“ចំប៉ា​បាត់​ដំបង​” ដូច​គ្នា តែ​ពី​បុរស​លោក​ខាង​លិច(សើច)

ប្រភពពី news.sabay.com.kh : ប្រិយមិត្តទើប​​បាន​ស្ដាប់​រួច​ហើយ​នូវ​បទ​ចម្រៀង​ខ្មែរ​យើង​មាន​ចំណង​ ជើង​ថា “ចំប៉ា​បាត់​ដំបង” បក​ស្រាយ​ដោយ​យុវតី​ខ្មែរ​រូប​ស្រស់​ម្នាក់។ ឥឡូវ​បទ​ដដែលនេះ ត្រូវ​បាន​បក​ស្រាយ​ដោយ​បុរស​ម្នាក់​ផ្សេង​ដែល​ជា​ជនជាតិ​អឺរ៉ុប។

បើ​ទោះ​ជា​ជនជាតិ​អឺរ៉ុប ប៉ុន្តែ​បុរស​វ័យ​ខ្ទង់ ៤០​ឆ្នាំ​រូប​នេះ ចេះ​និយាយ​ភាសា​ខ្មែរ​យើង​យ៉ាង​ច្បាស់​ចេះ​ថែម​ទាំង​ចេះ​សរសេរ​ភាសា​យើង​ទៀត ​ផង។ កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ បុរស​រូប​នេះ ក៏​មាន​ឈ្មោះ​ហៅ​ជា​ភាសា​ខ្មែរ​យើង​ដែរ គឺ “សីហា” ឬ “Seiha” ហើយ​លោក​ស្ថិត​ក្នុង​ក្រុម​ចម្រៀង​មួយ​ដែល​សុទ្ធ​ជា​មិត្តភ័ក្ដិ​លោក​ឈ្មោះ​ ថា “ក្រុម​មឹក”។

 

អត្ថបទ៖ បទ​”ចំប៉ា​បាត់ដំបង” ពី​យុវតី​ខ្មែរ​រូប​ស្រស់​ម្នាក់ ប៉ុណ្ណឹង​ឲ្យ​ពិន្ទុ​គាត់​ប៉ុន្មាន?

លោក សីហា និង​មិត្តភ័ក្ដិ គឺ​ជា​បុគ្គល​មាន​ភាព​ជិត​ដិត​នឹង​ប្រទេស​​កម្ពុជា​យើង ដោយ​ពួក​លោក​ធ្លាប់​ធ្វើ​ការ​នៅ​ប្រទេស​យើង​ជា​ច្រើន​ឆ្នាំ និង​ធ្លាប់​ចូល​ក្នុង​កម្មវិធី​តន្ត្រី​ទូរទស្សន៍ CTN ដែរ។ បុរស​ភ្នែក​ប្រាក់​ទាំង​នេះ ចូល​ចិត្ត​ខ្មែរ​យើង​ណាស់ ដូច្នេះ​ហើយ​ទើប​លោក ប្រឹង​រៀន និង​ច្រៀង​ជា​ភាសា​យើង បើ​ទោះ​បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ហើយ​ក៏​ដោយ ដែល​កន្លង​មក​ធ្លាប់​ពួក​លោក ធ្លាប់​ច្រៀង​បទ​ចម្រៀង​ខ្មែរ​យើង​មួយ​បទ​ដែរ​មាន​ចំណង​ជើង​ថា “ចំប៉ី​សៀមរាប” ដែរ។

ដូច្នេះ ស្ដាប់​បទ “ចំប៉ា​បាត់​ដំបង” របស់​លោក សីហា ម្ដង ហើយ​អ្វី​ដែល​គ្រប់​គ្នា​ទប់​សើច​មិន​បាន គឺ​ចុង​បញ្ចប់​នៃ​វីដេអូ​នេះណា។

 


 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: