Real Madrid ស៊ី Galatasaray ៤-១ ខណៈ Bayern Munich លុតម្ចាស់ផ្ទះ ៣-១ (Video Inside)

ប្រភពពី lookingtoday.com : អេស្ប៉ាញៈ ជើងទី២ នៃការប្រកួត ជម្រុះពាន Champions League 2014 បានចេញជាលទ្ធផល ទៀតហើយ នៅយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ដោយក្រុម Real Madrid បានយកឈ្នះក្រុម Galatasaray ក្នុងទឹកដីជាមួយលទ្ធផល បច្ចេកទេស ៤-១ ។ រីឯក្រុម Bayern Munich លុតក្រុមម្ចាស់ផ្ទះ CSKA Mosvow ដោយលទ្ធផល ៣-១ ។

ជ័យជំនះរបស់ក្រុម Real Madrid ជាលើកដំបូង ក្នុងជើងទី២ ដែលបានយកឈ្នះ លើក្រុម Galatasaray យប់មិញ បានធ្វើឲ្យក្រុមខ្លាំង របស់អេស្ប៉ាញមួយនេះ ទទួលបាន ៣ពិន្ទុបន្ថែមពីលើ ១០ពិន្ទុដែលមានស្រាប់ ក្នុងបេសកកម្ម ៥ប្រកួតកន្លងមក ឈ្នះ ៤ប្រកួត ស្មើ ១ប្រកួត មិនធ្លាប់ចាញ់ ។ ចំណែកក្រុម Galatasaray នៅរក្សា ៤ពិន្ទុដដែល បន្ទាប់ពីប្រកួតចាញ់ ក្រុម Real Madrid លើកនេះ ។

ចំណែកក្រុមការពារដំណែងជើង Bayern Munich របស់អាល្លឺម៉ង់វិញ បានយកឈ្នះក្រុម CSKA Mosvow យ៉ាងងាយនៅក្រៅទឹកដី ដែលធ្វើឲ្យក្រុម Bayern Munich រកបាន ១៥ពិន្ទុពេញ សម្រាប់ការប្រកួត ៥លើករបស់ខ្លួន ។ រីឯក្រុម CSKA Mosvow កំពុងរំកិលទៅរកបាត់ តារាងហើយ បន្ទាប់ពីប្រកួតចាញ់ក្រុម Bayern Munich យប់មិញនេះ ។

ក្រៅពីលទ្ធផល ២ប្រកួតខាងលើនេះ ក៏មានលទ្ធផលនៃ ជំនួបក្រុមខ្លាំងៗ ផ្សេងទៀតផងដែរ ដែលកំពុង ប្រកួតប្រជែងគ្នា ដណ្ដើមកៅអី Champions League 2014 ដោយក្នុងនោះរួមមាន ក្រុម Manchester United បានបំបាក់ក្រុមម្ចាស់ផ្ទះ Bayer Leverkusen ៥-០, ក្រុម Shakhar Donetsk លុតក្រុម Real Sociedad ៤-០, ក្រុម Junventus យកឈ្នះក្រុម FC Kobenhavn ៣-១, ក្រុម Anderlecht ចាញ់ក្រុម Benfica ២-៣, ក្រុម Paris Saint Germain យកឈ្នះក្រុម Olympiakos ២-១ និងក្រុម Manchester City លុតក្រុមភ្ញៀវ Viktoria Plzen ដោយលទ្ធផល ៤-២ ក្នុងទឹកដី ៕

 

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: