រដ្ឋាភិបាល និងដៃគូ​​​អភិវឌ្ឍន៍ ពង្រឹងទម្លាប់​​​ប្រើសាប៊ូ ដើម្បីឲ្យមាន​​​អនាម័យ តាមសាលារៀន

ប្រភពពី LookingToday.com​ : ដើម្បីកាត់បន្ថយ​​​​​​ចំនួនកុមារកម្ពុជា ដែលបានស្លាប់​​​​​​ដោយសារ​​​​​​រោគរាករូស រដ្ឋាភិបាល ព្រមទាំងដៃគូ​​​អភិវឌ្ឍន៍នានា បានរួមគ្នា​​​ដើម្បីពង្រឹង​​​​​​ការអនុវត្ត ទៅលើអនាម័យ នៅតាមសាលារៀន និងដើម្បីលុបបំបាត់ការសាយភាយ នៃជំងឺដែលអាច ទប់ស្កាត់បានផងដែរ។

យោងតាមសេចក្តី​​​ជូនដំណឹងមួយ ដែលមជ្ឈមណ្ឌល​​​ព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី២៦ ខែវិច្ចិកានេះ បានឲ្យដឹងថា អង្គការយូនីសេហ្វ (UNICEF) និងក្រសួង​​​អប់រំ យុវជន និងកីឡា នឹងបើកកិច្ចប្រជុំ​​​មួយនៅថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១៣នេះ នៅសណ្ឋាគារ អ៊ីមភែរៀល ភ្នំពេញ ជាមួយនឹងមន្ត្រី​​​អប់រំទូទាំងប្រទេស ដើម្បីធ្វើការ​​​ផ្សព្វផ្សាយ អំពីសារៈសំខាន់នៃអនាម័យតាមសាលារៀន និងការកាត់បន្ថយជម្ងឺ ដែលអាចទប់ស្កាត់បាន។

សេចក្តីជូនដំណឹងខាងលើបានឲ្យដឹងទៀតថា យុទ្ធនាការ ក្រោមពាក្យស្លោក «ខ្ញុំឆ្លាត!ខ្ញុំលាងដៃនឹងសាប៊ូ» ដែលបានផ្សព្វផ្សាយចាប់តាំងពីថ្ងៃទី២១ ខែតុលា កន្លងមក តាមរយៈវិទ្យុ និងទូរទស្សន៍ បានធ្វើឲ្យប្រទេសកម្ពុជា កំពុងឈានទៅរកទម្លាប់ ប្រកបទៅដោយអនាម័យ។

គួររំលឹកផងដែរថា ជារៀងរាល់ឆ្នាំ កុមារកម្ពុជា ប្រមាណជា ២.០០០នាក់ បានបាត់បង់ជីវិត ដោយសាររោគរាករូស ហើយវិធីងាយៗ ព្រមទាំងចំណាយតិចតួចបំផុត ដើម្បីទប់ស្កាត់ជំងឺនេះ គឺការលាងសម្អាតដៃនឹងសាប៊ូ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: