែឈាន​​​ទៅរកអាយុវ័យក្មេង ជះឥទ្ធិពលធ្ងន់ធ្ងរ​​​ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត​​​របស់នារីវ័យក្មេង។ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ​​​ក្វាងចូវទំនើបផ្នែកមហារីកបានបង្ហាញថា មូលហេតុអត្រាជម្ងឺមហារីកសុដន់កើតលើវ័យក្មេង មានពាក់ព័ន្ធចាំបាច់ជាមួយការផ្លាស់ប្តូរទំលាប់រស់នៅ នារីក្នុងសង្គមបច្ចុប្បន្នមានសម្ពាធការងារធ្ងន់ ចង្វាក់រស់នៅញាប់ គេងមិនស្រួលគ្រប់គ្រាន់ ជីវភាពការងារសំរាកមិនទៀងទាត់ បណ្តាលអោយរញ៉េរញ៉ៃ ទាំងនេះជាកត្តានាំអោយកើតមហារីកសុដន់។

ដូច្នេះ​ក្នងជីវភាព​​​រស់នៅសព្វថ្ងៃ​​​យើងត្រូវ ទប់ស្កាត់ជម្ងឺ​​​មហារីកសុដន់ ដោយវិធីណា?

 

១. ឧស្សាហ៍​​​ហាត់ប្រាណ

ថ្មីៗនេះទស្សនាវដ្តី​​​សមាគមន៍មហារីក​​​សហរដ្ឋអាមេរិក​​​បានចេញផ្សាយ​​​ របាយការណ៍​​​ស្រាវជ្រាវមួយ​​​បង្ហាញថា ហាត់ប្រាណ​​​អាចធ្វើអោយអត្រាកើត ជម្ងឺមហារីកសុដន់ សម្រាប់ស្រ្តីក្នុងវ័យមុននិងក្រោយអស់រដូវកាត់បន្ថយ៦០%។ ស្ថាប័នស្រាវជ្រាវមួយរបស់ប្រទេសន័វ៉េសបានធ្វើការអង្កេតស្រាវជ្រាវទៅលើនារី២៥៦២៤នាក់រកឃើញថា ស្រ្តីដែលហាត់ប្រាណយ៉ាងហោចណាស់៤ម៉ោងក្នុង១សប្តាហ៍ អត្រាកើតមហារីកសុដន់បានធ្លាក់ចុះ៣៧%។

២. គ្រប់គ្រងរក្សាទម្ងន់រាងកាយ

ហាត់ប្រាណអាចទប់ស្កាត់ជម្ងឺមហារីកសុដន់ មូលហេតុចំបងគឺហាត់ប្រាណអាចរក្សាទម្ងន់ខ្លួនប្រាណមនុស្សប្រែធាត់។ របាយការណ៍ស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យហាវឺតបានបង្ហាញថា ស្រី្តដែលក្រោយអាយុ១៨ឆ្នាំទម្ងន់ខ្លួនប្រាណកើនឡើងរហ័ស បើប្រៀបធៀបនឹងស្រ្តីដែលរក្សាទម្ងន់ស្តង់ដាររយៈយូរ នោះអត្រាកើតជម្ងឺមហារីកសុដន់ក្រោយពេលអស់រដូវមានកម្រិតទ្វេរដង។

៣. មិនសេពគ្រឿងស្រវឹង

វេជ្ជបណ្ឌិតមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយល់ឃើញថា បើអ្នកញ៉ាំស្រាម្តងក្នុង១ថ្ងៃ ហានិភ័យនៃការកើតមហារីកសុដន់អាចបន្ថែម១១%។ ញ៉ាំ២ដងក្នុង១ថ្ងៃ ហានិភ័យគឺ២៤%។ បើមួយថ្ងៃលើសពី២ដង នោះហានិភ័យកើនដល់៤០%។ ដូច្នេះ រំលឹកដល់ស្រ្តីទាំងឡាយដែលចូលចិត្តផឹកស្រា ល្អបំផុតគឺញ៉ាំស្រាមិនលើសពី៣ដងក្នុង១សប្តាហ៍ ហើយក្នុងបរិមាណសមល្មមជាការល្អ។

៤. ប្រើប្រាស់វីតាមីនD

លទ្ធផលស្រាវជ្រាវថ្មីបំផុតបង្ហាញថា វីតាមីនDមានប្រសិទ្ធិភាពទប់ស្កាត់ជម្ងឺមហារីកសុដន់។ ការស្រាវជ្រាវរកឃើញថា ស្រ្តីដែលរៀងរាល់ថ្ងៃទទួលទានវីតាមីនD ២០០ឯកតាអន្តរជាតិ(ម្សៅទឹកដោះគោរមានសារធាតុវីតាមីនឌីប្រមាណ២ស្លាបព្រាកាហ្វេ) អត្រាកើតមហារីកសុដន់ធ្លាក់ចុះប្រហែល៣០%។ ដូចនេះវេជ្ជបណ្ឌិតផ្តល់ដំបូន្មានថា ៖ ស្រ្តីមានអាយុក្រោម៥០ឆ្នាំរៀងរាល់ថ្ងៃទទួលទានវីតាមីនDយ៉ាងហោចណាស់២០០ឯកតាអន្តរជាតិ។ ស្រ្តីដែលមានអាយុលើសពី៥០ឆ្នាំ យកល្អគឺរៀងរាលថ្ងៃទទួលទានវីតាមីនD ៤០០ទៅ៦០០ឯកតាអន្តរជាតិ។

៥. នៅក្រោមកម្តៅថ្ងៃអោយបានច្រើន

ពាក់ព័ន្ធនឹងការទទួលទានវីតាមីនDនោះគឺ នៅក្រោមកំដៅថ្ងៃច្រើនក៏អាចកាត់បន្ថយអត្រាកើនជម្ងឺមហារីកសុដន់ផងដែរ ពីព្រោះស្បែកទទួលកម្តៅថ្ងៃអាចបង្កើតជាវីតាមីនD។ វេជ្ជបណ្ឌិតអាមេរិកបាននិយាយថា ៖ ចំពោះមនុស្សភាគច្រើន រៀងរាល់ថ្ងៃហាលថ្ងៃ១០ទៅ១៥នាទីគឺគ្រប់គ្រាន់ហើយ នេះល្មមអាចធ្វើអោយមនុស្សរក្សាសមតុល្យវីតាមីនDដែលខ្លួនប្រាណត្រូវការ។ ប៉ុន្តែ ក៏មានវេជ្ជបណ្ឌិតលើកឡើងថា ៖ ស្បែកហាលថ្ងៃច្រើនពេក ហានិភ័យនៃមហារីកស្បែកក៍កើនឡើង ដូច្នេះ ហាលថ្ងៃក៍ត្រូវមានកម្រិតសមរម្យ។

៦. ជីវិតរួមភេទ

ស្រ្តីដែលមានជីវិតរួមភេទគួរប្រុងប្រយ័ត្ន និងជ្រើសរើសវិធីការពារមិនអោយមានកូនសមរម្យ ទិន្នន័យសរុបមួយចំនួនបង្ហាញថា ៖ ជម្ងឺមហារីកសុដន់កើតឡើងដោយមូលហេតុការទម្លាក់កូនមានប្រមាណ៤០% ឯស្រ្តីដែលប្រើប្រាស់ថ្នាំការពារផ្តេសផ្តាសក៏ងាយស្រួលនឹងកើតមហារីកសុដន់ដែរ។

៧. ការជ្រើសរើសអាវក្នុង

ក្នុងការរស់នៅរបស់ស្ត្រីគួរប្រុងប្រយ័ត្នការជ្រើសរើសអាវក្នុង សមរម្យសម្រាប់ប្រភេទក្រណាត់សំលី។ អាវក្នុងមានជរខ្សែវ័ន្តច្រើន រូបភាពប្រហោងខាងក្នុង សារធាតុនីលុង សុទ្ធតែ​អាចបណ្តាលអោយស្បែកសុដន់ប្រតិកម្ម ហើយខ្សែអំបោះដែលជ្រុះអាចចូលក្នុងចុងសុដន់ បណ្តាលអោយកើតជារលាកក្រពេញសុដន់។ ម្យ៉ាងវិញទៀត កម្រិតរលុងតឹងនៃអាវក្នុងគឺសមល្មម អាវក្នុងដែលរឹតតឹងពេកអាចបណ្តាលអោយសសៃឈាមសុដន់ចលនាមិនស្រួលនិងឈឺដោយការគាបរឹប នេះងាយស្រួលឈានដល់កើតជម្ងឺសុដន់១ចំនួន។

ខាងលើគឺជាវិធី៧យ៉ាងក្នុងការទប់ស្កាត់កើតមានជម្ងឺមហារីកសុដន់ សង្ឃឹមថាអាចជួយដល់មិត្តនារីទាំងឡាយ ក្រៅពីនេះ វេជ្ជបណ្ឌិតមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមរំលឹកថា ៖ មិត្តនារីគួរធ្វើការពិនិត្យសុខភាព២ដងក្នុង១ឆ្នាំ។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: