នគរបាល ចរាចរណ៍ ចាប់ផ្ដើម ផាកពិន័យ សម្រាប់អ្នក ធ្វើដំណើរ តាមផ្លូវសុធារស

ប្រភពពី ដើមអម្ពិល

03133656a1c2657cabf259c133976ភ្នំពេញ៖ ក្រោយពីការចុះ ទៅរៀបចំឱ្យ ដំណើរការ ចរាចរណ៍ឯកទិស លើកំណាត់ផ្លូវ សុធារស ចាប់ផ្លូវកែង ស្ថានទូតរុស្សី រហូតមកដល់ ចំណុចភ្លើងស្ដុប ជលផលមកនោះ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥នេះ នគរបាលចរាចរណ៍ ជាច្រើននាក់ បានដាក់ គោលដៅចាប់ ផាកពិន័យ ចំពោះអ្នកធ្វើ ដំណើរតាមរថយន្ដ និងតាមម៉ូតូ ដែលបើក បញ្ច្រាសទិស ពោលបត់ចូល តាមផ្លូវសុធារស ត្រង់ចំណុច ភ្លើងស្ដុបនោះ ។

នាយរងការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ប៉ែន ឃុន ដែលដឹកនាំ ការត្រួតពិនិត្យ នៃការចាប់ផាក ពិន័យអ្នកធ្វើ ដំណើរបញ្ច្រាសទិស ចរាចរណ៍ បានមានប្រសាសន៍ថា សុពលភាព នៃការចាប់ ផាកពិន័យនោះ បានកើតឡើង ក្រោយពី ស្លាកសញ្ញាបង្ហាញ ពីចរាចរណ៍ ត្រូវបានដាក់បង្ហាញ ។

គេសង្កេតឃើញថា ស្លាកសញ្ញាហាមឃាត់ បត់ចូលតាម ផ្លូវសុធារស ត្រង់ចំណុច ភ្លើងស្ដុបជលផល ត្រូវបានសមត្ថកិច្ច ដាក់បង្ហាញ ដើម្បីប្រាប់ទៅ អ្នកដំណើរគ្រប់រូបថា មិនអាចបត់ ចូលបានឡើយ ពោលមានតែ សិទ្ធិចេញប៉ុណ្ណោះ ។

បើទោះស្លាកសញ្ញា មួយផ្ទាំងធំ ដែលមាន សញ្ញា ហាមចូលពណ៌ក្រហម ឆ្នូតស ខាងក្នុង ត្រូវដាក់បញ្ឈរ ត្រង់ចំណុច ភ្លើងស្ដុប ចូលទៅផ្លូវសុធារស ក៏ដោយនោះ ប៉ុន្ដែប្រជាពលរដ្ឋ មួយចំនួន នៅតែបន្ដរំលោភ ដោយបើកម៉ូតូ និងបើក រថយន្ដចូល ។ ហេតុដូច្នេះហើយ កម្លាំងនគរបាល ចរាចរណ៍ ជាច្រើននាក់ បានដាក់គោលដៅ ចាប់ផាកពិន័យ ចំនួន៣ទីតាំង ។

លោកប៉ែន ឃុន បានថ្លែងឱ្យដឹងថា ចំពោះប្រជាពលរដ្ឋ ដែលមិនទាន់ បានយល់ដឹង និងទទួលបាន ព័ត៌មាននៃ ការហាម ឃាត់ធ្វើដំណើរតាម ផ្លូវសុធារស ពីចំណុចភ្លើងស្ដុប ឆ្ពោះទៅផ្លូវកែង ស្ថានទូតរុស្សីនោះ នគរបាលចរាចរណ៍ បានស្ទាក់ចាប់ ផាកពិន័យនិង ពន្យល់ពួកគាត់ ឱ្យបានជ្រាប ងាយស្រួលថ្ងៃក្រោយ កុំបន្ដ រំលោភបំពាន ។

គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានកំណត់ផ្លូវ សុធារស ឱ្យដំណើរការ ចរាចរណ៍ឯកទិស ពោលអ្នកធ្វើ ដំណើរ មានសិទ្ធិ តែធ្វើដំណើរពី កែងផ្លូវស្ថានទូត រុស្សី មកចំណុចភ្លើងស្ដុប ជលផលប៉ុណ្ណោះ ប៉ុន្ដែពុំមាន សិទ្ធិបត់ចូល តាមភ្លើងស្ដុប នោះឡើយ ដែលការសម្រេចនេះ ក្នុងគោលបំណងកាត់បន្ថយ ការកកស្ទះចរាចរណ៍ ដែលតែងតែកើត មានឡើង ជាពិសេសនៅ ពេលល្ងាច ។


03133656efe3a6d7ae750ed134408 031336563f324b4f8ec0d63131904 0313362482ada87df3c290c138528 0313365616f9ff19f54ad6113492 031336240249ba605cccbf2139840

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: