តើនៅក្នុងប្រព័ន្ធព្រះអាទិត្យ មានព្រះច័ន្ទប៉ុន្មាន?

ប្រភពពី lookingtoday.com : តើអ្នកដឹងទេថា មានព្រះច័ន្ទប៉ុន្មាន នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ? ចូរអ្នកកុំបារម្ភអី ប្រសិនបើអ្នកមិន អាចនឹកឃើញ ក៏ប៉ុន្តែអ្នកគួរតែព្យាយាម ទស្សទាយន៍លេងៗ ទៅមើលដើម្បីជាការ កំសាន្តរបស់អ្នក។

ដើម្បីកុំឲ្យអ្នកមានមន្ទិលសង្ស័យយូរ ក្រុមអ្នកវិទ្យាសាស្រ្ត នឹងប្រាប់អ្នកថា នៅក្នុងប្រ័ន្ធព្រះអាទិត្យយើងនេះ មានព្រះច័ន្ទដល់ទៅ ១៧៨ ឯណោះ ដែលនៅក្នុងនោះរួមមាន ព្រះច័ន្ទ៥ របស់ភពភ្លុយតុងដែល ត្រូវបានបំលែងខ្លួនទៅ ជាភពតែលតោលមួយចំនួន។

ដោយឡែក កាលពីសប្តាហ៍មុន ក្រុមអាកាសយានិក បានធ្វើសេចក្តីប្រកាសថា ការធ្វើការពិនិត្យទៅលើរូបភាព និងទិន្នន័យ ដែលមានស្រាប់របស់កែវយឺតលំហអាកាស Hubble បានបង្ហាញឲ្យឃើញថា មានព្រះច័ន្ធថ្មីមួយទៀត នៅក្នុងគោចររបស់ភពណិបទូន ដែលបាននាំឲ្យភពពណ៌បៃតងខៀវ នេះមានព្រះច័ន្ទសរុបចំនួន ១៤។ ជាមួយគ្នានេះដែរ ព្រះច័ន្ទទាំងអស់នៅក្នុងប្រព័ន្ទព្រះអាទិត្យ របស់យើងត្រូវបានមើលឃើញ ដោយកែវយឺតដំបូងគេបង្អស់ដោយលោក Galileo ។

ទោះបីជាយ៉ាងណាក្តី ភពព្រះពុធ និងភពសុក្រ និងភពដទៃទៀតដែលស្ថិតនៅ ក្នុងចន្លោះរវាងភពផែនដី និងភពព្រះអាទិត្យមិនមានព្រះច័ន្ទឡើយ ដោយសារតែគោចរនៃ ចន្លោះនោះមានលក្ខណៈតូចចង្អៀត សម្រាប់ការកកើតរបស់ព្រះច័ន្ទ៕

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: