ឈិន ឡុង ចង់ឲ្យ កូនប្រុសត្រឡប់ ចូលគុក ជារៀងរាល់ឆ្នាំ

03100428d8ab127b95740f7102605ចិន៖ ក្រោយពីត្រូវបាន ដោះលែងចេញពីពន្ធនាគារ លោក Jaycee Chan ដែលជាកូនប្រុសបង្កើត របស់កំពូលតារាសម្តែង ឈិន ឡុង ហាក់ក្លាយខ្លួនជាមនុស្សថ្មីមួយ ដែលមានការ កែប្រែច្រើន។

 

លោក ឈិន ឡុង បានឲ្យដឹងថា កូនប្រុសរបស់គាត់ Jaycee បានក្លាយជាមនុស្សមានវិន័យត្រឹមត្រូវ និង ចាស់ទុំជាងមុន ហើយគាត់គិតចង់ឲ្យ រូបគេ (Jaycee) ត្រឡប់ចូលគុក ជារៀងរាល់ឆ្នាំ ថែមទៀតផង។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន លោក ឈិន ឡុង បានប្រាប់ថា៖ Jaycee ធ្លាប់ជាមនុស្សខ្ចិល និងមិនផ្តោតការយកចិត្តទុកដាក់លើការងារ ប៉ុន្តែពេលនេះខ្ញុំឃើញគាត់ ចេះរៀបចំទុកដាក់ស្បែកជើង មានរបៀប ញ៉ាំអាហារដែលម្តាយរបស់គេចំអិនអស់ពីចាន ចេះរៀបចំចាន និងបត់ខោអាវជាដើម” ។ ដោយឃើញកូន កែប្រែច្រើន ឈិន ឡុង បាននិយាយលេង ទៅកាន់ Jaycee ថា ហេតុអ្វីក៏គេមិនព្រមទៅ នៅក្នុងគុក រយៈពេល ៦ខែជារៀងរាល់ឆ្នាំ តែម្តងទៅ?

គេបានឆ្លើយនឹងខ្ញុំថា បើមិនធ្វើខុស គឺមិនអាចទៅនៅក្នុងគុកបាននោះទេ! ខ្ញុំសើចហើយបាន និយាយ ប្រាប់ Jaycee ឲ្យគេធ្វើការស្នើសុំ ទៅនៅក្នុងគុក ព្រោះទីនោះស្ងប់ស្ងាត់ល្អ អាចសរសេរបទចំរៀងបាន”លោកឈិន ឡុង វ័យ៦០ ឆ្នាំ បានប្រាប់យ៉ាងដូច្នេះ។

គួរបញ្ជាក់ផងដែរថា Jaycee បានជាប់ពន្ធនាគារ អស់រយៈពេល ចំនួន ៦ខែ ពីបទ ប្រើប្រាស់ថ្នាំញៀន ក្រោយពេលរកឃើញ កញ្ឆា ១០០ ក្រាម នៅ ក្នុងផ្ទះ ដែលស្ថិតនៅក្នុង ទីក្រុងប៉េកាំង។ ក្រោយចេញពី ពន្ធនាគារ Jaycee បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការនិពន្ធសាច់រឿង (scripts) និងបានជួយសរសេរបន្ត នៃសាច់រឿង របស់ខ្សែភាពយន្ត ដែលជាស្នាដៃឪពុករបស់ខ្លួន ក្នុងឆ្នាំ ២០១២ ដែលមានចំណងជើងថា Chinese Zodiac ផងដែរ៕

 

03100428d8ab127b95740f7102605

03100600ab091954413008a102198

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: