មែរសឺដេស​១​លាន​ដុល្លារ​សម្រាប់​តែ​ទីផ្សារ​ចិន

ប្រភព៖ Postkhmer

ក្រុងហ្សឺណែវៈ វែកសៃ (Versailles) គឺជា​ទឹកដី​នៃ​វិមាន​ដ៏​ល្អ​ប្រណីត និង​មាន​សម្រស់​ផូរផង់​ដូច​រាជវាំង​ស្តេច​មួយ​សម្រាប់​ក្រុម​គ្រួសារ ត្រកូល​អភិជន​នៅឯ​ប្រទេស​បារាំង។

ដូច្នេះ​ដើម្បី​ឲ្យ​សមសួន​ទៅ​នឹង ទឹកដី​នៃ​វិមាន​ដ៏​ស្រស់​ស្កឹមស្កៃ​នោះ ការ​ផលិត​រថយន្ត​លក់​ឲ្យ​ពួកគេ​ក៏​ត្រូវតែ​សម្រិតសម្រាំង​ល្អ​ឆើតឆាយ ដែរ​។

ជា​ការពិត​ណាស់​តាមរយៈ​រថយន្ត​ស៊េរី​ថ្មី​ឆ្នាំ​២០១៤​ម៉ាក Carlsson CS50 Versailles ដែល​ក្រុមហ៊ុន​អាល្លឺម៉ង់​បាន​យក​ទៅ​ដាក់​បង្ហាញ​នៅឯ​កន្លែង​ពិព័រណ៍​រថយន្ត​ក្រុង​ហ្សឺណែវ​នោះ វា​ពិត​ជា​ម៉ាក​រថយន្ត​មួយ​ប្រភេទ​ដែល​ទំនើប និង​ទាន់​សម័យ​ណាស់។ វា​ត្រូវ​បាន​គេ​រចនា​វា​ឡើង​យក​លំនាំ​តាម​រថយន្ត​ម៉ាក​មែរសឺដេស​បេនហ្ស៍ Mercedes-Benz S600។

គ្រាន់តែ​ផ្នែក​ខាង​ក្រៅ​រថយន្ត​នេះ​ត្រូវ​បាន គេ​ពាស​សុទ្ធ​តែ​មាស​សន្លឹក​ចំនួន ១០០០​បន្ទះ​ឯណោះ​ដោយ​វា​មាន​តម្លៃ​២៥​ម៉ឺន​ដុល្លារ។

ក្រុមហ៊ុន អាល្លឺម៉ង់​ដែល​ផលិត​រថយន្ត​ម៉ាក Carlsson CS50 បាន​អះអាង​ថា រថយន្ត​នេះ​ទទួល​បាន​ការ​ពេញនិយម​ច្រើន​ក៏​ដោយសារ​តែ​មាន​ឈ្មោះ​វា​ដូច វិមាន​វែកសៃ​ដ៏ល្បី​នៅ​ប្រទេស​បារាំង​នោះ​ផង​ដែរ តែ​ក្រុមហ៊ុន​របស់​យើង​ក៏​មាន​អតិថិជន​ចិន​ជាច្រើន​មាន​ការ​ពេញនិយម ម៉ាក Carl-sson CS50​នេះ​ដែរ។

ក្រុមហ៊ុន Carlsson បាន​បន្ត​ថា យើង​បាន​ទទួល​អតិថិជន​ចិន​កម្ម៉ង់​ទិញ​ចំនួន​១០​នាក់​ហើយ​សម្រាប់​គម្រោង ផលិត​រថយន្ត​ពាស​មាស​កំណត់​ត្រឹម​តែ​ចំនួន​២៥​គ្រឿង។

រថយន្ត Carlsson CS50 ត្រូវ​បាន​គេ​ប្រើ​ពេលវេលា​ចំនួន​២០០​ម៉ោង​ក្នុង​ការ​បិទ​ពាស​មាស សន្លឹក​ចំនួន​១០០០​បន្ទះ​នៅ​ផ្នែក​ខាង​ក្រៅ​រថយន្ត​ទាំង​មូល។ ចំណែក​កង់​រថយន្ត​វិញ​មាន​សភាព​ភ្លឺ​ចិញ្ចែងចិញ្ចាច រលើបរលោង​ដូចជា​កញ្ចក់​ឆ្លុះ​មុខ​អ៊ីចឹង ដែល​រចនា​ប័ទ្មនេះ គេ​យក​លំនាំ​តាម​រាជវាំង​វែកសៃ​។

ដោយឡែក​ការ​តុបតែង និង​រចនា​ផ្នែក​ខាង​ក្នុង​រថយន្ត​វិញ​គេ​បាន​បិទ​សន្លឹក​មាស​ចំនួន​២៧៨ បន្ទះ​ដោយ​ចំណាយ​កម្លាំង​ពលកម្ម​មនុស្ស​រយៈពេល​ដល់​ទៅ​១០០​ម៉ោង។

សម្រាប់​ការ គណនា​តម្លៃ បើ​មិន​ទាន់​គិត​ថ្លៃ​ពន្ធដារ តម្លៃ​ដើម​របស់​រថយន្ត​ម៉ាក Carlsson CS50 នេះ​លក់​ក្នុង​តម្លៃ​៥៤៦០០០​ដុល្លារ​។ ចំណែក​តម្លៃ​លក់​មាន​ជាប់​ពន្ធដារ​វិញ​នោះ​ជាពិសេស​ទីផ្សារ​នៅ​ប្រទេស​ចិន វា​អាច​ថ្លៃ​ដល់​ទៅ​៩៧១០០០​ដុល្លារ ឬ​ជាង​១​លាន​ដុល្លារ​ឯណោះ​។

រថយន្ត Carlsson CS50 នេះ​មាន​កម្លាំង​ម៉ាស៊ីន​មែរសឺដេស​បេនហ្ស៍ ដែរ​គឺ​ប្រភេទ twin-turbocharged 6.0 V12 និង​មាន​ជម្រើស​ម៉ាស៊ីន 4.7liter V8​ទៀត​ផង ទើប​អាច​ស៊ូ​នឹង​ទម្ងន់​មាស​ជាប់​នឹង​រថយន្ត​បាន​៕ PR

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: