សិស្សសាលា​ស្រី​ប្រុស​មួយគូ​រត់​ចេញពីផ្ទះ​ បបួលគ្នា​ចូល​ផ្ទះសំណាក់​ត្រូវ​បងប្អូន​តាម​រក​ឃើញ​ចាប់​វាយ​ផ្អើល​ឈុល

ប្រភពពី ប្រភព កម្ពុជាថ្មី : ភ្នំពេញ ៖ ពាក្យចាស់​លោក​ពោល​ថា កុំ​មាន​ស្នេហា​ក្នុង​វ័យ​សិក្សា ប៉ុន្តែ​បច្ចុប្បន្ន នេះ​គេ​សង្កេតឃើញ យុវជន​និង​សិស្សសាលា​វ័យក្មេងៗ ភាគច្រើន បាន​ភ្លើតភ្លើន ពពាក់ពពូន​តាម​សម្ភារៈ​និយម ភ្លេច​អស់​ប្រពៃណី​ខ្មែរ នាំគ្នា​ចូល​បារ ចូល​ក្លឹប​កំសាន្ត រាត្រី ពេល​ភ្លើង​តណ្ហា​ឡើង​ដល់​កម្រិត ពួកគេ​បាន​បបួលគ្នា​ចូល​ផ្ទះ សំណាក់​ក្រេប​រសជាតិ​ស្នេហ៍​យ៉ាង​ត្រេកត្រអាល ភ្លេច​ផ្ទះ សម្បែង​ភ្លេច​ការ​សិក្សា ធ្វើ​ឱ្យ​ឪពុក​ម្តាយ ឈឺក្បាល ជួនកាល​បាន​ប្តឹងផ្តល់​គ្នា​ទ្បើង​តុលាការ​ទៀត​ផង។

ជាក់ស្តែង សិស្សសាលា​សង្សារ​វ័យក្មេង​មួយគូ​ដែល​ស្ថិត​ក្នុង​វ័យ​សិក្សា​នៅឡើយ​បាន​ នាំគ្នា​រត់​ចេញពីផ្ទះ​៣​ថ្ងៃ​មក​ហើយ​ដែល​ធ្វើ​ឱ្យ​ឪពុក​ម្តាយ មានការ​ព្រួយបារម្ភ យ៉ាង​ខ្លាំង ហើយ​ខំ​ដើររក​គ្រប់​ច្រកល្ហក ព្រោះតែ​ខ្លាច​មានរឿង គ្រោះថ្នាក់​ដល់​ជីវិត តែ​តាម​ការពិត ពួកគេ​បាន​បបួលគ្នា​ទៅ​ឡើង​ឋានសួគ៌​នៅផ្ទះ​សំណាក់ ហើយ​ត្រូវ​បងប្រុស ស្រី​ភាគី​ខាង​ប្រុស​តាម​រក​ឃើញ​ចាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​ពួកគេ​ក្រាញ​ននាល​មិន​ព្រមទៅ ក៏​ត្រូវ​បងប្រុស​ហូត​ខ្សែក្រវាត់​វាយ​ប្អូនប្រុស​ព្រោះតែ​ភាព​រឹងរូស ឃើញ​ដូច​នោះ​នាង​ជា​សង្សារ​រត់​ទៅ​អោប​ហើយ​ស្រែក​ឱ្យ​គេ​ជួយ​ថា មាន​គេ​ចាប់​មនុស្ស បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ខណ្ឌ​៧​មករា​ទាំងយប់។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃទី​២១ ធ្នូ ២០១៣ នៅផ្ទះ​សំណាក់​BS ហ្គូ​ដ​ដេ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៤ សង្កាត់​មិត្តភាព ខណ្ឌ​៧មករា។

បើ​ទោះបី​យ៉ាងណា បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច ទៅ​ជួយ​អន្តរា​គម នៅ​កន្លែង​កើតហេតុ ក្រោយមក​បងប្រុស​របស់​តួអង្គ​ខាង​ប្រុស​បាន​ចាប់​ប្អូនប្រុស​និង​សង្សារ​ របស់​គេ​បញ្ចូល​ក្នុង​រថយន្ត​ទាំង​២​នាក់​ចេញទៅ​បាត់ តែម្តង​ប៉ុន្តែ​ក្រោយមក​លឺ​ថា​គេ​បាន​ទម្លាក់​នាង​ចោល​នៅ​តាម​ផ្លូវ​ហើយ​ទូរ ​សព្ទ័ ហៅ​បងស្រី​នាង​មក​យក​ទៅ​ផ្ទះ​វិញ។

បើ​តាម​សន្តិសុខ​យាម​រថយន្ត​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា គូសង្សារ​ទាំង​២​នាក់​នេះ​ទើបតែ​ចូល​ដេក​ផ្ទះសំណាក់ BSហ្គូ​ដ​ដេ កាលពី​ក្បាលល្ងាច​ថ្ងៃទី​២១ ធ្នូ រហូតដល់​ម៉ោង​កើតហេតុ គូសង្សារ​នេះ​បាន​នាំគ្នា​ចេញ​មក​ខាងក្រៅ​ក្នុង​បំណង​ទៅ​ដើរលេង​ស្រាប់តែ​ យុវជន​ជា​សង្សារ​ក្រឡេក​ឃើញ​រថយន្ត​វី​ស្តូ​ពណ៌​លឿង​ជិះ​២​នាក់​ស្គាល់​ថា​ ជា​រថយន្ត​របស់​បងប្រុស​របស់​គេ ក៏បាន​រត់​ចូលក្នុង​ផ្ទះសំណាក់​វិញ​ត្រូវ​បងប្រុស​ឃើញ​ទាន់​ឈប់​រថយន្ត​ ចុះទៅ​ចាប់​ប្រទាញប្រទង់​គ្នា ដោយ​ចាប់​ញាត់​ចូលក្នុង​រថយន្ត តែ​យុវជន​នោះ​ក្រាញននៀល​មិន​ព្រម​ចូល​ទើប​បងប្រុស​ហូត​ខ្សែក្រវាត់​បម្រុង​ វាយ​ប្អូនប្រុស។

ប្រភព​បាន​បន្ត​ថា ពេល​ឃើញ​បងប្រុស​បំរុង​វាយ​ប្អូន​បែបនេះ​នាង​ជា​សង្សារ​បាន​រត់​ទៅ​អោប​ យុវជន​ជា​សង្សារ​ជាប់​ស្អិត​ក៏​ត្រូវ​បងប្រុស​វាយ​មួយ​ខ្សែក្រវាត់​របួស​ ទាំង​២​នាក់​តែម្តង តែ​មិន​ធ្ងន់ធ្ងរ​ទេ បន្ទាប់មក​នាង​ជា​សង្សារ​បាន​ស្រែក​ថា មាន​គេ​ចាប់​មនុស្ស​ក៏​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នកជិតខាង​ប្ដឹង ​នគរបាល និង​កងរាជអាវុធហត្ថ​ចុះទៅ​អន្តរាគមន៍។

បន្ទាប់ពី​សមត្ថកិច្ច​បា​ន​សួរនាំ​បងប្រុស ស្រី​ទាំង​២​នាក់​ទើប​ដឹង​ថា ប្អូនប្រុស​របស់​គាត់​បាត់​ពី​ផ្ទះ​២​ទៅ​៣​ថ្ងៃ​ហើយ សូម្បីតែ​ទូរស័ព្ទ​ក៏​តេ​មិន​ចូល​ដែរ មិនដឹង​ជា​ស្លាប់ ឬ​រស់​ទេ ទើប​នាំគ្នា​ដើររក​គ្រប់​ច្រកល្ហក​ទើបតែ​ប្រទះឃើញ​ក៏​ចាប់​ដាក់​រថយន្ត​ តែម្តង​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឆោឡោ​ពួកគេ​ក៏​ចាប់​ទាំង​ប្អូន ប្រុស និង​នាង​ជា​សង្សារ​ដាក់​ក្នុង​រថយន្ត​បើក​ចេញ​ទៅ​បាន​បន្តិច​ក៏​ទម្លាក់ នាង​ជា​សង្សារ​នៅ​តាម​ផ្លូវ ហើយ​ទូរស័ព្ទ​ហៅ​បងស្រី​របស់​នាង​ដឹក​ត្រឡប់​ទៅ​ផ្ទះ​វិញ។

សមត្ថកិច្ច​បាន​សួរនាំ​ដឹង​រឿង​រាវ​អស់​ហើយក៏​មិនបាន​ឃាត់ខ្លួន​ដែរ​ក៏​ អនុញ្ញាត​ឱ្យ​ពួកគេ​នាំ​ប្អូនប្រុស​និង​សង្សារ​ត្រឡប់​ទៅវិញ​ព្រោះ​ជា​រឿង​ គ្រួសារ​របស់​គេ៕

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: