រុស្ស៊ី​នឹង​ជួប​កូរ៉េ​ខាង​ត្បូង​នៅ​រាត្រី​នេះ

ប្រភពពី postkhmer.com

ក្រុងឃូយូបា: ក្រុម​មិន​សូវ​ខ្លាំង​កូរ៉េ​ខាង​ត្បូង នឹង​ត្រូវ​ជាមួយ​នឹង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​រុស្ស៊ី ដោយ​សង្ឃឹម​ថា អាច​បង្ហាញ​ភាព​អស្ចារ្យ​មួយ​ក្នុង​ទីក្រុង Cuiaba រាត្រី​នេះ។

 

ជោគវាសនា​របស់​កូរ៉េ​ខាង​ត្បូង បាន​លិចលង់​យ៉ាង​ជ្រៅ​ចាប់​តាំងពី​ថ្ងៃ​ដ៏អស្ចារ្យ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០០២ ដែល​នៅពេល​នោះ​ពួកគេ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​តាមរយៈ​ការ​ក្លាយ​ជា​ក្រុម​ទ្វីប​អាស៊ី​ទី​១​មួយ​ក្នុង​ការ​ឈាន​ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ជុំ​ផ្តាច់ព្រ័ត្រ។

ប៉ុន្តែ នៅ​មុន​ពេល​ការ​ឈាន​ទៅ​ប្រកួត World Cup ជា​លើក​ទី​៨​ជាប់ៗ​គ្នា​របស់​ពួកគេ ពួកគេ​បាន​ជួប​ភាព​ត្រដាបត្រដួស​យ៉ាង​ខ្លាំង​ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​ទ្វីប ខណៈ​ដែល​ពួកគេ​បាន​ឈាន​ទៅ​ដល់​ដំណាក់កាល​នេះ​ដោយសារ​តែ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​ប៉ុណ្ណោះ។ ពួកគេ​ក៏​បាន​រងបរាជ័យ​ក្នុង​ការ​ប្រកួត​កម្តៅ​សាច់ដុំ​មុន​យុទ្ធនាការ World Cup ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើស​ជាតិ​ទុយនីស៊ី ក្នុង​លទ្ធផល ១-០ និង​បាន​រងបរាជ័យ ៤-០ ក្រោម​ស្នាដៃ​ក្រុម​ជម្រើស​ជាតិ​ហ្គាណា​កាលពី​ឆ្នាំ​មុន។

បែលហ្ស៊ិក​ត្រៀម​បង្កើត​ភាព​អស្ចារ្យ

ក្រុម​ប្រជុំ​ដោយ​កីឡាករ​វ័យ​ក្មេង​របស់​បែលហ្ស៊ិក កំពុង​តែ​ត្រៀម​លក្ខណៈ​ក្នុង​ការ​ចាប់ផ្តើម​យុទ្ធនាការ World Cup របស់​ពួកគេ​នៅពេល​ជួប​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី​នៅ​រាត្រី​នេះ ក្នុង​ការ​ប្រកួត​ពូល H។

ខណៈ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ក្រុម​មិន​សង្ឃឹម​ច្រើន​ក្នុង​ការ​ឈ្នះ​បាន​រង្វាន់​នេះ ក្រុម​ប្រជុំ​ដោយ​កីឡាករ​វ័យក្មេង​ដ៏​មាន​ទេពកោសល្យ​មួយ​នេះ មាន​កីឡាករ​ឆ្នើមៗ​ជាច្រើន​ដូចជា​ខ្សែបម្រើ Eden Hazard របស់​ក្លិប Chelsea ខ្សែប្រយុទ្ធ​ដ៏​មាន​ថាមពល Romelu Lukaku និង​ខ្សែការពារ Vincent Kompany របស់​ក្លិប Manchester City។

ជំនួប​ជាមួយ​ម៉ិកស៊ិក​នឹង​រំឭក​ដល់​ការ​ចងចាំ​ដ៏អាក្រក់​សម្រាប់​ប្រេស៊ីល

ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេស៊ីល Hulk បញ្ជាក់​ថា ការ​សងសឹក​មិន​ស្ថិត​ក្នុង​គម្រោង​របស់​ពួកគេ​ឡើយ ខណៈ​ដែល​ក្រុម​ម្ចាស់ផ្ទះ World Cup មួយ​នេះ ត្រូវ​ខិតខំ​ដណ្តើម​កៅអី​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅពេល​ជួប​ក្រុម​ម៉ិកស៊ិក​នៅ​រាត្រី​នេះ​។ ម៉ិកស៊ិក បាន​កម្ទេច​ក្តីសង្ឃឹម​របស់​ប្រេស៊ីល​ក្នុង​ការ​ឈ្នះ​ពាន​មួយ​ក្នុង​ចំណោម​ពាន​ពីរ​ដែល​ពួកគេ​មិន​ធ្លាប់​ឈ្នះ​កាលពី​ពីរ​ឆ្នាំ​មុន នៅពេល​ពួកគេ​បាន​ផ្តួល​ក្រុម​ជើងខ្លាំង​របស់​អាមេរិក​ខាង​ត្បូង​មួយ​នេះ ២-១ ដើម្បី​ឈ្នះ​មេដាយ​អូឡាំពិក​ក្នុង​ទីក្រុង​ឡុងដ៍៕ IS

កម្មវិធី​ប្រកួត​នៅ​រាត្រី​នេះ

បែលហ្ស៊ិក v អាល់ហ្សឺរី – 11 យប់

ប្រេស៊ីល v ម៉ិកស៊ិក – 2 ទៀបភ្លឺ

រុស្ស៊ី v កូរ៉េ​ខាង​ត្បូង – 5 ទៀបភ្លឺ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: