អាកាសធាតុត្រជាក់ ធ្លាក់ដល់ ១២អង្សាសេ នៅលើកំពូលភ្នំប្រាសាទព្រះវិហារ

ប្រភពពី cen.com.kh : ខេត្ដ​ព្រះវិហារ​: នេះ​អាច​ចាត់ទុកថា​ជាការ​ត្រជាក់​មួយ​ខុសប្លែក​ពី​ធម្មតា​នឹង​បណ្តា​ ឆ្នាំមុនៗ ព្រោះថា នៅ​កំពូលភ្នំ​ប្រាសាទព្រះវិហារ  ខេត្តព្រះវិហារ សីតុណ្ហភាព​បាន​ធ្លាក់​ចុះមកនៅត្រឹម ១២​អង្សា​សេ និង​នៅ​តំបន់​ជើងភ្នំ ព្រមទាំង​នៅ​តំបន់​ទីប្រជុំជន​ស្រអែម និង​តំបន់ ផ្សេងៗ​ទៀត ក៏មាន​កំរិត​ត្រជាក់​នៅ​ចន្លោះ​១៤​ទៅ​១៥ អង្សា​សេ​។

​សីតុណ្ហភាព​ ត្រជាក់ បាន​កើតមាន​រយៈពេល​២​ថ្ងៃ រួចមកហើយ បើ​គិត​មកដល់​ព្រលប់ ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៣​នេះ​។ សីតុណ្ហភាព​ត្រជាក់​កើតមានឡើង ចាប់ពី​យប់​ថ្ងៃទី​១៧​ខែធ្នូ​។ សីតុណ្ហភាព​ត្រជាក់ កើតមាន​ទូទាំងប្រទេស ប៉ុន្តែ​សំរាប់​កំពូលភ្នំ ប្រាសាទ ព្រះវិហារ ដែលជា​តំបន់​ខ្ពស់​មួយ និង​មាន​ខ្យល់អាកាស​ដ៏​បរិសុទ្ធ បែរជា​ត្រជាក់​ខុសពី​តំបន់​ផ្សេងៗ និង​បណ្តា​ខេត្ត​ដទៃទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាប់ សារិទ្ធ អនុប្រធាននាយកដ្ឋាន​នគរបាល​បេតិកភណ្ឌ ប្រចាំ​ឈរជើង នៅ​ប្រាសាទព្រះវិហារ បានឱ្យដឹងថា នៅលើ​កំពូលភ្នំ​ប្រាសាទ ព្រះវិហារ សីតុណ្ហភាព​ត្រជាក់​ខ្លាំង​បំផុត ចុះមក​ត្រឹម ១២​អង្សា​សេ នៅ​ចន្លោះ​ម៉ោង ២ រំលងអធ្រាត្រ រហូតមកដល់​ម៉ោង​៧​ព្រឹក​។ ដោយឡែក នៅ​តំបន់​ជើងភ្នំ និង​តំបន់​ទីប្រជុំជន​ស្រអែម ព្រមទាំង​តំបន់​ផ្សេងៗ​ទៀត កំរិត​ត្រជាក់ នៅពេល​យប់ ធ្លាក់​ចុះមក​នៅត្រឹម ១៤ ទៅ ១៥ អង្សា​សេ​។​

​លោក​ឧ​ត្ត​ម​ សេនីយ៍​ត្រី  បានឱ្យដឹង​ទៀតថា ការ​ត្រជាក់​នេះ ធ្វើឱ្យ​កងកំលាំង ឆ្មាំ​ការពារ​ប្រាសាទ និង​កងកំលាំង​នគរបាលជាតិ ដែល​ឈរជើង​នៅ​តំបន់​គ្មាន​កងទ័ព​ប​ណ្ណោះ​អាសន្ន មានការ​លំបាក​ទ្រាំ នឹង​ភាព​ត្រជាក់​នេះ​បន្តិច ប៉ុន្តែ​ទោះបី​យ៉ាងណា ក៏ដោយ កំលាំង​ទាំងអស់​មាន​ឯកសណ្ឋាន​ការពារ​ដូចជា​អាវ​រងារ​ប៉ា​រ៉ា​និង​អាវ​ រងាសាច់​ក្រណាត់​យឺត​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចែកជូន​ដល់​ពួកគេ​រួចរាល់​អស់ហើយ តាំង​ពីមុន​រដូវរងា​រ ឈានចូល​មកដល់​ម្ល៉េះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ ឯក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​៤​ដែល​ឈរជើង​នៅ​តំបន់​ គ្មាន​កងទ័ព​ប​ណ្ណោះ​អាសន្ន​ប្រាសាទព្រះវិហារ បាន​មានប្រសាសន៍ថា ភាព​ត្រជាក់​កើតឡើង តាំងពី​ថ្ងៃទី​១៦​មកម្ល៉េះ ប៉ុន្តែ​សីតុណ្ហភាព​ត្រជាក់​ខ្លាំង គឺ​កើត​មាននៅ​រំលងអធ្រាត្រ ថ្ងៃទី​១៧ និង​១៨​ខែធ្នូ​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក  បាន​បន្តទៀតថា នៅពេល​ថ្ងៃ សីតុណ្ហភាព​បាន​ប្រែប្រួល​ខ្លះ ព្រោះថា​មាន​កំដៅថ្ងៃ​ដែលមាន​ពន្លឺ​ជួយ​បំបាត់​នូវ​ភាព​ត្រជាក់ ប៉ុន្តែ​សំរាប់​ពេលយប់ ឬ​ពាក់​កណ្តា​អធ្រាត្រ​ទៅ សីតុណ្ហភាព​វា​នឹង​ត្រជាក់​ខុសពី បណ្តា​ឆ្នាំមុនៗ​ដែល​មានតែ ១៥ ទៅ ១៦ អង្សា​សេ​ប៉ុណ្ណោះ​។​    ​    ​

ក្រៅពី​ការ​ត្រជាក់​នៅ​តំបន់​លើ​ ភ្នំ​ប្រាសាទ ព្រះវិហារ គឺ​នៅ​តំបន់​ផ្សេងៗ​ទៀត ក៏មាន​ភាព​ត្រជាក់ មិន​ខុសគ្នា​ប៉ុន្មាន​ដែរ ធ្វើឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​សិស្សានុសិស្ស ដែល​ធ្វើដំណើរ​ទៅ​រៀនសូត្រ បានគ្រោង​ឯកសណ្ឋាន​រងារ ពី​ក្បាល​រហូតមក​ចុងជើង​គ្រប់ៗ​គ្នា ដើម្បី​ជំនះ​នៅ​សីតុណ្ហភាព​ត្រជាក់​នេះ​។​

​រយៈពេល​ជិត ២​សប្តាហ៍​មុននេះ នៅ​ទូទាំងប្រទេស ក៏​សីតុណ្ហភាព​ត្រជាក់​ម្តង​រួចមក ហើយ ដែលមាន​រយៈពេល ១​សប្តាហ៍ ហើយ​ការ​ត្រជាក់​ពេលមុន​នេះ ក៏​វា​មិន​ត្រជាក់​ដូច​ពេល​នេះដែរ​។ កាលពី​ត្រជាក់​មុននេះ នៅឯ​ភ្នំ​ប្រាសាទព្រះវិហារ សីតុណ្ហភាព ធ្លាក់​មក​ត្រឹម ១៤ ទៅ ១៦ អង្សា​សេ និង​តំបន់​ប៉ែក​ខាងក្រោម​ភ្នំ ធ្លា​ក់មក ១៦ ទៅ ១៨​អង្សា​សេ ដែល​ចម្លែក​តែ​ពេលនេះ សីតុណ្ហភាព​ត្រជាក់​ធ្វើឱ្យ​ពិបាក​ទ្រាំ​៕M/s 

 

 

 នៅ​ភ្នំ​ប្រាសាទព្រះវិហារ សីតុណ្ហភាព​ធ្លា​ក់មក​ត្រឹម​១២​អង្សា ហើយ​នៅ​តំបន់​នោះ​សិស្ស​ទៅ​រៀន​ត្រូវ​គ្រងឯក​ស​ណ្ឋាន​ជាប្រចា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: