ក្រុមហ៊ុន Hennessy៖ “ជោគជ័យ​ពី​ការ​រៀប​ចំ​មហាព្រឹត្តិការណ៍​តន្រ្ដី​ពិភព​លោក​នៅកម្ពុជា”

ប្រភពពី news.sabay.com.kh : ក្រុមហ៊ុន​ស្រា​ Hennessy បាន​វាយ​តម្លៃ​​ពីភាព​ជោគជ័យ​នៃការ​រៀប​ចំ​មហា​ព្រឹត្តិការណ៍​ នៃ​តន្រ្តី​​សិល្បៈ​លាយ​បញ្ចូល​គ្នា​ទូទាំង​ពិភព​លោក​ប្រចាំ​ឆ្នាំ “Hennessy Artistry 2013” ដែល​​បាន​​ប្រព្រឹត្តិ​ទៅ កាល​ពី​រាត្រី​​ថ្ងៃ​​ទី 30 ខែ​ វិច្ឆិកា ឆ្នាំ 2013 នៅ​សណ្ឋាគារ​សូហ្វីតែល ភូគីត្រា​ភ្នំពេញ។ វត្តមាន​តារា​ល្បី​ៗ​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​គ្នា​ បាន​ជួបជុំ​គ្នា​ ច្រៀង​ និង​សម្ដែង​ បាន​យ៉ាង​ល្អ​ឥតខ្ចោះ បាន​ស្រូប​យក​អ្នក​ទស្សនា​យ៉ាង​ច្រើន​កុះករ អម​ដោយ​ស្នូរទះដៃ​ស្វាគមន៍​ចំពោះ​កម្មវិធី​​សែន​សប្បាយ​រីករាយ​​នារាត្រី​ កាល​នោះ។

 

វត្តមាន​ពីសិល្បករ តារា​ចម្រៀង និង ​ឌីជេ (DJ) ល្បីៗ​ជាតិ និង អន្តរជាតិ​ដែល​បាន​ចូលរួម ​រួមមាន៖ Katreeya Engkish/ ថៃ. Mong Manith and Vanilla/ កម្ពុជា. Andy Murphy/អូស្រ្តាលី. Dennis Lau and Koujee/ ម៉ាឡេស៊ី The Angels Percussion and ZORA/ ឥណ្ឌូនេស៊ី. រួម​ជាមួយ​តារា​ចម្រៀង​ល្បីៗ​ជាច្រើន​ទៀត​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សិល្បៈ នៃ​ការ​លាយ​បញ្ចូល​គ្នា​ជាសាកល​ដ៏​អស្ចារ្យ​ ដែល​មាន​សិល្បៈ​ប្លែកៗ​ជាមួយ​នឹង​គំនិត​ច្នៃ​ប្រឌិត​នៃ​តន្ត្រី បទភ្លេង ភាព​រំជួល​អារម្មណ៍ ស្ទីល វប្បធម៌​ និង ​Hennessy ។​

Hennessy Artistry Cambodia 2013 នឹង​ផ្ដល់​ឱ្យ​អតិថិជន​ស្គាល់​ប្រភេទ​ស្រា ដែល​ត្រូវ​បាន​នាំ​យក​មកពី​ចំការ​ទំពាំងបាយជូរ​ឈាន​មុខ​គេ​នៅ​តំបន់​កូញ៉ាក់ នោះ​គឺ​ភាព​នៃ​ការ​លាយ​បញ្ចូលគ្នា​នូវ​ប្រភេទ​ស្រា Hennessy V.S.O.P ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ មាន​អ្នក​ចូលរួម​ទស្សនា​ប្រមាណ​ពី ​១,៨០០ទៅ២,០០០នាក់ ។

សូម​បញ្ជាក់​ថា នេះ​គឺ​ជា​ឆ្នាំ​ទី​បួន ​នៃ​ការ​ត្រឡប់​មក​វិញ​របស់​ Hennessy Artistry Cambodia 2013​ ហើយ​ក្រុមហ៊ុន​ក៏​បាន​រៀបចំ​កម្មវិធី Hennessy Artistry Club Series ២០១៣ ចាប់ពីថ្ងៃទី៦ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បី​ឲ្យ​អតិថិជន​ចូលរួម​ប្រកួតប្រជែង​ថត​យក​នូវ​រូបភាព​មាន​សញ្ញា​ សម្គាល់ (Logo) Hennessy Artistry ដែល​មាន​នៅ​ក្នុង​ក្លិប​ចំនួន​ ៥ ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ៖ DarlinDarlin, Jet’s Studio, Nova, River house Lounge, The Majesty Lounge។

លោក​អ្នក​អាច​ចូល​ទៅ​កាន់​ទំព័រ Facebook Hennessy Cambodia នឹង​បាន​ឃើញ​ការ​រៀប​ចំ​កម្មវិធី Hennessy Artistry Cambodia ដែល​មាន​ជាបន្តបន្ទាប់។

 

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: