ចាប់​សត្វ​ស្លាប​ព្រៃ​បោច​ស្រាប់​១៨២​ក្បាល និង​អ្នកលក់​៣​នាក់ យកមក​អប់រំ​

ប្រភពពី cen.com.kh : ខេត្តបាត់ដំបង: អង្គការ​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត (Wild Aid) និង​មេព្រៃ ចុះបង្ក្រាប​ចាប់​សត្វ​ស្លាប​ព្រៃ​បោច​ស្រាប់​មាន​មាន់ទឹក -​ដុំ​ដោ -​កុក​ស្របក​ត្រពាំង -​ថ្លុំ -​ថ្វាង ១៨២​ក្បាល ដាក់លក់​នៅតាម​ផ្សា​ចំនួន​ពីរ​ក្នុង​ក្រុង​បាត់ដំបង​។ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ បាន​ឃាត់ខ្លួន មនុស្ស​៣​នាក់​ជា​អ្នកលក់​យកមក​អប់រំ​ធ្វើ​កិច្ចសន្យា​ឈប់​ឲ្យ​ទិញ ឬ លក់​បន្តទៀត កាលពី​ព្រឹក ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ផ្សា​របឹង​ឈូក និង​ផ្សារ​១៣​មករា (​ហៅ​ផ្សារ​ថ្មី​) ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​មន្ត្រី​អង្គការ Wild Aid បានអោយដឹងថា​សត្វ​ស្លាប​ព្រៃ​បោច​ស្រាប់​ដែល​រឹបអូស​ពី​អ្នកលក់​មាន​ទី​១​ ឈ្មោះ ម៉ុ​ន ស្រីរ័ត្ន ហៅ សោ ណា​រី អាយុ​២៦​ឆ្នាំ ជា​អ្នកលក់​ផ្សា​របឹង​ឈូក បាន​ចំនួន​១១៩ ក្បាល មាន​ទីលំនៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ទី​២​ឈ្មោះ សោម ធឿន​ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រឹបអូស​បាន​សត្វ​ចំនួន​១២​ក្បាល នៅ​ចំណុច​ផ្សារ​១៣​មករា​(​ផ្សារ​ថ្មី​) មាន​ទីលំនៅ​ភូមិ​អូស​ទូក​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ទី​៣​ឈ្មោះ ឈួ​ង ហ៊ួ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ រឹបអូស​បាន​សត្វ​ចំនួន​៥១​ក្បាល នៅ​ចំណុច​ផ្សារ​១៣​មករា​(​ផ្សារ​ថ្មី​) មាន​ទីលំនៅ​ភូមិ​គំ​ពត​អាង ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ សត្វ​ស្លាប​ព្រៃ​បោច​ស្រាប់​មាន មាន់ទឹក​-​ដុំ​ដោ​-​កុក​ស្របក​ត្រពាំង​-​ថ្លុំ​-​ថ្វាង សរុប​ចំនួន​១៨២​ក្បាល​។​

​អ្នកលក់​សត្វព្រៃ​ទាំង​៣​នាក់​បាន​សារភាព​ ប្រាប់​សមត្ថកិច្ច​ថា​ពួកគាត់​ទើបតែ​លក់​សត្វព្រៃ​បាន​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ ​ដោយ​ទិញ​បន្ត​ពី​គេ​យកមក​លក់​យក ចំណេញ​ប៉ុណ្ណោះ​។​

​មន្ត្រី​ អង្គការ WildAid បាន​ឲ្យ​ដឹងថា​ដឹងថា​សត្វ​ស្លាប​ព្រៃ​ដែល​រឹបអូស​បាន​សរុប​ចំនួន​១៨២​ក្បាល​ នេះ​ត្រូ​យកទៅ​ជីករណ្តៅ​កប់​ចោល​។ ចំណែក​អ្នកលក់ សត្វព្រៃ ទាំង​៣​នាក់​ឲ្យ​គាត់​ធ្វើ កិច្ចសន្យា​ឈប់​ទិញ​ឬ​លក់​បន្តទៀត​និង​ធ្វើការ​អប់រំ​រួច​ឲ្យ​វិលត្រឡប់​ ទៅផ្ទះ​វិញ​៕​

 

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: