Juventus លុត FC Copenhagen សឹងដកដៃមិនរួច (Video Inside)

ប្រភពពី Lookingtoday.com : អ៉ីតាលី៖ សម្រាប់រាត្រីយប់មិញ ក្នុងជំនួបប្រកួត រវាងក្លិបបាល់ទាត់ Juventus និង ក្លិបាល់ទាត់ FC Copenhagen ដែលធ្វើឡើងលើ ទីលានបាល់ទាត់ JUVENTUS STADIUM របស់ ក្លិបបាល់ទាត់ Juventus ភ្ញៀវ FC Copenhagen រងការបំបាក់ ដោយលទ្ធផល ៣-១ ។

សម្រាប់ ៣ គ្រាប់របស់ក្លិប Juventus គឺជាការស្វែងរក ដោយកីឡាករ Arturo Vidal ខ្សែបម្រើសញ្ជាតិឈីលី ដែលជួយជ្រោងឲ្យ Juventus នៅមានឱកាសឡើង ទៅប្រកួតវគ្គបន្ត ក្នុងក្របខណ្ឌ Champions League ។

ក្នុងចំណោមគ្រាប់បាល់ទាំង ៣-១ នោះ គ្រាប់បាល់ទី ១ ស៊ុតប៉េណ័លទី នៅនាទី ២៩ ខណៈដែល នាទី ៥៦ ក្លិប Copenhagen បំបែកពង់មាន Juventus ដោយកីឡាករ MELLBERG ។ នៅនាទី ៦១ កីឡាកររបស់ ក្លិប Copenhagen ធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ១១ ម៉ែត្រ ក៏ជាឱកាស របស់ Arturo Vidal ស៊ុតសារជាថ្មី ។ នៅនាទី ៦៣ កីឡាករ Arturo Vidal នៅតែបន្តស្វែងរកគ្រាប់បាល់បានថែមទៀត ធ្វើឲ្យ Juventus ឈ្នះ FC Copenhagen ក្នុងលទ្ធផល ៣-១ ។

ក្លិប Juventus សម្រាប់ក្របខណ្ឌខាងលើ ស្ថិតនៅតារាង B ដោយមានពិន្ទុ ៦ ក្នុងជំនួបជើងទី ៥ នេះ និងស្ថិតនៅលេខរៀងទី ២ នៃតារាងផងដែរ។ ដោយឡែក សម្រាប់គូផ្សេងទៀត ក្នុងរាត្រីជាមួយនឹងគ្នានេះ ក្លិប Cska Mosc រងការបំបាក់ ១-៣ របស់ Bayern Munich ខណៈ Man City ឈ្នះ ៤-២ លើក្លិប Pizen ។ សម្រាប់ Real Madrid វិញ ក៏យកឈ្នះ ក្លិប Gatasaray ៤-២ ផងដែរ។ ក្លិបជើងខ្លាំងក្នុងក្របខណ្ឌ Premier League បិសាចក្រហម Man Utd យកឈ្នះ Leverkusen ដោយគ្រាប់បាល់ ៥-0 ។ ដូចគ្នានេះដែរ Shak Donetsk ឈ្នះ Sociedad ៤-០ ក្លិប PSG ឈ្នះ Olympiakos ២-១ និងចុងក្រោយ Anderlecht ឈ្នះ Benfica ២-៣ ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: